• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញ៖ បើកវគ្គបំពាក់បំប៉ន ធ្វើបច្ចុប្បន្នភាពចំណេះ ដឹងជូនកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងឆ្នាំ ២០២១

22/10/2021 09:46

កាលពីថ្ងៃទី ១៨ តុលា គណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីបើកវគ្គបំពាក់បំប៉ន ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនកម្មាភិបាលថ្នាក់ ដឹកនាំ គ្រប់គ្រងស្ថិតក្រោមការគ្រប់គ្រង របស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃ គណៈកម្មា ធិការបក្សខេត្តត្រាវិញឆ្នាំ ២០២១ (វគ្គទីមួយ) ដោយរូបភាពផ្សាយបន្តផ្ទាល់។

វគ្គបំពាក់បំប៉នជូនកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។ រូបថត៖​ រតនា
     អញ្ជើញចូលរួមពិធីបើកវគ្គមានសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំង​បក្សខេត្ត សមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកគណៈ​អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន​គណៈឃោសនាអប់រំបក្សខេត្ត និងគណៈនា​យកគ្រូបង្រៀនរបស់វិទ្យាស្ថាននយោបាយតំបន់ទី ២ និងសាលានយោបាយត្រាវិញ។
     អញ្ជើញចូលរួមវគ្គបំពាក់បំប៉នលើកនេះមានសិក្ខាកាមជិត ៩៦ នាក់គឺជាថ្នាក់ដឹកនាំ គ្រប់គ្រងរបស់បណ្តាមន្ទីរ គណៈ ផ្នែក មូលដ្ឋានក្នុងខេត្ត។ ក្នុងរយៈពេល ៤,៥ ថ្ងៃ បណ្តាសិក្ខាកាមនឹងបានបណ្តាបឋាកថាចារ្យវិទ្យាស្ថាននយោបាយតំបន់ទី ២ ធ្វើ បច្ចុប្បន្នភាព អធិប្បាយ បំពេញបន្ថែម និងធ្វើឱ្យច្បាស់ជាងទៀតបញ្ហាមួយចំនួនអំពីសមត្ថភាពគ្រប់គ្រង និងដឹកនាំ មូលដ្ឋាន។ ចក្ខុវិស័យ-គោលដៅ និងកំណត់ការពង្រីកប្រទេសជាតិដល់ពាក់កណ្តាលសត វត្ស៍ទី ២១ និងអនុវត្តទៅក្នុងការជាក់ស្តែងដើម្បីពង្រីកមូលដ្ឋាន។ កសាងរៀបចំបក្សអំពីសីលធម៌តាមសតិអារម្មណ៍ហូជីមិញ និងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស។ កសាងប្រទេសនីតិរដ្ឋសង្គមនិយម សុចរិត ទៀងត្រង់ ស្ថាបនា លទ្ធភាព លទ្ធផល បម្រើប្រជាជន។ កសាងទាក់ទាញ និងពង្រីកប្រភពធនធានមូលដ្ឋានក្នុងព្រឹត្តិការណ៍ចូលរួមសមាហរ័ណកម្មអន្តរជាតិ និងបដិវត្តន៍ឧស្សាហ កម្ម ៤.០។ យុទ្ធសាស្ត្រកិច្ចការបរទេស និងការពារ សន្តិសុខរបស់វៀតណាម​ ក្នុងស្ថាន​ភាពថ្មី។ គ្រប់គ្រងសន្តិសុខធនធាន បរិស្ថាន និងទេសចរណ៍បង្ការ ទប់ទល់ជាមួយនឹងការវិបត្តិអាសន្នរោគជំងឺនៅលើភូមិសាស្ត្រខេត្ត។ លើកកម្ពស់សមត្ថភាពដឹកនាំ លទ្ធភាពកាន់  អំណាចរបស់បក្សក្នុងលក្ខណៈថ្មី។ បង្វែរទម្រង់បង្កើនសេដ្ឋកិច្ចដោយយោងលើខឿនពង្រីកសេដ្ឋកិច្ច និងទប់ទល់ជាមួយនឹងអាកាសធាតុ ប្រែប្រួល-បើកទូលាយគោលនយោបាយសម្រាប់ មូលដ្ឋាន។
