• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បំពាក់បំប៉នចំណេះដឹងអំពីការកសាងបក្សជូនអ្នកយកសារព័ត៌មាន គណៈរៀបរៀងបណ្តាស្ថាប័នទីភ្នាក់ងារសារព័ត៌មាន

05/11/2021 09:08

កាលពីថ្ងៃទី ០៣ វិច្ឆិកា ក្រសួងព័ត៌មាន និងឃោសនាការសហការជាមួយនឹង​ គណៈចាត់​តាំងមជ្ឈិមបក្សចាត់តាំងសន្និបាតផ្សាយ បន្តផ្ទាល់ទូទាំងប្រទេស ដើម្បីបំពាក់បំប៉នចំ ណេះដឹង អំពីការកសាងបក្សជូនថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មាន គណៈរៀបរៀងបណ្តា ស្ថាប័នទីភ្នាក់​ងារ​សារព័ត៌មានឆ្នាំ ២០២១។

បណ្តាតំណាងខេត្តត្រាវិញចូលរួមវគ្គហ្វឹកហាត់។
      អញ្ជើចូលរួម និងចង្អុលការសន្និបាត  មានបណ្តាសមមិត្ត ទ្រឿងធីម៉ាយ សមាជិកាកា រិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស តំណាងក្រសួងព័ត៌មាន និងឃោសនាការ សមាគមអ្នកកាសែតវៀតណាម និងតំណាងថ្នាក់ដឹកនាំគណៈចាត់តាំងបក្ស គណៈឃោសនាអប់រំបក្ស មន្ទីរព័ត៌មាន និងឃោសនាការជិត ៩៤៥ នាក់របស់ ៦១ ខេត្ត ទីក្រុង។ ថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មាន គណៈរៀបរៀងរបស់ ២៥០ ស្ថាប័ន សារព័ត៌មានក្នុងទូទាំងប្រទេស។
      អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានបណ្តាសមមិត្តតំណាងថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំកាសែត ស្ថានីយវិទ្យុ-ទូទស្សន៍ អ្នកយកសារព័ត៌មាន គណៈរៀបរៀង សមាគមអ្នកកាសែតវៀតណាមខេត្តត្រាវិញ មន្ទីរព័ត៌មាន និងឃោសនាការ។
      មានយោបល់ចង្អុលការសន្និបាត សមមិត្ត ទ្រឿងធីម៉ាយ សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សបានបញ្ជាក់ធ្ងន់នូវសារសំខាន់ របស់សន្និបាតក្នុងបរិការណ៍នេះ គឺជាឆ្នាំមុនដំបូងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស ការងារកសាងបក្ស និងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដែល មានបណ្តាចំណុចថ្មី ខ្លឹមសារក្បូនខ្នាតថ្មី បធានបទអំពីកសាងបក្ស វិសាលភាពទូលំទូលាយ ប៉ុន្តែមិនងាយសរសេរ និងការដាក់ចេញសំណូមពរយ៉ាងខ្ពស់អំពីភាពទៀងត្រង់ ភាពជាក់ស្តែង ភាពរស់រវើក នាំជញ្ជូនគោលការណ៍ គោលមាគ៌ា គោលនយោបាយ ទស្សនៈរបស់បក្ស បង្កបានការយកចិត្តទុកដាក់ និងកម្លាំងជះឥទ្ធិពលដល់មហាជន។
     កំណត់ត្រានូវបណ្តាការខិតខំបញ្ចេញកម្លាំង ចូលរួមយ៉ាងមានភារកិច្ចរបស់កងជួរអ្នកសារព័ត៌មាន គណៈរៀបរៀងរបស់បណ្តាស្ថាប័នសារព័ត៌មានក្នុងបណ្តាឆ្នាំកន្លង។ សមមិត្តប្រធានគណៈចាត់តាំងមជ្ឈិមបក្សសង្ឃឹមថា ក្នុងពេលខាងមុខនេះ  នឹងបន្តលេចឡើងបន្ថែម បណ្តាអត្ថបទសរសេរជ្រាលជ្រៅដែលមានលក្ខណៈទ្រឹស្តីជាក់ស្តែងជាច្រើន រួមចំណែកយ៉ាងសកម្មទៅក្នុងការងារកសាង រៀបចំបក្ស ដែលឆ្លងតាមបណ្តាបាឋកថាចារ្យឧទ្ទេសនាម ណែនាំនូវបណ្តាខ្លឹមសារជាសារវន្ត សារ សំខាន់ អំពីការកសាងបក្សតាមបធានបទ ០៥ យ៉ាង៖ “បណ្តាចំណុចថ្មីក្នុងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស” “បណ្តាខ្លឹមសារថ្មីអំពីកសាងបក្សអាណត្តិកាលមហាសន្និបាតលើក ទី ១៣ របស់បក្ស” “លទ្ធភាពជ្រើសរើស បធានបទ ទាញយក វិនិច្ឆ័យព័ត៌មាន បទពិសោធន៍ ច្នៃប្រតិដ្ឋវណ្ណកម្មអំពីកសាងបក្ស”  “បទពិសោធន៍និពន្ធ អត្ថបទ វណ្ណកម្មចូលរួម ប្រឡងរង្វាន់រូបនិមិត្តសម្ព័ន្ធកម្មករ-កសិករ” “រង្វាន់កាសែតទូទាំងប្រទេសអំពីកសាងបក្ស -រូបនិមិត្តសម្ព័ន្ធកម្មករ-កសិករ”។
សន្និបាតហ្វឹកហាត់នេះគឺជាឱកាសទុកឱ្យថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មានបណ្តាស្ថាប័នសារព័ត៌មានធ្វើបច្ចុប្បន្នភាពព័ត៌មាន លើកកម្ពស់កម្រិតវិជ្ជាជំនាញ មុខរបរបំពាក់បំប៉ន ចំណេះដឹងអំពីកសាងបក្ស។ ឆ្លងតាមនោះ ដើម្បីលើកកម្ពស់គុណភាពបណ្តាអត្ថបទ វណ្ណកម្ម តស៊ូបដិសេធន៍បណ្តាទស្សនៈខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត ការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស។ ឆ្លុះបញ្ចាំងនូវបណ្តាគំរូល្អឆ្នើមរបស់កម្មាភិបាល បក្ខជន ថ្កោលទោសបណ្តាអំពើថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាភាពត្រដាង “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ ផ្សព្វផ្សាយ ឆ្លុះបញ្ចាំងនូវលទ្ធផលនៃការតស៊ូបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ អសកម្មនៅបណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋាន លើកបង្ហាញនូវបណ្តាបទពិសោធន៍ក្នុងការដឹកនាំ ចង្អុលការ គ្រប់ គ្រង បញ្ជាការ ចាត់តាំងអនុវត្តភារកិច្ច។ ទន្ទឹម នឹងនោះ រួមចំណែកឱ្យមានបន្ថែមបណ្តាអត្ថបទ វណ្ណកម្មដែលមានគុណភាពជាច្រើនទៀត ដើម្បីចូលរួមប្រឡងរង្វាន់កាសែតទូទាំងប្រទេសអំពីកសាងបក្ស-រូបនិមិត្តសម្ព័ន្ធកម្មករ-កសិករ” ជាប្រចាំឆ្នាំ៕         ដំណឹង-រូបថត៖   រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.