
សប្តាហ៍កន្លង សមមិត្តង៉ូជីកឿងសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីសន្និបាតលើកទី ០៦ គណៈប្រតិបត្តិការបក្ខភាគខេត្តនីតិកាលទី ១១ ដើម្បីបូកសរុបលទ្ធផល ០៩ ខែដើមឆ្នាំ ២០២១ និងផ្សព្វផ្សាយកម្មវិធីការងារ ០៣ ខែចុងឆ្នាំ ២០២១ ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹង ១២ មណ្ឌលផ្សាយបន្តផ្ទាល់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។
08/10/2021 15:06
កាលពីថ្ងៃទី ០១ ខែតុលា មន្ទីរអប់រំ-បណ្តុះបណ្តាលត្រាវិញសហការជាមួយនឹងសមាគមជម្រុញការសិក្សាខេត្តចាត់តាំងពិធីបើក “សប្តាហ៍ចូលរួមជ្រោមជ្រែងរៀនសូត្រអស់មួយជីវិត” ឆ្នាំ ២០២១ ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹងបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ សមមិត្តឡេថាញ់ប៊ិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំសមាគមជម្រុញការសិក្សាខេត្ត មន្ទីរព័ត៌មាន និងឃោសនាការ កាសែតត្រាវិញ មហាវិទ្យាល័យត្រាវិញអញ្ជើញចូលរួម។
08/10/2021 10:10
កាលពីថ្ងៃទី ៣០ ខែកញ្ញា គណៈចាត់តាំងមជ្ឈិមបក្សចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់វាយតម្លៃការងារចាត់តាំងកសាងបក្សត្រីមាស ទី ៣ ផ្សព្វផ្សាយភារកិច្ចការងារសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២១។ លោកស្រីត្រឿងធីម៉ាយ សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សធ្វើអធិបតីអង្គសន្និបាត។
01/10/2021 15:38
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាសារលិខិតលេខ ៤៤០៩/UBND-KGVX សំណូមពរមន្ទីរ ផ្នែកមួយចំនួន និងប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តអនុវត្តម៉ឹងម៉ាត់សេចក្តីសន្និដ្ឋានរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។
28/09/2021 09:20
កាលពីថ្ងៃទី ២២ ខែកញ្ញា ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិនិត្យទទួលស្គាល់ផ្ទះឧបការគុណ ០៧ ខ្នងដែលទើបបាន សាងសង់សម្រេច។ អញ្ជើញចូលរួមក្នុងពិធីពិនិត្យទទួលស្គាល់ មានតំណាងថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីត្រាវិញ អគ្គិសនី ចូវថាញ់ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកចូវថាញ់ រួមជាមួយតំណាងរដ្ឋអំណាចបណ្ដាមូលដ្ឋាន។
28/09/2021 09:15
កាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចុះផ្សាយសារាចរលេខ ១៣/CT-UBND “ស្តីពីបន្តការបង្កើនការគ្រប់គ្រងរបស់រដ្ឋចំពោះសកម្មភាពកែប្រែដីកសិកម្ម នៅលើភូមិសាស្ត្រខេត្តត្រាវិញ”។ សារាចរនេះបានជំនួសឲ្យសារាចរលេខ ១៩/CT-UBND ចុះថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០១២ របស់គណៈកម្មាធិការប្រជាជនខេត្ត។
28/09/2021 09:05
ក្នុងបណ្ដាខែដើមឆ្នាំ អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ញាំងឲ្យជះឥទ្ធិពលផ្ទាល់ដល់បណ្ដាផ្នែក វិស័យ។ តម្លៃមុខទំនិញកសិផលមួយចំនួនមិនលំនឹង ជះឥទ្ធិពលផ្ទាល់ដល់ជីវភាព ការផលិត ការធ្វើអាជីវកម្ម និងការប្រជុំជីវភាពរបស់ប្រជាជន។ ថ្វីត្បិតដូច្នោះ ដោយមានការព្រមព្រៀងខ្ពស់របស់ទូទាំងបក្ខភាគ និងប្រជាជនឃុំលឿងហ្វា ស្រុកចូវថាញ់ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ តាមការគ្រោងទុក ដល់ចុងឆ្នាំបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តរបស់ឃុំនឹងបានអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការដាក់ចេញ។
28/09/2021 08:49
កាលពីថ្ងៃទី ២៣ កញ្ញា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានអញ្ជើញទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំស្រុកថ្កូវពីស្ថានភាព អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៩ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្ត ង្វៀងវុាំងហៀវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត សមមិត្តង្វៀងក្វិនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរផែនការ និងវិនិយោគ មន្ទីរសុខាភិបាល មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
28/09/2021 08:45
កន្លងហើយគណៈកម្មាធិការបក្សស្រុកកូវង៉ាង ចាត់តាំងពិធីជូនសញ្ញាសម្គាល់អាយុបក្សលើក ២ កញ្ញាដល់បក្ខជននៅតាមបណ្តាសាលាបក្ស បក្ខភាគលើក ២ កញ្ញា ឆ្នាំ ២០២១ ចំនួន ២០ រូប។ ក្នុងនោះ មានបក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៧០ ឆ្នាំ បក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ បក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ០១ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខ ជន ០២ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ១១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ និងបក្ខជន ០៣ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ ៕
24/09/2021 09:08
ក្នុងពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយម៉ឹងម៉ាត់ បណ្ដាវិធីសាស្រ្តបង្ការទប់ស្កត់ជំងឺកូវីដ-១៩ និងជ្រួតជ្រាបដល់កម្មាភិបាល បុគ្គលិក ពលករទាំងអស់ឲ្យអនុវត្តល្អការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ តាមបណ្ដាសារលិខិតចង្អុលការ របស់រដ្ឋាភិបាល សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល របស់មូលដ្ឋាន និងផ្នែកអគ្គិសនី អនុវត្តវិធានការ ៥K តាមការព្រមានរបស់ក្រសួងសុខា ភិបាល។ ទន្ទឹមនឹងការអនុវត្តភារកិច្ចទន្ទឹមគ្នាបង្ការទប់ស្កាត់ជំងឺបណ្ដើរ ធានាផ្គត់ផ្គង់អគ្គិសនី សុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពបណ្ដើរ ក្រុមហ៊ុនអគ្គិសនីបានបំផុសចលនាប្រឡងប្រណាំង បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាសកម្មភាពផលិតធ្វើអាជីវកម្ម វិនិយោគកសាងឆ្នាំ ២០២១។
24/09/2021 08:43
កន្លងហើយ អ្នកស្រី យឿងធីង៉ុកធើ សមាជិកា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញធ្វើជាប្រធានក្រុម បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការដឹកនាំ ចង្អុលការអនុវត្តគោលនយោបាយ ចំពោះអ្នកមានសគុណ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនីហរ័ណពលករនៅស្រុកកូវកែ ដំណាក់កាលឆ្នាំ ២០២០ ដល់ ៦ ខែដើមឆ្នាំ ២០២១។