• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 20/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង៖ សមិទ្ធផលសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ គឺជាគ្រឹះស្ថានយ៉ាងសំខាន់ដើម្បីអនុវត្តសម្រេចសេចក្តីសម្រេចចិត្ត ០៥ ឆ្នាំ ២០២០-២០២៥

22/04/2025 14:50

អនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ របស់រដ្ឋាភិបាល សេចក្តីសម្រេចចិត្តលេខ ៤២/២០២៣/HĐND ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ ដែលស្ថិតក្នុងរបត់មានការងាយស្រួលសារវន្ត៖ បណ្តាក្រសួង ផ្នែកមជ្ឈិម បន្តយកចិត្តទុកដាក់ឧបត្ថម្ភ គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រមូលផ្តុំកម្លាំង ដឹកនាំ ចង្អុលការដិតដល់តាំងពីដើមឆ្នាំ។

    ដើមឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនខេត្តធ្វើលម្អិតសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ របស់រដ្ឋាភិបាលទៅជាភារកិច្ច ៧៩ យ៉ាង ភាគកម្រិតសំខាន់ៗ ២៣ យ៉ាង ភាគកម្រិតលម្អិត ៤៣ យ៉ាង និងចេញផ្សាយផែនការ ប្រគល់ភារកិច្ចឱ្យមន្ទីរ ផ្នែក មូលដ្ឋាន នីមួយៗដើម្បីផ្សព្វផ្សាយ អនុវត្តតាមកិច្ចការ គោលលំនាំ គោចរ។ល។ ហេតុនោះសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខព្រះសង្ឃវត្តផ្នោរសង្កែថ្មី។ រូបថត៖ ទ្រឿងអង

   ​​- អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឆ្នាំ ២០២៤ ជាមួយនឹងបណ្តាភាពងាយស្រួល ទុក្ខលំបាកចម្រុះគ្នា ដើម្បីអនុវត្ត សម្រេចបានលទ្ធផលបណ្តាភាគកម្រិត តើគណៈកម្មាធិការប្រជាជនខេត្តមានបណ្តាវិធានការអ្វីខ្លះ?

  -សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ ជ្រួតជ្រាបគោលលំនាំចង្អុលការ បញ្ជាការរបស់រដ្ឋាភិបាលឆ្នាំ ២០២៤ “ក្រឹត្យវិន័យ ទទួល បន្ទុកភារកិច្ច ម្ចាស់ការ រួសរាន់ សម្ទុះកំណើន ច្នៃប្រតិដ្ឋ” និងគោលលំនាំរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍” គណៈកម្មាធិការប្រជាជនខេត្តបន្តផ្លាស់ប្តូរថ្មី និង ផ្តាច់ប្តូរក្នុងការចង្អុលការ បញ្ជាការ បង្កើនក្រឹត្យវិន័យ រដ្ឋបាល ទទួលបន្ទុក ជិតដិតមូលដ្ឋាន ប្រមូលផ្តុំកម្លាំងចង្អុលការដោះស្រាយបណ្តាបញ្ហាសំខាន់ៗ តាមដានជិតដិតស្ថាន ភាពប្រែប្រួល រវៀសរវៃដោះស្រាយវិនិច្ឆ័យទាន់ពេលបណ្តាបញ្ហាថ្មីដែលមានកើតឡើងចៃដន្យ ដោះស្រាយបណ្តាការទុក្ខលំបាក ជំពាក់វាក់វិនជំរុញការពង្រីកសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការហ្មត់ចត់របស់គណៈកម្មាធិការបក្សខេត្ត ការរួមដំណើរ សហការហ្មត់ចត់របស់ក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តាស្ថាប័នក្នុងប្រព័ន្ធនយោបាយ ការចូលរួមយ៉ាងសកម្មរបស់សហគមន៍អាជីវកម្ម ជាពិសេសគឺការឃ្លាំមើល ឧបត្ថម្ភរបស់មាមីងម្ចាស់ឆ្នោត និងប្រជាជន បានញ៉ាំងឱ្យខឿនសេដ្ឋកិច្ច-សង្គមរបស់ខេត្តរីកចម្រើនយ៉ាងសកម្ម និងសម្រេចបានបណ្តាលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។ 

   -អ្នកយកសារព័ត៌មាន៖ ជាមួយនឹងបណ្តាការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត សូមសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃលទ្ធផលដែលសម្រេចបានលើវិស័យសេដ្ឋកិច្ច?

