28/09/2021 08:41
ជ្រោមជ្រែងសេចក្តីអំពាវនាវរបស់គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអនុកម្មការចលនា និងកេណ្ឌ ប្រមូលសង្គមស្ថិតក្រោមឱវាទគណៈចង្អុលការជាតិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្ថិតនៅក្នុងពិធីបំផុសចលនា រៃអង្គាសឧបត្ថម្ភ ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នាថ្ងៃទី ១៦ កញ្ញាឆ្នាំ ២០២១ យោងលើស្មារតីសាមគ្គី ស្រឡាញ់ស្នេហ៍ស្និទ្ធទូទាំងប្រជាជាតិ ដោយ បានការឯកភាពរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ អំពាវនាវដល់ទូទាំងកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្ម កងកម្លាំងប្រដាប់អាវុធ បណ្តាអាជីករ អាជីវកម្ម បណ្តាអង្គការចាត់តាំង សាសនា និងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុង និងក្រៅខេត្ត។ល។គប្បីបន្តការរួមវិភាគទានជាប្រភពធនធានសម្រាប់ការងារបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ ជាមួយនឹងគោលលំនាំ “ការងារទប់ស្កាត់អាសន្នរោគជំងឺគឺជាការងាររួម” “អ្នកដែលមានទ្រព្យសម្បត្តិរួមវិភាគទានជាទ្រព្យ សម្បត្តិ អ្នកមានកម្លាំងរួមវិភាគទានជាកម្លាំង មានច្រើនរួមវិភាគទានច្រើន មានតិចរួមវិភាគតិច” ទាំងអស់គ្នាសាមគ្គីរួមកម្លាំងជាមួយនឹងគ្នាដើម្បីរុញ ច្រានខ្មាំងកូវីដ-១៩ ដើម្បីលើកស្ទួយប្រទេសជាតិ និងខេត្តយើងឆាប់វិលត្រឡប់មកសភាពធម្មតាថ្មីវិញ។
កន្លងហើយ ជាមួយនឹងការប្តេជ្ញាចិត្ត “ប្រឆាំងនឹងអាសន្នរោគជំងឺដូចជាប្រឆាំងខ្មាំង” ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ទូទាំងប្រព័ន្ធនយោ បាយ ទូទាំងប្រជាជនខេត្តត្រាវិញបានប្រមូលផ្តុំកម្លាំងអនុវត្តយ៉ាងប្តូរផ្តាច់ដោយច្រើនវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ ត្រួតពិនិត្យរោគជំងឺ ស្តារឡើងវិញការពង្រីកសេដ្ឋកិច្ច-សង្គម ធានាសុខុមាលភាពសង្គម។ ថ្វីត្បិត ផ្តើមពីការផ្ទុះលើកទី ៤ មកដល់នាពេលបច្ចុប្បន្ននេះ អាសន្នរោគ ជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តមានបណ្តាការប្រែប្រួលស្មុគស្មាញ គ្រោះអាសន្ន ដោយមានករណីវិជ្ជមានជាង ១.៤៨០ ករណី ស្លាប់ ២១ ករណី មានជាង ៩០ តំបន់ត្រូវអនុវត្តវិធានការបិទខ្ទប់ ហ៊ុមព័ទ្ធ មានគ្រួសារប្រជាជនជាងរាប់សិបពាន់គ្រួត្រូវចត្តាឡីស័កសុខាភិបាល បណ្តាលឱ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការពង្រីកសេដ្ឋកិច្ច-សង្គម ជីវភាពរស់នៅ ការផលិតរបស់ប្រជាជន។ ជំហានដំបូងមានបណ្តាអ្នក សប្បុរសធម៌ អាជីវកម្ម អាជីវករ សមូហភាព បុគ្គល បណ្តាអង្គការចាត់តាំងសាសនា ប្រជាជនគ្រប់ជាន់ថ្នាក់នៅក្នុង និងក្រៅខេត្តបានពង្រីកស្មារតីស្រឡាញ់ស្នេហ៍សិ្នទ្ធរួមកម្លាំងឧបត្ថម្ភជាថវិកា សម្ភារៈ ។ល។ គិតជាតម្លៃរាប់សិបពាន់លានដុងដើម្បីរួមកម្លាំងជាមួយនឹងខេត្តយើងក្នុង ការងារថែទាំសុខភាព ធានាសុខុមាលភាពសង្គមជូនប្រជាជន។
គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តសូមកំណត់ត្រាដឹងគុណចំពោះបណ្តាសប្បុរសធម៌ អាជីវកម្ម អាជីវករ សមូហ ភាព បុគ្គល បណ្តាអង្គការចាត់តាំងសាសនា ប្រជាជនគ្រប់ជាន់ថ្នាក់ដែលបានរួមកម្លាំងចែករំលែកក្នុងលើកបំផុសចលនាកន្លងហើយ ហើយ សង្ឃឹមថានឹងទទួលបានពីការរួមកម្លាំងចិត្តកម្លាំងកាយរបស់ទូទាំងសហគមន៍ក្នុងការចលនាឧបត្ថម្ភលើកនេះជាបន្ត។
កំណត់ពេលទទួលយកការឧបត្ថម្ភ៖ កំពូលចាប់ពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២១។
-ទទួលយកផ្ទាល់៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ លេខ ៨៩ ឡេឡើយ សង្កាត់ទី ១ ទីក្រុង ត្រាវិញ ខេត្តត្រាវិញ។ ទូរស័ព្ទលេខ៖ ០២៩៤ ៣៨៦២៧១៤ និង ០២៩៤ ៣៨៦៦៣៧៩។
-ទទួលយកឆ្លងតាមប្រព័ន្ធគណនេយ្យ៖ គណៈសង្គ្រោះខេត្តត្រាវិញ លេខគណនេយ្យ៖ ៣៧៥១. ០.៩០៥៤១០៥.០០០០០ នៅនឹងឃ្លាំងប្រាក់ រដ្ឋត្រាវិញ ឬគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ លេខគណនេយ្យ៖១១៦០០០០៦៦៨៥០ នៅនឹងធនាគារពាណិជ្ជកម្ម ភាគហ៊ុនពាណិជ្ជកម្មវៀតណាមសាខាត្រាវិញ៕
សូមគោរពដ៏ខ្ពង់ខ្ពស់!
ប្រធានគណៈចុះហត្ថលេខា
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ
ឡេវុាំងហាំង