05/11/2021 09:32
ពលករការិយាល័យចុះឈ្មោះដីធ្លីបានទទួលរបបឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ១១៦។ រូបថត៖ ងុ៉កស្វង
ចំពោះពលករដែលកំពុងចូលរួមគាំពារដាច់អាជីពនៅបណ្ដាអង្គភាពបានឧបត្ថម្ភ ស្ថាប័នគាំពារសង្គមម្ចាស់ការពិនិត្យឡើងវិញ រួចផ្ញើសេច ក្ដីជូនដំណឹងនិងបញ្ជីរាយនាមពលករចូលរួមគាំពារដាច់អាជីព ដើម្បីអ្នកប្រើប្រាស់ពលករ ផ្សាយចំហនូវបញ្ជីរាយនាមពលករដែលស្ថិតក្នុងមុខសញ្ញា ឧបត្ថម្ភដឹង ផ្ទៀងបំពេញបន្ថែមព័ត៌មានគ្រប់គ្រាន់ រួច ផ្ញើស្ថាប័នគាំពារសង្គម។ ក្រៅពីនោះ ពលករអាចចុះឈ្មោះទទួលឧបត្ថម្ភតាមប្រព័ន្ធ VssID- BHXH លេខ មិនចាំបាច់ទៅផ្ទាល់ដល់ស្ថាប័នគាំពារសង្គម។ ក្រោយពេលសម្រេចសំណុំបែបបទ ស្ថាប័នគាំពារសង្គមនឹងបញ្ជូនប្រាក់ឧបត្ថម្ភ ដល់គណនីឯកជនរបស់ពលករ។
យោងតាមពេលវេលាចូលរួមគាំពារដាច់អាជីព ពលករម្នាក់ៗបានទទួលពី ១,៨-៣,៣ លានដុង។ តាមរយៈឯកសារគ្រប់គ្រង ស្ថាប័នគាំពារសង្គម បានស្រង់បញ្ជីរាយនាមពលករដែលមានពេលវេលាវាល់គាំពារដាច់អាជីពបាន រក្សាទុកផ្ញើទៅ ឃុំ សង្កាត់ ទីប្រជុំជននីមួយៗដើម្បីសហការជូន ដំណឹងដល់ពលករឲ្យទៅគបសំណុំលិខិតស្នើឲ្យបានទទួលផលទាន់ពេល ឆ្លងផុតការលំបាក បង្កភាពសោមនស្សនិងកម្លាំងជំរុញដើម្បីពលករបន្ត ការងារទៅមុខទៀត។
ការិយាល័យចុះឈ្មោះដីធ្លីស្ថិតក្រោមឱវាទមន្ទីរ ភោគផលធម្មជាតិនិងបរិស្ថានជាអង្គភាពអនុវត្តម្ចាស់ការថវិកា ដោយខ្លួនឯងចាប់តាំងពីឆ្នាំ ២០១៨ ម៉្លោះហើយស្ថិតក្នុងក្របខ័ណ្ឌមុខសញ្ញាបានទទួលឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ- CP។ តាមប្រសាសន៍លោកស្រីទឺធីគីមង៉ឹង គណនេយ្យការិនីអង្គភាពឲ្យដឹងថា អង្គភាពមានពលករ ៣០២ នាក់បានទទួលកញ្ចប់ឧបត្ថម្ភ ក្នុងនោះ មាន ៦០ នាក់នៅក្នុងការិយាល័យខេត្ត ក្រៅពីនោះនៅតាមសាខាស្រុក ទីផ្សាររួមខេត្ត ក្រុងទាំង ០៩ ជាមួយ ទឹកប្រាក់បានទទួលសរុបជាង ៧០០ លានដុង។ ថ្វីត្បិតអាសន្នរោគបានជះឥទ្ធិពលដល់ប្រភពចំ ណូលក្ដី ប៉ុន្តែអង្គភាពបានខិតខំរក្សាការសងបៀវត្សដល់ពលករ។ ពេលបានជូនដំណឹងឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP ពលករនៅក្នុងអង្គភាពរីករាយហើយបានស្ថាប័នគាំពារសង្គមខេត្តណែនាំធ្វើសំណុំបែបបទ សំណុំលិខិត ផ្ដល់ព័ត៌មានអំពីពលករនិងដំណាក់កាលវាល់គាំពារដាច់អាជីពបានតាមដានឆាប់រហ័ស ផ្ទៀងផ្ទាត់ម៉ត់ចត់។ អាស្រ័យហេតុនោះ ឆាប់ សម្រេចសំណុំលិខិតបែបបទ ហើយត្រឹមតែប៉ុន្មាន ថ្ងៃក្រោយមកស្ថាប័នគាំពារសង្គមបានបញ្ជូន ប្រាក់តាមគណនីឯកជនរបស់ពលករម្នាក់ៗ។
បងស្រីលីធីហុងវ៉ឹង និយោជិតទទួលបន្ទុកខាង សំបុត្រស្នាមចែករំលែក៖ ខ្ញុំក៏ដូចជាអ្នកដទៃជាច្រើនទៀតក្នុងអង្គ ភាពតែងរីករាយពេលទទួល បានកញ្ចប់ឧបត្ថម្ភ។ អាសន្នរោគប្រែប្រួលស្មុគ ស្មាញតាំងពីដើមឆ្នាំមកទល់ពេលនេះ ម៉្លោះហើយជះឥទ្ធិពលដល់អង្គភាពអំពីប្រភពចំណូល ផ្ដើមពីនេះធ្វើឲ្យប្រភពចំណូលរបស់ពលករក្នុងអង្គភាព ត្រូវជះឥទ្ធិពល។ ដូច្នោះហើយ ខ្ញុំក៏ដូចជាអ្នកដទៃ ក្នុងអង្គភាពតែងរីករាយពេលទទួលបានកញ្ចប់ឧបត្ថម្ភនេះ ជួយឲ្យពលករឆ្លងផុតពីការលំបាកលំ នឹងជីវភាព។ ផ្ដើមពីកញ្ចប់ឧបត្ថម្ភនេះ ខ្ញុំបានយល់ច្បាស់ជាងទៀតអំពីអត្ថន័យនៃបណ្ដាគោល នយោបាយដែលបក្សនិងរដ្ឋផ្សព្វផ្សាយអនុវត្តចំ ពោះពលករ។