  -សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ សម្ទុះពង្រីកផលិតផលនៅលើភូមិសាស្ត្រខេត្តសរុបរួម (GRDP) សម្រេច ១០,០៤% (សេចក្តី សម្រេចចិត្ត ៨,៥%)។ ក្នុងនោះ តំបន់ទី ១ កើន ៤,១៥% តំបន់ទី ២ កើន ២០,២៣% តំបន់ទី ៣ កើន ៦,៤៦% ពន្ធផលិតផលលក់ ឧបត្ថម្ភផលិតផលកើន ៣,២៦%។ ប្រមូល ថវិកាប៉ាន់ស្មានសម្រេចបាន ១៨.៦៣២ ពាន់ លានដុង សម្រេច ១៣៦,៣៨% នៃគម្រោង ថវិកា ក្នុងនោះ ប្រមូលផ្ទៃក្នុងបាន ៦.៣០០ ពាន់លានដុង សម្រេច ១០១,២៩% នៃ គម្រោងថវិកា ប្រៀបធៀបនឹងឆ្នាំទៅកើន ៦,១៨% ប្រមូលសកម្មភាពនីហរ័ណអាហរ័ណសម្រេចបាន ១.៦០០ ពាន់លាន ដុង សម្រេច ១២៤,១៣% (ប្រៀបធៀបជាមួយ នឹងឆ្នាំទៅកើន ៤៦,៦១%)។

  តម្លៃផលិតកសិកម្ម រុក្ខកម្ម ជលផល ប៉ាន់ស្មានសរុបរួមសម្រេចបាន ៣២.៣៨៩ ពាន់លានដុង សម្រេចលើសផែនការ ០,៤៥% ប្រៀបធៀបនឹងឆ្នាំទៅកើន ៤,២៦%។ ទទួល ស្គាល់ និងទទួលស្គាល់ឡើងវិញផលិតផលសម្រេចសម្បទា OCOP ចំនួន ៤៧ ផលិតផល។ គិតមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានផលិតផល OCOP ចំនួន ៣៣៨ ផលិតផល។ ក្នុងទូទាំងខេត្តមាន ៥៦ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់  មាន ១៧ ឃុំសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ ០៩/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងសម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី មាន ០២ ស្រុក(ទីវកឹង និងកូវកែ) សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ខេត្តបានស្នើមជ្ឈិមត្រួតពិនិត្យទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសរុបរួម ៤១.៨៨២ ពាន់លានដុង សម្រេច ១០៣,៨១% នៃផែនការ ប្រៀបធៀបនឹងឆ្នាំទៅកើន ២០,១៧% បណ្តាផលិតផលកែច្នៃសុទ្ធតែសម្រេចតាមផែនការ ផលិតផលមួយចំនួនកើនបង្គួរ។ តម្លៃលក់រាយទំនិញ និងប្រភពចំណូលសេវាកម្មប៉ាន់ស្មានសម្រេចបាន ៦១,៤៧៤ ពាន់លានដុង សម្រេច ១០៣,៥៨%នៃផែនការ ប្រៀបធៀបនឹងឆ្នាំទៅកើន ១០,១០%។ ទាក់ទាញបាន ១៥ គម្រោងការនៅក្នុង និងក្រៅប្រទេស (រួមមាន ១៤ គម្រោងការក្នុងប្រទេស) ជាមួយនឹងទុនវិនិយោគសរុបរួម ៥.៦៩៣ ពាន់លានដុង (ប្រៀបធៀបនឹងឆ្នាំទៅកើនបាន ០៥ គម្រោងការ ទុនវិនិយោគកើន ៤.៧៦៣ ពាន់លាន ដុង) មានគម្រោងការក្រៅប្រទេស ០១ ជាមួយនឹងទុនវិនិយោគសរុបរួម ០២ លានដុល្លារ។ ប្រភពទុនវិនិយោគលើភូមិសាស្ត្រប៉ាន់ស្មានសរុបរួមសម្រេចបាន ៣៤.០៧៣ ពាន់លានដុង (សម្រេច ១០០,២១% នៃសេចក្តីសម្រេចចិត្ត) ប្រៀបធៀបនឹងឆ្នាំទៅកើន ៦,៤៤%។ ផែនការវិនិយោគសាធារណៈ ឆ្នាំ ២០២៤ សរុបរួមគឺ ៥.០៦១,៤១ ពាន់ លានដុង។

