• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត

22/04/2025 15:06

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។

សមមិត្ត គឹមរឿង (ទី ២ រាប់ពីស្តាំ) ជូនលិខិតសរសើរដល់បណ្តាសមូហភាពមានស្នាដៃឆ្នើមក្នុងការងារប្រជាចលនាឆ្នាំ ២០២៤។ រូបថត៖ គីមឡង

អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្ត តាមសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ភារកិច្ចនិងស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តជាមូលដ្ឋានគឺអ្វីខ្លះ?

សមមិត្តគឹមរឿង៖ ម្ចាស់ការក្ដាប់សភាពការណ៍ និងរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានដោះស្រាយបញ្ហាលំ បាកវាក់វិនស្ថិតក្រោមសិទ្ធិអំណាចឬក៏របាយការណ៍ជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្តនូវបញ្ហាដែលកើតឡើងដោយចៃដន្យ ស្មុគស្មាញហួសពីសិទ្ធិអំណាច។

ម្ចាស់ការស្រាវជ្រាវបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលមាគ៌ា គោលនយោបាយ ច្បាប់របស់រដ្ឋនិងសភាពការណ៍នៅមូលដ្ឋាន ក្ដាប់ច្បាស់លើវិស័យនីមួយៗ ដើម្បីរួមបំពេញការងារកសាងបក្ស ប្រព័ន្ធនយោបាយ ពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម  ការពារជាតិ សន្ដិសុខនៅមូលដ្ឋាន។

ចូលរួមពាំនាំយកបណ្ដាយោបល់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តទៅដល់មូលដ្ឋាន។ ទន្ទឹមនឹងនោះ ចូលរួមផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត។

ជំនួយការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្នុងការវាយតម្លៃកម្មាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនៅមូលដ្ឋានដែលបានប្រគល់ឲ្យទទួលបន្ទុកដើម្បីធ្វើជាមូលដ្ឋានសម្រាប់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវាយតម្លៃ រៀបចំណាត់ប្រភេទកម្មាភិបាលប្រចាំឆ្នាំ។ ជាពិសេស តាមដាន សហការនិងមានភារកិច្ចទទួលខុសត្រូវក្នុងការដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសកម្មភាព ទំនុកបម្រុងអង្គភាព ឃុំតាមសារាចរលេខ ០៧-QĐ/TU ចុះថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២ ១ របស់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីបង្កើនការងារដឹកនាំ ចង្អុលការផ្សព្វផ្សាយបណ្ដាសកម្មភាពទំនុកបម្រុងអង្គភាពឃុំ។

អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្ត ក្រោយពេលដែលបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រគល់ឲ្យទទួលបន្ទុកចង្អុលការភូមិសាស្រ្តស្រុកយ្វៀងហាយ ក្រោយមកទទួលបន្ទុកចង្អុលការភូមិសាស្រ្តស្រុកកូវកែ។ល។ តាមសមមិត្ត ភារកិច្ច និងបន្ទុករបស់មូលដ្ឋានគប្បីសហការជាមួយកម្មាភិបាលទទួលបន្ទុក ចង្អុលការភូមិសាស្រ្តដូចម្ដេចខ្លះដើម្បីធ្វើសកម្មភាពមានប្រសិទ្ធភាព?

សមមិត្តគឹមរឿង៖ថ្នាក់ដឹកនាំមូលដ្ឋាន និងកម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តគប្បីមានភាពទំនាក់ទំនងស្អិតល្មួត ឧស្សាហ៍ប្ដូរយោបល់អំពីភារកិច្ច វិធីសាស្រ្តពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ សន្ដិសុខ កសាងបក្ស ប្រព័ន្ធនយោ បាយរបស់មូលដ្ឋាន។

ចូលរួមបណ្ដាកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សជាកំណត់។ គណៈកម្មាធិការបក្សរបាយការណ៍អំពីស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងបណ្ដាកិច្ចការសំខាន់ៗជាមួយសមមិត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត។ ចំពោះបណ្ដាខ្លឹមសារសំខាន់ៗគប្បីសុំយោបល់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្ដាមូលដ្ឋានគប្បីសហការ ប្ដូរយោបល់ជាមួយកម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តដើម្បីសុំយោបល់។

