05/11/2021 08:50
ក្រុមប្រតិភូការងារទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំខេត្តត្រាវិញថតរូបអនុស្សាវរីយ៍ ។ រូបថត៖ ផាងត្វឹង
ទទួលបដិសណ្ឋារៈ និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្ត។
ខាងក្រុមប្រតិភូការងារទីក្រុងហូជីមិញមាន សមមិត្ត តូធីបិចចូវ សមាជិកាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ សមមិត្ត ត្រឹងធីហ្វា អនុប្រធាន សមាគមសហព័ន្ធនារីទីក្រុងហូជីមិញ។
ស្ថិតនៅនឹងពិធីធ្វើការ តំណាងឱ្យបក្ខភាគ និងប្រជាជនទីក្រុងហូជីមិញ សមមិត្ត តូធីបិចចូវ បានឱ្យដឹងថា៖ ក្នុងដំណាក់កាលអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រទីក្រុងហូជីមិញ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែដោយបានបណ្តាខេត្ត ទីក្រុងក្នុងទូទាំងប្រទេសឧបត្ថម្ភទាន់ពេលអំពីប្រភពធនធាន ថវិកា សម្ភារៈឧបករណ៍សុខាភិបាល ឧបត្ថម្ភកសិផល សម្ភារៈចាំ បាច់។ល។សម្រាប់រដ្ឋអំណាច និងប្រជាជនទីក្រុងហូជីមិញឆ្លងកាត់ការលំបាក។ តំណាងឱ្យថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញសូមកំណត់ត្រា អំណរគុណដល់រដ្ឋអំណាច និងប្រជាជនក្នុងទូទាំងប្រទេស ក្នុងនោះ មានរដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ ដែលបាន ឧបត្ថម្ភដល់ទីក្រុងហូជីមិញឆ្លងកាត់ការទុក្ខលំ បាកក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំ ងឺកូវីដ-១៩។
ក្រុមប្រតិភូការងារទីក្រុងហូជីមិញក៏បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចជា៖ ចាត់តាំងយន្តការសមស្រប ការងារកម្មាភិបាល ជំរុញមាំការងារសតិអារម្មណ៍ ដល់កម្មាភិបាល យុទ្ធជន ប្រជាជន ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិ សម្ព័ន្ធយុវជន សហគមន៍ អាជីវកម្ម និងប្រជាជនក្នុងការអនុវត្តន៍ភារកិច្ច ចលនាបណ្តាសប្បុរសធម៌ឧបត្ថម្ភ រៀបចំកម្មាភិបាល យុទ្ធជនជួយឧបត្ថម្ភដល់ប្រជាជន។ កសាងផ្នែកទន់គ្រប់គ្រង F០ បញ្ចូលព័ត៌មានរបាយការណ៍សុខាភិបាល ដើម្បីងាយស្រួលឱ្យការស្វែងរកស្នាកស្នាម គ្រប់គ្រងមនុស្សវិលត្រឡប់មកពីតំបន់អាសន្នរោគ ណែនាំថែទាំព្យាបាល F០ នៅនឹងផ្ទះ ។ល។ នៅពេលខាងមុខនេះ ទីក្រុងហូជីមិញសង្ឃឹមបានចងសម្ព័ន្ធតំបន់រួមជាមួយនឹងខេត្តត្រាវិញអំពីកសិកម្ម ឧស្សាហកម្មខ្ពស់ ចងសម្ព័ន្ធច្រកចេញផលិតផលកសិកម្ម ឧស្សាហកម្មសិប្ប កម្ម ចែករំលែក និងឧបត្ថម្ភគ្នាក្នុងការងារបង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
មានយោបល់ក្នុងពិធីធ្វើការនេះ សមមិត្ត គឹមង៉ុកថាយ ថ្លែងអំណរគុណដល់ក្រុមប្រតិភូការងារថ្នាក់ដឹកនាំទីក្រុង ហូជីមិញដែលបាន អញ្ជើញមកសួរសុខទុក្ខឧបត្ថម្ភ និងចែករំលែកបទពិសោធន៍ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩។ សមមិត្ត គឹមង៉ុកថាយ បានឱ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លងហើយ បក្ខភាគ និងប្រជាជនទីក្រុងហូជីមិញ បានឧបត្ថម្ភដល់ខេត្ត លើវិស័យជាច្រើន សកម្មភាព សេដ្ឋកិច្ច-សង្គមជាច្រើន។ ពេលដែលទីក្រុងហូជីមិញមានកើតអាសន្នរោគជំងឺកូវីដ-១៩ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ តែងត្រៀមលក្ខណៈរួមកម្លាំងឧបត្ថម្ភ ទីក្រុងហូជីមិញ ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
ចែករំលែកអំពីការទុក្ខលំបាកដែលទីក្រុងហូជីមិញ ជួបប្រទះក្នុងលើកអាសន្នរោគជំងឺកន្លងហើយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្តសង្ឃឹមថា ក្នុងពេលខាងមុខ សេដ្ឋកិច្ចទីក្រុងហូជីមិញឆាប់បានស្តាឡើងវិញ និងពង្រីកយ៉ាងខ្លាំងក្លា។ បន្ត យកចិត្តទុកដាក់ឧបត្ថម្ភដល់ខេត្ត លើបណ្តាវិស័យ ពិសេសគឺវិស័យពង្រីកសេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ រួមចំណែកជួយឱ្យត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ អនុវត្តសម្រេចជោគជ័យផែនការពង្រីកសេដ្ឋកិច្ច-សង្គម បន្តបង្ក លក្ខណសម្រាប់កម្លាំងពលកម្មក្រៅខេត្ត ក្នុងនោះ មានកម្លាំងពលកម្មខេត្តត្រាវិញដែលមានគោល បំណងវិលត្រឡប់ មកទីក្រុងហូជីមិញ ដើម្បីធ្វើការ។ យកចិត្តទុកដាក់ ប្រឹក្សា ឧបត្ថម្ភប្រភពធនធានព្យា បាលជំងឺកូវីដ-១៩ ឱ្យខេត្ត ។ ពិសេស គឺចំពោះចំនួនអ្នកជំងឺកើនឡើងច្រើន អ្នកជំងឺហួសពីសមត្ថ ភាពព្យាបាលរបស់ខេត្ត។
នាឱកាសនេះដែរ ប្រជាជន កម្មាភិបាល យុទ្ធ ជនទីក្រុងហូជីមិញបានឧបត្ថម្ភខេត្តត្រាវិញ ប្រាក់ ០១ ពាន់លានដុង និងសម្ភារឧបករណ៍សុខាភិបាលមួយចំនួនសម្រាប់ខេត្ត បម្រើក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ រតនា