  -អ្នកយកសារព័ត៌មាន៖ទន្ទឹមជាមួយនឹងលទ្ធផលដែលសម្រេចបានលើវិស័យសេដ្ឋកិច្ច រីឯវិស័យវប្បធម៌ សង្គមក៏បានសម្រេច និងសម្រេចលើស។ សូមសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តឱ្យដឹងពីបណ្តាលទ្ធផលសារវន្ត?

  -សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ ឆ្នាំ ២០២៤ បង្កការងារធ្វើថ្មី និងបញ្ជូនកម្លាំងពលកម្មទៅធ្វើការមានពេលកំណត់នៅបរទេសបន្តនឹងមានការវិវឌ្ឍន៍យ៉ាងសកម្ម ហើយក្លាយជាកិច្ចចលនាជម្រៅទូលាយទៅក្នុងប្រជាជនគ្រប់ជាន់ថ្នាក់ នេះគឺជាវិធានការសារវន្តដើម្បីកាត់បន្ថយភាពក្រីក្រស្ថិរភាព(បង្កការងារធ្វើថ្មីជូនពលកម្ម ២៤.៥០០ នាក់ សម្រេច ១០៦,៥២% ភាគកម្រិតសេចក្តីសម្រេចចិត្ត បញ្ជូនកម្លាំងពលកម្មទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេសបានជាង ១.៥០០ នាក់ ប្រៀបធៀបនឹងសេចក្តីសម្រេចចិត្តកើន ១,៧ ដង)។ ចង្អុលការម៉ឺងម៉ាត់ សុវត្ថិភាព ដាច់អហង្ការសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំសិក្សា ២០២៤ ដោយមាន សិស្សប្រឡងជាប់វិញ្ញាបនបត្រវិទ្យាល័យសម្រេច ៩៩,៨៨% (ទូទាំងប្រទេស ៩៩,៤%)។ ទទួលស្គាល់ ២១ សាលាសម្រេចសម្បទាជាតិ។ អប់រំក្នុងជនរួមជាតិខ្មែរបន្តនឹងបានយកចិត្តទុកដាក់ រួមចំណែកលើកកម្ពស់ប្រជាបញ្ញា អភិរក្សវប្បធម៌ជនជាតិ អប់រំជំនាញបន្តបញ្ជាក់បានតួនាទីស្នូល និងកម្លាំងឥទ្ធិពលរបស់សាកលវិទ្យាល័យត្រាវិញ សាលាឧត្តមសិក្សាវិជ្ជាជីវៈឆ្លើយតបពីមួយថ្ងៃកាន់តែបង្កើនគុណភាពប្រភពធនធានរបស់ខេត្ត របស់ តំបន់ និងទូទាំងប្រទេស។ ការងារថែទាំសុខភាពជូនប្រជាជនតែងបានយកចិត្តទុកដាក់ និងបន្តវិនិយោគមូលដ្ឋានសម្ភារសុខាភិបាលឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺពីមួយកាន់តែត្រឹមត្រូវ និងមានគុណភាព សម្រេច ១០,៩១ វេជ្ជបណ្ឌិតលើមួយម៉ឺននាក់ (សម្រេច ១០៩,១% នៃសេចក្តីសម្រេចចិត្ត)។ មាន ៣០,១៨ គ្រែលើមួយម៉ឺននាក់ជំងឺ។ អត្រាគ្របដណ្តប់គាំពារសុខាភិបាលប្រៀបធៀបជាមួយនឹងចំនួនប្រជាជនសម្រេច ៩៥,០៤%(សម្រេច ៩៤,៩៥% នៃសេចក្តីសម្រេចចិត្ត)។ អត្រា ចូលរួមគាំពារសង្គមសម្រេច ២៨,៤% នៃកងកម្លាំងពលកម្មដែលស្ថិតក្នុងកំណត់អាយុ(សម្រេចលើសសេចក្តីសម្រេចចិត្ត)។