បានដឹងថា ក្រៅពីឧបត្ថម្ភដល់ពលករ ការិយាល័យចុះឈ្មោះដីធ្លីនៅទាំងបានឧបត្ថម្ភបន្ថយកម្រិតវាល់មូលនិធិ គាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦ ជាមួយថវិកាកាត់បន្ថយក្នុងមួយខែជិត ១៣ លានដុង គិតតាំងពីខែតុលាឆ្នាំ ២០២១ ដល់ខែកញ្ញាឆ្នាំ ២០២២ តាមការប៉ាន់ស្មានបន្ថយប្រមាណ ១៥០ លានដុង។
នៅសាលាមត្តេយ្យអន្តរជាតិអាយស្គូលត្រាវិញ ជាសាលាស្ថិតក្រោមឱវាទសម្ព័ន្ធង្វៀងហ្វាង (ទីក្រុងហូជីមិញ) មានពលករ ពលការិនី ៥២/៦៩ នាក់ជាមុខសញ្ញាបានឧបត្ថម្ភចំនួនប្រាក់ជាង ១១៤ លានដុង (គិតជាមធ្យម ម្នាក់ៗជិត ២,២ លានដុង)។ អ្នកគ្រូដាវធីហុងវ៉ឹង ចាងហ្វាងសាលាឲ្យដឹងថា ដោយរងឥទ្ធិពលអាសន្នរោគកូវីដ -១៩ ពលករក្នុងអង្គភាពគ្មានស្ថិតក្នុងមុខសញ្ញាបានទទួលឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/ NQ-CP ស្ដីពីការឧបត្ថម្ភពលករនិងអ្នកប្រើប្រាស់ ពលករជួបលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩។ ពេលវេលា វិស្សមកាល ពលករ បានសម្ព័ន្ធង្វៀងហ្វាងឧបត្ថម្ភបៀវត្សក្នុងមួយខែ ០៣ លានដុង និងរក្សាការវាល់គាំពារសង្គម។ អាស្រ័យដោយរងឥទ្ធិពលអាសន្នរោគ រយៈពេលសម្រាក អូសអន្លាយ ម្ល៉ោះហើយមានពេលខ្លះ គ្រូបង្រៀន គ្មានទៅធ្វើការបានឧបត្ថម្ភបៀវត្សតែ ៣០% កម្រិត ទាបបង្គួរបើប្រៀបជាមួយនឹងតម្រូវការជីវភាព ម៉្លោះហើយជះឥទ្ធិពលយ៉ាងច្រើនដល់ការប្រជុំជីវភាពគ្រួសារ។ អាស្រ័យហេតុនោះ បានឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP បានជួយឲ្យពលករមានប្រាក់ចំណាយក្នុងការប្រជុំជីវភាព កាត់បន្ថយការលំបាកក្នុងជីវភាព ជំរុញស្មារតីកម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា។
អ្នកគ្រូវ៉ធីអាញ់យឿង គ្រូបង្រៀនថ្នាក់មត្តេយ្យចែករំលែក៖ ក្នុងរយៈពេលសម្រាកវិស្សមកាល និងសម្រាកបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ០៤ ខែ គ្រូបង្រៀនបានឧបត្ថម្ភច្រើនកម្រិតបៀវត្ស ខ្ពស់បំផុត ០៣ លានដុងក្នុងមួយខែ និងរក្សាការវាល់គាំពារសង្គម។ ដោយឡែកខែកញ្ញា ខែតុលា សាលាមានចាត់តាំងបង្រៀនផ្សាយបន្តផ្ទាល់ ចំពោះប្អូនៗដែលមានតម្រូវ ការ ម៉្លោះហើយប្រភពចំណូលរបស់គ្រូបង្រៀនបានគិតតាមកម្លាំង បង្រៀនផ្សាយបន្តផ្ទាល់។ អាសន្នរោគបង្កការលំបាក យ៉ាងច្រើនដល់អង្គភាពនិងពលករ ម៉្លោះហើយម្នាក់ៗចូលរួមចែករំលែក ទទួលបានកញ្ចប់ ឧបត្ថម្ភ ២,១ លានដុងសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
ក៏ដូចជាគោលនយោបាយឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP គោលនយោបាយឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួប លំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ តាមសេចក្ដីសម្រេចិត្តលេខ ១១៦/NQ-CP បានគាំពារសង្គមខេត្តត្រាវិញផ្សព្វផ្សាយឆាប់រហ័ស ទាន់ពេលជួយពលករជាច្រើនមានប្រភពហិរញ្ញ វត្ថុឆ្លងផុតការលំបាកក្នុងអាសន្នរោគ អនុវត្តល្អគោលនយោបាយគិតគូរដល់ពលករ រួមចំណែកធានាសុខុមាល ភាពសង្គមរបស់ខេត្ត៕ ប្រែសម្រួល៖ ថាច់ហ្វាង