01/11/2021 16:06
អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រូបថត៖ បាធី
សារាចរបានចែងច្បាស់៖
*ចំពោះការធ្វើចត្តាឡីស័កសុខាភិបាល៖
- ធ្វើចត្តាឡីស័កនៅនឹងផ្ទះ៖ ចំពោះបណ្តាករណី F១ ដែលបានចាក់វ៉ាក់សាំងគ្រប់ម្ជុលទី ០២ ឬម្ជុលទី ០១ ។ មូលដ្ឋានគប្បីត្រូវគ្រប់គ្រងហ្មត់ចត់ធានាត្រូវតាមបណ្តាសេចក្តីកំណត់ក្នុងការងារទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩។
- ធ្វើចត្តាឡីស័កប្រមូលផ្តុំ៖ ចំពោះបណ្តាករណី F១ ដែលមិនទាន់បានចាក់វ៉ាក់សាំង។
*ចំពោះការព្យាបាលជំងឺកូវីដ-១៩៖
បណ្តាករណីធ្វើតេស្តមានលទ្ធផលវិជ្ជមានជាមួយនឹង SARS-CoV-២ ត្រូវធ្វើចត្តាឡីស័ក និងព្យាបាលនៅតាមមន្ទីរពេទ្យ។
ចំពោះបណ្តាករណីគ្មានរោគសញ្ញាអាការៈក្រៅនៃរោគបានធ្វើចត្តាឡីស័ក ព្យាបាលនៅមូលដ្ឋានទទួលប្រើប្រាស់ ព្យាបាលជំងឺកូវីដ-១៩ យ៉ាងហោចណាស់ក្នុងរយៈពេល ១០ ថ្ងៃ និងមានលទ្ធផលធ្វើតេស្ត RT-PCR អវិជ្ជមានជាមួយនឹង SARS-CoV-២ ឬកម្រិតវីរុសទាប (Ct ≥ ៣០) នៅថ្ងៃទី ០៩ គឺឲ្យទៅព្យាបាលនៅនឹងផ្ទះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អនុវត្តការធ្វើចត្តាឡីស័កនិងព្យាបាលនៅនឹងផ្ទះត្រូវធានាត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងនៅខាងមុខផ្ទះត្រូវមានស្លាកសញ្ញាព្រមានដោយមានផ្ទៃព័ណ៌ក្រហម អក្សរលឿង «កន្លែងធ្វើចត្តាឡីស័កសុខាភិបាលបង្ការ ទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩»៕ រតនា