សមមិត្ត ឡេវុាំងហាំង (ទី ១ ខាងស្តាំ) ទស្សនាវិសេសផលរបស់ខេត្តត្រាវិញ។ 

   អនុវត្តល្អបណ្តាសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ យកចិត្តទុកដាក់ ដល់អ្នកមានសគុណ អ្នកមានប្រជាប្រិយភាព។ ផ្សព្វផ្សាយអនុវត្តការឧបត្ថម្ភផ្ទះនៅតាមប្រភពសុខុមាលភាពសង្គមខេត្តអាស្រ័យដោយក្រសួងនគរបាលឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសាជួបលំបាក និង គ្រួសារគោលនយោបាយ អ្នកមានសគុណ ចំនួន ១.៣០០ ខ្នង។  គិតមកដល់ចុងឆ្នាំ ២០២៤ គ្រួសារក្រីក្រនៅមាន ០,៨៧% (បន្ថយ ០,៣២% ប្រៀបធៀបនឹងឆ្នាំ ២០២៣ សម្រេចលើស ០,០២% នៃភាគកម្រិតឆ្នាំ ២០២៤) គ្រួសារខ្មែរក្រីក្រនៅមាន ១,៤៥% ប្រៀបធៀបនឹងចំនួនគ្រួសារខ្មែររួម (បន្ថយ ០,៥៨% ប្រៀបនឹងឆ្នាំ ២០២៣ សម្រេច លើស ០,០៨% ប្រៀបធៀបនឹងភាគកម្រិត ឆ្នាំ ២០២៤) គ្រួសារជិតក្រនៅមាន ១,៨៤% (បន្ថយ ០,៥១% ប្រៀបនឹងឆ្នាំ ២០២៣)។     

   ឆ្នាំ ២០២៤ ចាត់តាំងសម្រេចជោគជ័យព្រឹត្តិការណ៍កន្សោម Festival ១០០ ឆ្នាំដូង ខ្ទិះត្រាវិញ និងសប្តាហ៍វូឡាងថាំងហោយស្រុកកូវកែឆ្នាំ ២០២៤ បណ្តាសកម្មភាព អនុស្សាវរីយ៍ឆ្នាំទី ១០០ ទិវាខួបកំណើតអតីតអ្នកនិពន្ធ-សិល្បករប្រជាជនវៀងចូវ (១៩២៤-២០២៤) ភ្ជាប់ជាមួយនឹងផ្តើមដំណើរការកសាងគម្រោងការសំណង់វប្បធម៌ ទេសចរណ៍តំបន់អនុស្សាវរីយ៍អតីតអ្នកនិពន្ធ-សិល្បករប្រជាជនវៀងចូវ។ បណ្តា សកម្មភាពសាយភាយ ជំរុញទេសចរណ៍បានអនុវត្តដោយពហុសណ្ឋាន ក្នុងឆ្នាំ ២០២៤ មានភ្ញៀវទេសចរចូលមកត្រាវិញ សរុបរួមជាង ២,៨ លានលើកនាក់ (ប្រៀបធៀបនឹង ឆ្នាំទៅកើន ៣២,២%)។

   -អ្នកយកសារព័ត៌មាន៖ ឆ្នាំ ២០២៥ ដោយមានអត្ថន័យសំខាន់ ដើម្បីសម្រេចឱ្យការអនុវត្តន៍សម្រេចបណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២០ - ២០២៥ បង្កគ្រឹះស្ថានសម្រេចផែនការ ០៥ ឆ្នាំ (២០២៦-២០៣០)។ សូមសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តឱ្យដឹងពីបណ្តាភាគកម្រិតសំខាន់របស់ឆ្នាំ ២០២៥ យ៉ាងណាខ្លះ?