គណៈប្រតិបត្តិការបក្ខភាគស្រុកគប្បីសហការជាមួយកម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តដើម្បីវិនិច្ឆ័យទាន់ពេលបណ្ដាបញ្ហាតប់ប្រមល់របស់កម្មាភិបាល បក្ខជន និងប្រជាជនលើគ្រប់វិស័យ ស្ថិតនៅក្នុងភូមិសាស្រ្តទទួលបន្ទុកចង្អុលការ។ ទន្ទឹមនឹងនោះ មានភារសហការដោះស្រាយឲ្យមានប្រសិទ្ធភាព។

អ្នកយកសារព័ត៌មាន៖ មុនពេលទទួលភារកិច្ចថ្មី សមមិត្តជាប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សូមសមមិត្តចែករំលែកបណ្ដាបទពិសោធន៍ក្នុងការងារប្រជាចលនានៅស្រុកយ្វៀងហាយ និងស្រុកកូវកែ?

សមមិត្តគឹមរឿង៖ ឆ្នាំ ២០២៤ គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបានម្ចាស់ការ សកម្មធ្វើសេនាធិការ ស្នើជូនគណៈកម្មាធិការបក្សខេត្ត ផ្ទាល់គឺគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដឹកនាំ ចង្អុលការ ចាត់តាំងអនុវត្តល្អបណ្ដាគោលការណ៍របស់បក្សស្ដីពីការងារប្រជាចលនាជនជាតិ សាសនា អនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅលើភូមិសាស្រ្តទូទាំងខេត្ត។ កំណត់ច្បាស់បន្ទុក របៀបអនុវត្តភារកិច្ចតាមបែបបទការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន។ ជាក់ស្ដែងគឺធ្វើលម្អិត និងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពបែបបទ “បក្សដឹកនាំ រដ្ឋគ្រប់គ្រង រណសិរ្ស និងបណ្ដា អង្គការចាត់តាំងនយោបាយ សង្គមធ្វើជាស្នូលដើម្បីប្រជាជនធ្វើម្ចាស់” និងគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនសង្កេតពិនិត្យ ប្រជាជនទទួលផល” ភ្ជាប់ជាមួយបណ្ដាកម្មវិធីពង្រីកសេដ្ឋកិច្ច-សង្គម ធា នាការពារជាតិ សន្ដិសុខ បង្កើនធ្លុងមហាសាមគ្គីទូទាំងជនជាតិ។

សមមិត្ត គឹមរឿង (កណ្តាល) ជូនលិខិតសរសើរដល់បណ្តាបុគ្គលមានស្នាដៃឆ្នើម។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៤ ខ្ញុំបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រគល់ភារកិច្ចឲ្យទទួលបន្ទុកចង្អុលការភូមិសាស្រ្តស្រុកកូវកែ ជានិច្ចកាលតែងយកចិត្ត ទុកដាក់ដល់បណ្ដាមូលដ្ឋាន បំផុតគឺការងារប្រជាចលនាក្នុងតំបន់ជនរួមជាតិខ្មែរ សាសនា។

ឆ្នាំ ២០២៥ នឹងបន្តលើកកម្ពស់គុណភាពការងារជនជាតិ សាសនា អនុវត្តល្អការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយ ច្បាប់អនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន កសាង និងពង្រីកទូលាយបណ្ដាទម្រង់គំរូ “ប៉ិនប្រសប់ការងារប្រជាចលនា” ដែលមានប្រសិទ្ធភាពលើបណ្ដាវិស័យ ភ្ជាប់ជាមួយការអនុវត្តន៍កម្មវិធីគោលដៅជាតិ ០៣ យ៉ាង។ ចាត់តាំងឲ្យបានល្អបណ្ដាសកម្ម ភាពប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ មហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិ ខេត្ តត្រាវិញលើកទី ៦ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិផ្នែកប្រជាចលនា និងអនុស្សាវរីយ៍ឆ្នាំទី ៩៥ ទិវាប្រពៃណីការងារប្រជាចលនា។

