28/09/2021 09:16
រៀនសូត្រ និងធ្វើតាមអ៊ំហូ ឃុំឡុងវិញបានបំផុសចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ធ្វើមានស្របច្បាប់។ ដំណាក់កាល ២០១៦‑២០២០ ប្រជាជនក្នុងឃុំបង្វែរផ្ទៃដីចិញ្ចឹមបង្កង ដីដាំដំណាំគ្មានផល ៥៨០ ហិកតាមកចិញ្ចឹមបង្កងប្រពលវប្បកម្មកម្រិតខ្ពស់ ចិញ្ចឹមត្រី ចិញ្ចឹមក្តាម។ល។ សម្រេចតម្លៃសេដ្ឋកិច្ចខ្ពស់ ឃុំមានសហករណ៍កសិកម្ម ០២ ដោយមានសមាជិក ១០២ នាក់ អនុវត្តទម្រង់ផ្គត់ផ្គង់សម្ភារចិញ្ចឹមបង្កងប្រពលវប្បកម្មកម្រិតខ្ពស់។ រក្សាសកម្មភាព ក្រុមសហការពង្រីកការផលិត លើបណ្តាវិស័យដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមជលផល ៣០ ក្រុម សហការបើកថ្នាក់បង្រៀនវិជ្ជាជីវៈ ០៩ ថ្នាក់ជូនសិក្ខាកាម ១៨៥ នាក់ ចាត់តាំងពិគ្រោះឧទ្ទេសនាមការងារធ្វើ មានពលករ ៦.៣៦៨ នាក់មានការងារធ្វើ មានពលករ ០៨ នាក់ចុះកិច្ចសហការទៅធ្វើការនៅប្រទេសក្រៅ។ ទន្ទឹមនឹងនោះឆ្លៀតយកបណ្តាប្រភពទុន បង្កលក្ខណៈឲ្យប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគបណ្តាទម្រង់ផលិតផលស្នូលរបស់ឃុំ រួមចំណែកពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឆ្នាំ ២០២០ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៦០,១ លានដុង។ លទ្ធផលពិនិត្យឡើងវិញ ដល់ចុងឆ្នាំ ២០២០ គ្រួសារក្រីក្ររបស់ឃុំ ៧២ គ្រួ ស្រូបយកអត្រា ១,២៥% នៃចំនួនគ្រួសាររួម។
ក្នុងរយៈកាល ០៥ ឆ្នាំកន្លង បក្ខភាគឃុំបានផ្សព្វផ្សាយក្នុងប្រជាជនបាន ១១៥ លើក មានមនុស្សជាង ៥.០០០ លើកនាក់ចូលរួម។ បណ្តាក្រុមស្វ័យគ្រប់គ្រង បំផុសចលនាប្រជាជន កសាងរបង បង្គន់ស្របអនាម័យ កសិដ្ឋានស្របអនាម័យ បង្កទិដ្ឋភាពបរិស្ថានខៀវ‑ជ្រះ‑ស្អាត។ សមាជិកសមាគម សមាជិកអង្គការសម្ព័ន្ធយុវជន ប្រជាជនចេញទ័ពកាប់ឆ្ការគុម្ពោតព្រែឈើស៊ុមទ្រុមតាមបណ្តាដងផ្លូវប្រវែងជាង ១១០ គីឡូម៉ែត្រ៕
ប្រែសម្រួល៖ សុខា