   -សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ ឆ្នាំ ២០២៥ ជ្រោមជ្រែងបណ្តាកិច្ចចលនាបញ្ចេញកម្លាំងប្រឡងប្រណាំងស្នេហាជាតិ ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស មហា សន្និបាតប្រឡងប្រណាំងទូទាំងប្រទេសលើកទី ១១ និងអំណរបណ្តាថ្ងៃបុណ្យជាតិធំៗ របស់ប្រទេសជាតិ ឆ្នាំ២០២៥ ដោយបញ្ជាក់ជាឆ្នាំចុងក្រោយរបស់ដំណាក់កាល ២០២០- ២០២៥។ ឆ្នាំ ២០២៥ ខេត្តដាក់ចេញភាគកម្រិតសំខាន់ៗចំនួន ២៣ យ៉ាង៖

   ក) ភាគកម្រិតអំពីសេដ្ឋកិច្ច៖

 (១) សម្ទុះកំណើនបង្កើន GRDP សម្រេច ពី ៧,០-៧,៥%។ ក្នុងនោះ កសិកម្មកើន ២,៤៣% ឧស្សាហកម្ម-ស្ថាបនាកើន ១០,៦១% សេវាកម្មកើន ៧,៤៤% ពន្ធផលិតផលដក ឧបត្ថម្ភផលិតផលកើន ៥,១%។

  (២) GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ១០១ លានដុងប្រហាក់ ប្រហែល ៤.៣០២ ដុល្លារអាមេរិក។

  (៣) សមាមាត្រកសិកម្មស្រូបយកអត្រា ២៦,០៩% ឧស្សាហកម្ម-ស្ថាបនាស្រូបយកអត្រា ៣៩,៨៤% សេវាកម្មស្រូបយកអត្រា ២៩,១១% និងពន្ធផលិតផលស្រូបយកអត្រា ៤,៩៦% នៃ GRDP។

  (៤) ទុនវិនិយោគទូទាំងសង្គមសរុបរួមពី ៣០.០០០- ៣២.០០០ ពាន់លានដុង។

  (៥) ពង្រីកអាជីវកម្មថ្មីចំនួន  ៥២០។

  (៦) អត្រាទីក្រុងឧបនីយកម្មសម្រេច ៣៣%។

  (៧) ប្រមូលពន្ធផ្ទៃក្នុង ៦.៦៨២ ពាន់លានដុង ប្រមូលពីសកម្មភាពនីហរ័ណអាហរ័ណ ១.៤៦២,៨ ពាន់លានដុង។ 

ខ) ភាគកម្រិតអំពីសង្គម៖

(៨) លើកកម្ពស់គុណភាពឃុំសម្រេចលក្ខឋានជនបទថ្មី ៩/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង សម្រេចនិងសម្រេចភារកិច្ចកសាងជនបទថ្មី មានបន្ថែម ០៥ ឃុំជនបទថ្មីលើកកម្ពស់ មាន ០៤ ឃុំសម្រេចជនបទថ្មីខ្នាតគំរូ។

(៩) សមាមាត្រពលករក្នុងកសិកម្មនៅ ២៨% ក្នុងឧស្សាហកម្ម-ស្ថាបនា និងសេវាកម្ម ស្រូបយកអត្រា ៧២% ក្នុងចំនួនពលករ សង្គមសរុបរួម។

(១០) អត្រាពលករបានឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច ៧០,០២% ក្នុងនោះពល ករដែលមានបណ្ណ លិខិតបញ្ជាក់សម្រេច ៣៦,២០%។ បង្កការងារធ្វើថ្មីជូនពលករចំនួន ២៣.០០០ នាក់។

(១១) អត្រាដាច់អាជីពនៅតំបន់ទីក្រុង ២%។

(១២) រក្សាខ្ជាប់អត្រាសិស្សដែលស្ថិតក្នុងកំណត់អាយុបានចូលរៀនកម្រិតបឋមសិក្សាសម្រេច ១០០% អនុវិទ្យាល័យសម្រេច ៩៩%។

(១៣) មាន ៣០,៤៩ គ្រែលើមួយម៉ឺននាក់អ្នកជំងឺ មានវេជ្ជបណ្ឌិតចំនួន ១១,០៣ រូបលើមួយម៉ឺននាក់អ្នកជំងឺ។

