01/11/2021 15:30
លោក គឹមង៉ុកថាយ ធ្វើការត្រួតពិនិត្យការងារពង្រីកសេដ្ឋកិច្ច-សង្គម និងការបង្ការ ទប់ស្កាត់អាសន្នរោគ
ជំងឺកូវីដ-១៩ នៅនឹងស្រុកយ្វៀងហាយ។ រូបថត៖ ហ្វិញណូយ
គិតមកដល់ពេលនេះ ស្រុកយ្វៀងហាយ អនុវត្តសម្រេច និងសម្រេចលើស ១៧/២០ ភាគកម្រិតសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ (នៅមានភាគកម្រិត ០៣ មិនទាន់សម្រេចនោះ គឺកាត់ បន្ថយភាពក្រីក្រ នីហរ័ណកម្លាំងពលករ ពង្រីកអាជីវកម្ម)។ ពិសេសគឺការងារពង្រីកបក្ខជនថ្មីសម្រេច ១០៣,៦៣% នៃសេចក្តីសម្រេចចិត្ត។
អំពីស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ គិតតាំងថ្ងៃទី ០១ មករា ដល់ថ្ងៃទី ២៧ តុលា ស្រុកយ្វៀងហាយ កំណត់ត្រាករណីវិជ្ជមានជាមួយ នឹង SARS-CoV-២ ចំនួន ៤០១ ករណី ស្រុកបង្កើតតំបន់ធ្វើចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំ ២២ កន្លែង សព្វថ្ងៃនេះមានតំបន់ចត្តាឡីស័ក សុខាភិបាលប្រមូលផ្តុំ ១២ កន្លែងធ្វើសកម្មភាព (តំបន់ចត្តាឡីស័កករណី F១ ចំនួន ០៦ តំបន់និងតំបន់ចត្តាឡីស័កជនមកពីក្រៅខេត្ត ០៦ តំបន់)។
គិតតាំងពីថ្ងៃទី ០១ តុលា ស្រុកទទួលមនុស្សវិលត្រឡប់មកពីខេត្តនានាចូលមកស្រុកចំនួន ២.២៨៨ នាក់ ក្នុងនោះមាន ១.៩៣០ នាក់សម្រេចការធ្វើចត្តាឡីស័កវិលទៅមូលដ្ឋាន និងបញ្ជូនឡើងមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្តដើម្បីព្យាបាល។ សព្វថ្ងៃនេះនៅមាន ៣៥៨ ករណីកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាមូលដ្ឋានចត្តាឡីស័កប្រមូលផ្តុំរបស់ស្រុក។ កំណត់ត្រា ២៧២ ករណីវិជ្ជមានជាមួយនឹង SARS-CoV -២ ក្នុងនោះមាន ១២៣ ករណីក្នុងសហគមន៍។
ស្ថិតក្នុងស្ថានភាពរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញនេះ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានសម្រេចចិត្តបង្កើតតំបន់ចត្តាឡីស័កសុខាភិបាល គម្លាតសង្គម ១៨ កន្លែង និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរោគជំងឺកូវីដ-១៩ ចំនួន ០២ កន្លែងនៅនឹងឃុំឡុងវិញដើម្បីត្រួតពិនិត្យមនុស្ស មធ្យោបាយចេញចូលភូមិសាស្ត្រឃុំ។ ស្រុកចង្អុល ការ បពា្ឈប់បណ្តោះអាសន្នបណ្តាសកម្មភាព លក់ដូរនៅនឹង ០២ ផ្សារឡុងវិញ និងផ្សារឡុងត្វង។ អំពីការងារចាក់វ៉ាក់សាំង ចាត់តាំងចាក់បាន ១៨ លើក ជាមួយនឹងថ្នាំ ៤៦.២៧៦ ម្ជុល (ម្ជុលទី ១ បាន ៣៧.១៥១ ម្ជុល ម្ជុលទី ២ បាន ៩.១២៥ ម្ជុល)។ អនុវត្តការឧបត្ថម្ភដល់មុខសញ្ញាត្រូវរងជះឥទ្ធិពលជំងឺកូវីដ-១៩ ជាមួយនឹងចំនួនប្រាក់ជាង ២៤,៤១២ ពាន់លានដុង។
សមមិត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់ពីលទ្ធផលអនុវត្តបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តក្នុងលក្ខណៈស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ បណ្តាលជះឥទ្ធិពលមិនតិចដល់ការទុក្ខលំបាករបស់មូលដ្ឋាន ព្រមទាំងទូទាំងប្រព័ន្ធនយោបាយទៅក្នុងយុទ្ធ នាការប្តេជ្ញាចិត្តកំចាត់អាសន្នរោគជំងឺសម្រេច បានលទ្ធផលគួរឱ្យកត់សម្គាល់។ អនុលេខាប្រចាំការបកល្សខេត្តចង្អុលការស្រុកគប្បីប្រញាប់ប្រមូលផ្តុំកម្លាំង និងបង្កើនកងកម្លាំងសុខាភិបាលដើម្បីជំរុញមាំសន្ទុះកំណើនចាក់ វ៉ាក់សាំងទូទាំងប្រជាជនពេលដែលបានបែងចែកវ៉ាក់សាំងចុះផ្សព្វផ្សាយជូនប្រជាជន ជាមួយនឹងគោលដៅ “វ៉ាក់សាំងល្អបំផុតគឺវ៉ាក់សាំងដែលឆាប់បានចាក់បំផុត”។ បង្កើនការអនុវត្តការបោសលេខកូដ QR ទូលំទូលាយ។
ទន្ទឹមនឹងនោះ គប្បីពង្រីកតួនាទីរបស់ក្រុមកូវីដសហគមន៍ ធានាសន្តិសុខ សណ្តាប់ធ្នាប់ អនុវត្តល្អការឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ៦៨ របស់រដ្ឋាភិបាល ដោះស្រាយការងារធ្វើជូនកម្លាំងពលករ ត្រៀមបម្រុងសាលាបន្ទប់រៀន ដើម្បីទទួលសិស្សចូលរៀនផ្ទាល់ក្នុងគ្រាដែលគ្រប់លក្ខណៈ។ ជ្រួតជ្រាបផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP របស់រដ្ឋាភិបាល និងសារលិខិតលេខ ៥៥៤០/UBND-KGVX ចុះថ្ងៃទី ២២ តុលា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រ ជាជនខេត្តស្តីអំពីការអនុវត្តន៍បណ្តាវិធានការ សម្របសម្រួលសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យ ប្រសិទ្ធភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ដើម្បីឆាប់លើកស្ទួយមូលដ្ឋានវិលត្រឡប់មកស្ថានភាពធម្មតាថ្មី៕ ប្រែសម្រួល៖ រតនា