24/09/2021 08:48
នាពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ មានភាពពិសេសបង្គួរ ប្អូនៗសិស្សា នុសិស្សនៅឃុំហ្វាឡើយ ស្រុកចូវថាញ់
និយាយដោយឡែក និងខេត្តត្រាវិញ និយាយរួមចូលរួមពិធីបវេសនកាលតាមរយៈទូរទស្សន៍។ រូបថត៖ សុខា
លោក ឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអានលិខិតប្រសិទ្ធពរអំណរពិធីបវេសនកាលឆ្នាំសិក្សា ២០២១ -២០២២ របស់លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក ផ្ញើជូនលោកគ្រូ អ្នកគ្រូ បុគ្គលិក និយោជិត ផ្នែកអប់រំ បណ្តាឪពុកម្តាយសិស្ស និងសិស្ស និស្សិត ក្នុងទូទាំងប្រទេស។
ប្អូនថាច់ធីម៉ីយ្វៀង និងប្អូនសឺនវិសិដ្ឋ នៅសង្កាត់លេខ ៩ ទីក្រុងត្រាវិញ បានគ្រួសារត្រៀមបម្រុងដើម្បីបានចូលរួមពិធី
បវេសនកាលលើបណ្តាញ។ រូបថត៖ សុខា
ឆ្នាំសិក្សា ២០២១-២០២២ ផ្នែកអប់រំ និង បណ្តុះបណ្តាលអនុវត្តភារកិច្ច៖ ធានាការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ផង រក្សាការ បង្រៀនល្អរៀនល្អផង។ នៅតាមបណ្តាមូលដ្ឋាន អប់រំ គណៈចាងហ្វាង គ្រូបង្រៀន យោងទៅតាមលក្ខណៈចូលរួមជ្រោមជ្រែង ពិធីបវេសនកាលដ៏ប្រសើរ ទន្ទឹមនឹងនោះ ជូនដំណឹងដល់ សិស្សានុសិស្សតាមដានពិធីបវេសនកាលនៅផ្ទះ បង្កបានជាសញ្ញាពិសេសក្នុងឆ្នាំសិក្សា អាស្រ័យជះឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩។
ក្រោយពិធីបវេសនកាល ប្អូនថាច់ត្រឹងបាវខាង សាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកចូវ
ថាញ់ ចាប់ផ្តើមម៉ោងរៀនលើបណ្តាញ។ រូបថត៖ សុខា
មុនពេលចាត់តាំងពិធីបវេសនកាល អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៧៩៤/QĐ-UBND ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ចេញផ្សាយគ្រោងផែនការពេលវេលាឆ្នាំសិក្សា ២០២១-២០២២ ចំពោះអប់រំមត្តេយ្យ អប់រំសកល និងអប់រំជាប្រចាំលើភូមិសាស្រ្តខេត្ត ផ្នែកអប់រំបានផ្សព្វផ្សាយដល់បណ្តាសាលារៀន មូលដ្ឋានអប់រំទូទាំងខេត្ត។ ក្រោយពិធីបវេសនកាល បណ្តាសកម្មភាពបង្រៀន និងរៀនប្រព្រឹត្តតាមសភាពធម្មតា។ ក្នុងនោះ កម្រិតបឋមសិក្សាតាមដាន កម្មវិធីរៀនលើរលកស្ថានីយវិទ្យុ -ទូរទស្សន៍ ត្រាវិញ កម្រិតអនុវិទ្យាល័យ វិទ្យាល័យរៀនលើបណ្តាញតាមកាលបរិច្ឆេទរបស់សាលា៕ ដំណឹង-រូបថត៖ សុខា-សម្បត្តិ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។