ឧស្សាហ៍ត្រួតពិនិត្យ តាមដាន ក្ដាប់ស្ថានភាពកម្មាភិបាល បក្ខជនក្នុងការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ អំពី “បញ្ហាមួយចំនួនស្ដីពីបន្តការផ្លាស់ថ្មី រៀបចំអង្គការយន្តការរបស់ប្រព័ន្ធនយោបាយបន្សុទ្ធសម្រាំង ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព”។

អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្ត ជាមួយភារកិច្ចជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត តើសមមិត្តយកចិត្តទុកដាក់ដល់កម្មាភិបាលនារី កម្មាភិបាកលជនជាតិខ្មែរក្នុងដំណាក់កាលថ្មីដូចម្ដេចខ្លះ?

សមមិត្តគឹមរឿង៖ ឆ្នាំ ២០២៥ ជាឆ្នាំដែលមានអត្ថន័យពិសេស៖ មហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហា សន្និបាតលើកទី ១៤ របស់បក្ស និងអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៨-NQ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ អំពី “បញ្ហាមួយចំនួនស្ដីពីការផ្លាស់ថ្មី រៀបចំអង្គការយន្តការរបស់ប្រព័ន្ធនយោបាយបន្សុទ្ធ សម្រាំង ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព”។

ជាមួយបន្ទុក និងភារកិច្ចដែលបានប្រគល់ជូន ខ្ញុំតែងយកចិត្តទុកដាក់ដល់កងជួរកម្មាភិបាលជនជាតិខ្មែរ បំផុតគឺបេក្ខភាពសម្រាប់មហាសន្និបាត អាណត្តិកាល ២០២៥-២០៣០ ធានារចនាប័ទ្មគណៈប្រតិបត្តិការគ្រប់លំដាប់ថ្នាក់យកចិត្តទុក ដាក់ជ្រើសកម្មាភិបាលជនជាតិខ្មែរដល់ព្រមដោយបណ្ដាសម្បទា លក្ខណៈតាមកំណត់។ ជាពិសេស គប្បីយកចិត្តទុកដាក់ដល់កម្មាភិបាលដែលមានចិត្ត មានសីលធម៌ល្អ មានលទ្ធភាព ដើម្បីធានារ៉ាប់រងភារកិច្ចដែលបានប្រគល់ជូន ហ៊ានគិត ហ៊ានធ្វើ មានផ្នត់គំនិតផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ស្និទ្ធស្នាលជាមួយប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។

កំណត់ត្រាដំបូន្មានរបស់លោកប្រធានហូជីមិញ “កម្មាភិបាលជាឫសគល់នៃការងារនីមួយៗ”។ អនុវត្តគោលការណ៍របស់បក្ស រដ្ឋ របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ស្ដីពីការយកចិត្តទុកដាក់គិតគូរ ពង្រីកកងជួរកម្មាភិបាលជនជាតិខ្មែរ នេះជាភារកិច្ចសំខាន់ ជាគន្លឹះក្នុងការងារកសាងបក្ស។ កងជួរកម្មាភិបាលជនជាតិខ្មែរ គប្បីសម្ដែងនូវគោលជំហរនយោបាយរឹងប៉ឹង មានស្មារតីទទួលបន្ទុក ស្វាហាប់ក្នុងការងារ ឆ្លើយតបតាមសំណូមពរការងារក្នុងយុគសម័យថ្មី៕

       សូមអរគុណសមមិត្ត!

       ត្រឿងង្វៀង (អនុវត្ត)

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង៖ សមិទ្ធផលសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ គឺជាគ្រឹះស្ថានយ៉ាងសំខាន់ដើម្បីអនុវត្តសម្រេចសេចក្តីសម្រេចចិត្ត ០៥ ឆ្នាំ ២០២០-២០២៥
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.