(១៤) អត្រាគ្របដណ្តប់គាំពារសុខាភិបាលប្រៀបធៀបជាមួយនឹងចំនួនប្រជាជនសម្រេច ៩៥,១០%។

(១៥) បន្ថយអត្រាគ្រួសារក្រីក្រតាមសម្បទាពហុសណ្ឋាន ០,១៥% (ក្នុងជនរួមជាតិខ្មែរ បន្ថយ ០,៣%)។

 (១៦) អត្រាចូលរួមគាំពារសង្គមសម្រេច ៣០,៨០% នៃកងកម្លាំងពលកម្មដែលស្ថិតក្នុងកំណត់អាយុ ក្នុងនោះគាំពារសង្គមស្ម័គ្រចិត្តសម្រេច ៥,០% នៃកងកម្លាំងពលកម្ម សង្គម។

(១៧) អត្រាគ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីសម្រេច ៩៩,៨%។

គ) ភាគកម្រិតអំពីបរិស្ថាន៖

(១៨) អត្រាប្រើប្រាស់ទឹកស្អាត ទឹកស្របអនាម័យនៅតំបន់ប្រជាជនទីក្រុង ៩៩,៥% បានប្រើប្រាស់ទឹកស្អាត ប្រជាជនជនបទ ១០០% បានប្រើប្រាស់ទឹកស្អាត ទឹកស្រប អនាម័យ(ក្នុងនោះទឹកស្អាត ៨៥%)។

(១៩) អត្រាជាតិកាកសំណល់គ្រោះថ្នាក់បានវិនិច្ឆ័យ ៩៩,៥%។ ជាតិកាកសំណល់រឹង សុខាភិបាលបានវិនិច្ឆ័យសម្រេច ១០០%។ អត្រាប្រមូល និងវិនិច្ឆ័យជាតិកាកសំណល់រឹងនៅទីក្រុងសម្រេច ៩៨,៥% ជនបទពី ៧៨-៨០%។ អត្រាបណ្តាមូលដ្ឋានបង្កកខ្វក់បរិស្ថានបានវិនិច្ឆ័យម៉ឺងម៉ាត់ ១០០% តាម សេចក្តីសម្រេចចិត្តលេខ ៦៤/2003/QĐ-TTg និងសេចក្តីសម្រេចចិត្តលេខ ១៧៨៨/QĐ-TTg។

(២០) អត្រាព្រៃគ្របដណ្តប់សម្រេច ៤,២% នៃផ្ទៃដីធម្មជាតិ។

ឃ) ភាគកម្រិតអំពីការពារជាតិ សន្តិសុខ

(២១) រក្សាលំនឹងនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

(២២) ខិតខំមាន ៩០% ឃុំ សង្កាត់ ទីប្រជុំជន និង ៩៥% ស្ថាប័ន អង្គភាព សាលារៀនឡើងទៅសម្រេចសម្បទាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់។

(២៣) មានជាង ៩៨% ឃុំ សង្កាត់ ទីប្រជុំជនរឹងមាំអំពីការពារជាតិ សន្តិសុខ។

-អ្នកយកសារព័ត៌មាន៖ សូមជម្រាបសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីសម្រេច និងសម្រេចលើសបណ្តា ភាគកម្រិតសេចក្តីសម្រេចចិត្តឆ្នាំ ២០២៥ តើខេត្តដាក់ចេញនូវបណ្តាភារកិច្ចសំខាន់ៗយ៉ាងណា?

-សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង៖ ដើម្បីអនុវត្តសម្រេចភាគកម្រិតភារកិច្ចឆ្នាំ ២០២៥ គណៈកម្មា ធិការប្រជាជនខេត្តសំណូមពរបណ្តាថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋាន និងប្រជាជនយកចិត្តទុកដាក់ដល់ភារកិច្ចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទីមួយ៖ ប្រមូលផ្តុំកម្លាំងអនុវត្តយ៉ាងផ្តាច់ប្តូរ មានប្រសិទ្ធភាពដើម្បីអនុវត្តសម្រេច លទ្ធផលគោលដៅ ភារកិច្ចសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ផែនការពង្រីកសេដ្ឋកិច្ច - សង្គម ០៥ ឆ្នាំ ២០២១-២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្តខ្ពស់បំផុត។ បន្តជំរុញមាំសម្ទុះកំណើនបង្កើនស្ថិរភាព លើកកម្ពស់ទិន្នផល បរិមាណផល លទ្ធផលខឿនសេដ្ឋកិច្ច ធានាភាពសមស្របរវាងការពង្រីកសេដ្ឋកិច្ចជាមួយវប្បធម៌ សង្គម ការពារបរិស្ថាន សម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល និងធានាការពារជាតិ សន្តិសុខ។