      មានយោបល់ចង្អុលការក្នុងពិធីបើកវគ្គនេះ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ​ បានជូនព័ត៌មានអំពីបណ្តាសមិទ្ធិផលសម្រេច បានភាពថមថយ ឋិតនៅ និងគោលការណ៍ កំណត់របស់ខេត្តត្រាវិញក្នុងពេលខាងមុខ។ ក្នុងនោះសង្កត់ធ្ងន់លើកការងារធ្វើបច្ចុប្បន្នចំណេះដឹងជូនកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រង គឺជាកិច្ចការមានអត្ថន័យយ៉ាងសំខាន់នាពេល បច្ចុប្បន្ននេះ។ សមមិត្តអនុលេខាបក្សខេត្តសំណូមពរ៖យោងលើមូលដ្ឋានក្រេបជញ្ជក់នូវបណ្តាតម្លៃទ្រឹស្តីថ្មី យោងតាមតួនាទីកិច្ចការដែលបានប្រគល់ជូន បណ្តាសិក្ខាកាម គប្បីជីកជម្រៅ រំពឹងគិតភ្ជាប់ជាមួយនឹងភាពជាក់ស្តែង របស់ខេត្តយើង ក៏ដូចជានៅគ្រប់មូលដ្ឋាន អង្គភាពដើម្បីឯកភាពខ្ពស់ក្នុងការយល់ដឹង បញ្ជាក់ច្បាស់ តម្លៃអំពីស័ក្តានុពល ភាពមានព្រៀប ប្រៀបធៀប ឱកាសអភិវឌ្ឍន៍ ក៏ដូចជាបណ្តាទំនាស់ សាកល្បង និងភាពថមថយដែលបាន គណៈកម្មាធិការបក្សខេត្តដាក់ចេញ។ ផ្តើមពីនោះ ឯកភាពទៅក្នុងធ្វើសកម្មភាព ផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នាភារកិច្ច វិធីសាស្ត្រ ពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមជាងទៀត។ កសាងបក្ស និងប្រព័ន្ធនយោបាយ ធានាការ ពារជាតិ សន្តិសុខ និងបង្កើនបណ្តាសកម្មភាពកិច្ចបរទេសដែលបានបណ្តាសេចក្តីសម្រេចចិត្តបក្ខភាពខេត្តដាក់ចេញ។
     ដើម្បីសម្រេចបានលទ្ធផលល្អបំផុត សមមិត្តអនុលេខាបក្សខេត្តសំណូមពរបណ្តាសិក្ខាកាម ម្ចាស់ការរៀបចំចាត់ចែងការងារឱ្យសមស្រប ដើម្បីប្រមូលផ្តុំការរៀនសូត្រ លត់ដំសីលធម៌ របៀបរស់នៅ ឥរិយាបថប្រជុំជីវភាព។ រួមជាមួយនឹងនោះ វគ្គបំពាក់បំប៉ន ធ្វើបច្ចុប្បន្នចំណេះដឹងជូនកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងគឺជា គំរូរូបភាពអំពីគុណភាពក្នុងការរៀនសូត្រ អំពី ការប្រតិបត្តិក្រឹត្យវិន័យ លត់ដំសីលធម៌បដិវត្តន៍ និងឥរិយាបថ របៀបរស់នៅរបស់កម្មាភិបាល សិក្ខាកាម។
បានដឹងថា បន្ទាប់ពីវគ្គនេះ គណៈកម្មាធិការ បក្សខេត្តបន្តចាត់តាំងបើកបន្ថែម ០២ វគ្គទៀត នៅថ្ងៃទី ២៥ តុលាឆ្នាំ ២០២១ និងថ្ងៃទី ០១ វិច្ឆិកាឆ្នាំ ២០២១៕                 រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.