05/11/2021 09:47
កសិករថែទាំបន្លែដោយប្រើប្រាស់ចរន្តអគ្គិសនី។ រូបថត៖ ទ្រឿងង្វៀង
តាមមីងហាំង ប្រព័ន្ធស្រោចស្រពទឹកមានរចនាសាមញ្ញ និងប្រើប្រាស់វត្ថុធាតុដើមពេញនិយមរួម មានបំពង់ជ័រ ម៉ូតឿសម្រាប់បូមទឹកតាមបំពង់។ ប្រើបំពង់ធំមួយបន្តភ្ជាប់ជាមួយបំពង់ជ័ររឹងតូចៗ រាយចម្ងាយពី គ្នាសមស្របហើយបពា្ឈរឡើងត្រង់ លើក្បាលបំពង់ទាំងនោះមានភ្ជាប់ដោយចំពួយស្រោចស្រព។ ទទឹងរងខ្ទឹមចម្ងាយពីគ្នាមធ្យមពី ០២ ដល់ ២,៥ ម៉ែត្រ នៅចន្លោះនៃរងទាំងពីរ ជីកជារង្វះសម្រាប់ដាក់ បំពង់ស្រោចស្រពផ្ដេកតាមបណ្ដោយរងខ្ទឹម ពេលស្រពកន្លែងណាបើកចំពួយត្រង់នោះទឹកនឹងបាញ់ចេញដោយខ្លួនឯង។ យោងតាមធាតុអាកាស ជាតិសំណើមរបស់ដីអាយុកាលរបស់ខ្ទឹម អ្នកដាំនឹង បើកអគ្គិសនីរួចបើកចំពួយទឹកតាមពេលវេលាសមស្រប។
មីងហាំងមានដីផ្នោខ្សាច់ ៦.០០០ ម៉ែត្រក្រ ឡាសម្រាប់ដាំដំណាំ។ រដូវដំណាំបច្ចុប្បន្នមីងដាំ ខ្ទឹម ២.០ ០០ ម៉ែត្រក្រឡា។ ពេលវេលាលូតលាស់របស់ខ្ទឹមប្រមាណ ៧០ ថ្ងៃ។ ទាក់ទងដល់ការប្រិត សំចៃអគ្គិសនី ទឹកសំដៅកាត់បន្ថយប្រាក់ចំណាយមានប្រសិទ្ធភាពនោះ ទាមទារអ្នកដាំត្រូវមានបទ ពិសោធន៍ ត្រូវដឹងអំពីកម្រិតសំណើមរបស់ដី លទ្ធ ភាពលូតលាស់ តម្រូវការទឹកតាមកម្រិតអាយុ៖ ពេលខ្ទឹមដាំបាន ៣០ ថ្ងៃ ត្រូវការស្រោចទឹកតែ ម្ដងនៅពេលរសៀល ក្រោយមកខ្ទឹមក្រហមត្រូវ ការទឹកច្រើនជាង ម៉្លោះហើយត្រូវការស្រពទឹក ពីរពេល (ព្រឹកនិងសៀល)។ នេះជាបណ្ដាបទ ពិសោធន៍សំខាន់ជួយឲ្យអ្នកដាំ អាចបន្ថយពេលវេលាស្រោចស្រពទឹក កាត់បន្ថយកម្លាំងថែទាំបន្ថយ ប្រាក់អគ្គិសនីនិងបន្ថយចំនួនទឹកស្រោចស្រពជៀសវាងកុំឲ្យស្អុយខ្ទឹម។
មីងហាំងឲ្យដឹងបន្ថែមទៀតថា ជាមួយចម្ការ ខ្ទឹម ២.០០០ ម៉ែត្រក្រឡា មីងវិនិយោគទុនដាក់ ប្រព័ន្ធបំពង់ម៉ូតឿអស់ជិត ០៥ លានដុង។ ក្រោយពេលវិនិយោគបំពង់ទឹក មីងមានពេលធ្វើកិច្ចការ ផ្សេង ជាពិសេសប្រាក់អគ្គិសនីបើប្រៀបជាមួយ មុននេះបន្ថយបានប្រមាណ ០,៥ លានដុង៕ ប្រែសម្រួល៖ ថាច់ហ្វាង