26/10/2021 08:58
គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ខាក់លឿង
អាណត្ដិកាល ២០២១៦-២០២១ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្កូវមិនបង្អង់ផ្លាស់ប្ដូរខ្លឹមសាររបៀបធ្វើសកម្មភាព ឆ្ពោះទៅកាន់ មូលដ្ឋាន ចលនានារីនិងសកម្មភាពការងារសមា គមបានផ្សព្វផ្សាយ អនុវត្ត ភ្ជាប់ជាមួយបណ្ដាភារកិច្ចនយោ បាយរបស់មូលដ្ឋាននិងអភិវឌ្ឍគ្រប់ វិស័យ សម្រេចបានប្រសិទ្ធភាពខ្ពស់។ កម្រិតផែន ការទាំង ១៦/១៦ ដែលសេចក្ដីសម្រេចចិត្តមហាសន្និបាតនារីស្រុកលើកទី ១១ សុទ្ធតែបានអនុវត្តសម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ ក្នុងរយៈពេល ០៥ ឆ្នាំកន្លងបានមជ្ឈិមសមាគម សហព័ន្ធនារីវៀតណាមនិងសមាគមសហព័ន្ធនារី ខេត្តនិងគណៈកម្មាធិការប្រជាជនស្រុកជូនប័ណ្ណ សរសើរ លិខិតសរសើរជាច្រើនច្បាប់។ រាល់ឆ្នាំសមាគមសហព័ន្ធនារីស្រុកបានចង្អុលការបណ្ដាមូលដ្ឋានសមាគមពិនិត្យឡើងវិញបណ្ដាគ្រួសារក្រីក្រ ជិតក្រលើភូមិសាស្រ្ដដើម្បីពិគ្រោះ ឧទ្ទេសនាមការងារធ្វើ រៀនវិជ្ជាជីវៈដោយឥតគិតថ្លៃ ជួយឲ្យសមាជិកាបុលទុននិងផ្ទេរជូនវិទ្យាសាស្រ្ដបច្ចេកទេស។ បង្កើតក្រុមសហការផលិតថ្មីបាន ១៩ ក្រុម បង្កើនចំនួនមកដល់ពេលនេះមាន ៣៦ ក្រុម មានសមាជិកា ៥៤២ នាក់ចូលរួមបង្កើតថ្មីក្រុមហ៊ុនប្រាក់ទុនឲ្យខ្ចីបង្វិលជុំបាន ៦០ ក្រុម បង្កើនចំនួនមកដល់ពេលនេះមាន ១៦៥ ក្រុម មានសមាជិកា៣.០៩៨ នាក់ចូលរួម ទឹកប្រាក់ជាង ៥,៦ ពាន់លានដុងដោះស្រាយឲ្យបងប្អូននារីខ្ចី ទុន ១.៥៤៧ លើក។ ពង្រីកថ្មីក្រុមប្រិតសំចៃឥណ ទានបាន ១៧ ក្រុម បង្កើនចំនួនមកដល់ពេលនេះមាន ១១០ ក្រុម មានសមាជិកា១.៨៥២ នាក់ ចូលរួម ទឹកប្រាក់ជាង ៤,២ ពាន់លានដុងឲ្យបង ប្អូននារីខ្ចីទុន ៥.៥៧៤ លើក ។ ល។ ការងារកសាង និងពង្រីកសមាគមរឹងមាំ ទាក់ទាញសមាជិកាដើម្បី ចលនាបងប្អូននារីជាច្រើនចូលរួមប្រជុំជីវភាពសមាគម។
នាឱកាសនេះ មានសមូហភាព ១៩ កន្លែង និងបុគ្គល ៣៤ នាក់បានគណៈកម្មាធិការប្រជាជនស្រុកជូនលិខិតសរសើរសម្រេចស្នាដៃឆ្នើមក្នុងចលនានារីនិងការងារសមាគមដំណាក់កាល ២០១៦-២០២១។ មហាសន្និបាតបោះឆ្នោតជ្រើស គណៈប្រតិបត្តិការថ្មីអាណត្តិកាល ២០២១-២០២៦ រួមមាន ២៥ នាក់ លោកស្រីទ្រឹមធីញឺធ្វីបានជាប់ ឆ្នោតធ្វើជាប្រធានសមាគមសហព័ន្ធនារីស្រុកបោះ ឆ្នោតជ្រើសតំណាង ២៧ នាក់ ចូលរួមមហាសន្និ បាតតំណាងនារីខេត្តត្រាវិញលើកទី ១១ អាណត្ដិ កាល ២០២១-២០២៦។ ក្នុងមហាសន្និបាតលើក នេះ លោកស្រីទ្រឹងធីបិចភឿង អនុប្រធានគណៈប្រជាចលនាបក្សខេត្តត្រាវិញនិងលោកស្រីហ្វិញ ធីហាំងង៉ាលេខាបក្សស្រុកកាងឡុងបានឧបត្ថម្ភ ផ្ទះឧបការគុណ ០១ ខ្នងនិង”ផ្ទះសុខដុមមេត្តា ធម៌” ០១ ខ្នងសរុបតម្លៃ ៩០ លានដុង៕ ខាក់លឿង-លឺវវូ