ទីពីរ៖ ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាគោលនយោបាយរបស់មជ្ឈិម របស់ខេត្ត ពិសេសគឺបណ្តាគោលនយោបាយស្តារឡើង ពង្រីកសេដ្ឋកិច្ច អាទិភាពឧបត្ថម្ភការវិនិយោគ ឧបត្ថម្ភអាជីវកម្ម។ បង្កបរិស្ថានវិនិយោគអាជីវកម្មងាយស្រួលដើម្បីទាក់ ទាញវិនិយោគិននៅក្នុង និងក្រៅប្រទេស យកចិត្តទុកដាក់ដល់បណ្តាគម្រោងការវិនិយោគផលិត កែច្នៃ ច្នៃប្រតិដ្ឋដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នីហរ័ណ បណ្តាគម្រោងការខេត្តកំពុងទាក់ទាញអំពាវនាវវិនិយោគ។

ទីបី៖ ជំរុញសម្ទុះរំសាយទុនវិនិយោគសាធារណៈតាំងពីដើមឆ្នាំ បន្តស្នើមជ្ឈិមផ្សព្វផ្សាយវិនិយោគកសាងបណ្តាគម្រោងការសំ ខាន់ៗដូចជា៖ លើកកម្ពស់ ជួសជុលផ្លូវជាតិលេខ ៥៣ កំណាត់ឡុងហោ (វិញឡុង) -ពិសី (ត្រាវិញ) លើកកម្ពស់ជួសជុលផ្លូវជាតិលេខ ៥៤ (ទីក្រុងត្រាវិញ-តឹបស៊ើង) កសាងផ្លូវជាតិលេខ ៦០ ឆ្លងកាត់ភូមិសាស្ត្រខេត្តត្រាវិញ សុក្រឹតសំណុំលិខិតគម្រោងការកំណាត់ផ្លូវរបៀងប្របសមុទ្រ ស្ពានកោចៀងទី ២។

ទីបួន៖ សុក្រឹត្យគម្រោងការទីក្រុងដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឆ្លង ភ្ជាប់ជាមួយផែនការវិនិយោគលើកកម្ពស់ បើកទូលាយ បង្កើនបណ្តាវិធានការគ្រប់គ្រង វិនិយោគកែលម្អបណ្តាទីក្រុងតាមទិសដៅអារ្យធម៌ បៃតង ជ្រះស្អាត ទំនើប។

ទីប្រាំ៖ ពង្រីកសេដ្ឋកិច្ចតាមទិសដៅលើក កម្ពស់តម្លៃកំណើន ស្ថិរភាព ប្រសិទ្ធភាព ទ្រង់ទ្រាយផលិតមុខទំនិញធំៗ ធានាបរិស្ថាន ជីវសាស្ត្រ សម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ បន្តផ្សព្វផ្សាយមានប្រសិទ្ធភាពគម្រោងការ “ពង្រីកស្ថិរភាព ០១ លានហិកតាផ្ទៃដីជំនាញប្រពលវប្បកម្មស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបដោយភ្ជាប់ជាមួយនឹងបង្កើនកំ ណើនបៃតងតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០” របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ពង្រីកផលិតផលឧស្សាហកម្មជនបទឆ្នើមៗ លើកកម្ពស់គុណភាពបណ្តាផលិតផល OCOP។ បន្តផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិកសាងជនបទថ្មីពីមួយថ្ងៃកាន់តែពិតប្រាកដ ស្ថិរភាព ឈានដល់ទទួលសេចក្តីសម្រេច ចិត្តទទួលស្គាល់ខេត្តជនបទថ្មីភ្ជាប់ជាមួយបណ្តាព្រឹត្តិការណ៍ ថ្ងៃបុណ្យជាតិឆ្នាំ ២០២៥។

ទីប្រាំមួយ៖ អនុវត្តព្រមៗគ្នាបណ្តារចនាបទ គោលនយោបាយ វិធានការពង្រីកប្រ ភពធនធាន ពង្រីកនិងផ្លាស់ប្តូរថ្មីអប់រំវិជ្ជាជីវៈបង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីបរិមាណ គុណភាព និងប្រសិទ្ធភាពរបស់ការអប់រំវិជ្ជាជីវៈ។ ពង្រីកវប្បធម៌ លើកកម្ពស់ជីវភាពរស់នៅ សម្ភារ ស្មារតី និងសុខភាពជូនប្រជាជន។ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយជ្រោមជ្រែង និងអនុវត្តសម្រេចផែនការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដែលនៅសេស សល់នៅលើភូមិសាស្ត្រខេត្តយ៉ាងឆាប់បំផុតក្នុងឆ្នាំ ២០២៥ តាមគោលការណ៍របស់រដ្ឋា ភិបាលដែលបានដាក់ចេញ។

ទីប្រាំពីរ៖ ជំរុញមាំការងារកែទម្រង់រដ្ឋបាល កែលម្អគុណភាពបរិស្ថានវិនិយោគ ធ្វើអាជីវកម្ម ផ្លាស់ប្តូរឌីជីថល ផ្សព្វផ្សាយមានប្រសិទ្ធភាពគម្រោងការលេខ ៦ ផ្តោត ទៅលើរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល។ល។ បន្តកសាងយន្តការ រដ្ឋបន្សុទ្ធសម្រាំង ធ្វើសកម្មភាពសុពលភាព ប្រសិទ្ធភាព ផ្តោតលើការវាយតម្លៃ បូកសរុបលទ្ធផលស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW របស់គណៈប្រតិបត្តិការ មជ្ឈិមបក្ស នីតិកាលទី ១២ “បញ្ហាមួយចំនួនស្តីពីបន្តផ្លាស់ប្តូរថ្មី រៀប ចំអង្គការចាត់តាំងយន្តការរបស់ប្រព័ន្ធនយោបាយបន្សុទ្ធសម្រាំង ធ្វើសកម្មភាពសុពលភាព ប្រសិទ្ធភាព” នៅលើភូមិសាស្ត្រខេត្តត្រឹមត្រូវតាមសំណូមពរនៃការចង្អុលការរបស់មជ្ឈិម។

ទីប្រាំបី៖ អនុវត្តល្អការងារកោះហៅជម្រើសពលរដ្ឋបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២៥។ លើកកម្ពស់លទ្ធផលការងារអប់រំការ ពារជាតិ សន្តិសុខ កសាងកងកម្លាំងប្រ ជាស្វ័យត្រាណ អនុវត្តបណ្តាលើកកំពូលវាយប្រហារបង្រ្កាបបណ្តាឧក្រឹដ្ឋជន។

ទីប្រាំបួន៖ បង្កើនការងារព័ត៌មាន ផ្សព្វផ្សាយអំពីបណ្តាគោលការណ៍ គោលមាគ៌ា របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងបណ្តាព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ។ សកម្មជូនព័ត៌មានផ្សព្វផ្សាយគំរូមនុស្សល្អ ការងារល្អ កំណត់ទិសដៅមតិ ពង្រីកជាងទៀតតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម រួមចំណែកបង្កភាពព្រមព្រៀងក្នុងសង្គម ស្តារឡើងយ៉ាងខ្លាំងក្លាស្មារតីស្នេ ហាជាតិ កម្លាំងមហាសាមគ្គីទូទាំងជនជាតិ និងបំណងប្រាថ្នា អភិវឌ្ឍន៍ អនុវត្តសម្រេចជោគជ័យបណ្តាគោលដៅ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៥ និងដំណាក់កាល ២០២១-២០២៥។

-អ្នកយកសារព័ត៌មាន៖ សូមអរគុណសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.