• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញជំរុញមាំការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

24/09/2021 09:08

ក្នុងពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយម៉ឹងម៉ាត់ បណ្ដាវិធីសាស្រ្តបង្ការទប់ស្កត់ជំងឺកូវីដ-១៩ និងជ្រួតជ្រាបដល់កម្មាភិបាល បុគ្គលិក ពលករទាំងអស់ឲ្យអនុវត្តល្អការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ តាមបណ្ដាសារលិខិតចង្អុលការ របស់រដ្ឋាភិបាល សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល របស់មូលដ្ឋាន និងផ្នែកអគ្គិសនី អនុវត្តវិធានការ ៥K តាមការព្រមានរបស់ក្រសួងសុខា ភិបាល។ ទន្ទឹមនឹងការអនុវត្តភារកិច្ចទន្ទឹមគ្នា​បង្ការទប់ស្កាត់ជំងឺបណ្ដើរ ធានាផ្គត់ផ្គង់អគ្គិសនី សុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពបណ្ដើរ ក្រុមហ៊ុនអគ្គិសនីបានបំផុសចលនាប្រឡងប្រណាំង បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាសកម្មភាពផលិតធ្វើអាជីវកម្ម វិនិយោគកសាងឆ្នាំ ២០២១។

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់បុគ្គលិក ។
     អំពីសកម្មភាពផលិតធ្វើអាជីវកម្ម ក្រុមហ៊ុនធានាផ្គត់ផ្គង់អគ្គិសនីបន្តបន្ទាប់ ស្ថិរភាពកាត់បន្ថយ មិនទុកឲ្យកើតហានិភ័យបាត់អគ្គិសនី  ចង្អុលការបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទបង្កើតប្រព័ន្ធទំនាក់ ទំនងជាមួយបណ្ដាតំបន់ព្យាបាលគឺមន្ទីរពេទ្យ​បណ្ដោះអាសន្នទាំង ៨ ដើម្បីវិនិច្ឆ័យទាន់ពេល ខណៈដែលមានហានិភ័យកើតឡើង។ ជាពិសេស នៅពេលដែលអាសន្នរោគប្រែប្រួលស្មុគស្មាញ។ ក្នុងខណៈដែលប្រភពកម្លាំងមានកំណត់ ដើម្បីផ្គត់ផ្គង់អគ្គិសនីលំនឹង សុវត្ថិភាព ទន្ទឹមនឹងការបត់បែងកងកម្លាំងពលករតាមក្រុមប្រចាំការ ២៤/២៤ ម៉ោង និងអនុវត្តវិធីសាស្រ្ត “៣ នៅនឹងកន្លែង”  ធានាសុខភាពឲ្យពលករ និងបង្ការ ទប់ស្កាត់ជំងឺ។ ក្នុងខែសីហា ឆ្នាំ ២០២១ ក្រុមហ៊ុនចង្អុលការអគ្គិសនីទីក្រុងត្រាវិញ អគ្គិសនី ស្រុកចូវថាញ់ ប្រមូលកម្លាំងអនុវត្តសម្រេចប្រព័ន្ធ ផ្លូវខ្សែ និងដំណាក់បំបែរថាមពលបញ្ជូនបណ្ដាតំបន់មន្ទីរពេទ្យបណ្ដោះអាសន្នដំណើរការសកម្មភាព បម្រើការព្យាបាលអ្នកជំងឺក្នុងខណៈដែលអាសន្នរោគផុសផុលនៅខេត្តត្រាវិញ។
ក្រោយពេលបំផុសចលនាប្រឡងប្រណាំង គិតមកទល់ពេលនេះ  ក្រុមហ៊ុនអនុវត្តសម្រេច កម្រិតផែនការមួយចំនួនអំពីការងារធ្វើអាជីវកម្ម សេវាអតិថិជន ដូចជា៖ អេឡិចត្រូនិចទាំងស្រុង ក្នុងដំណាក់កាល ផ្គត់ផ្គង់សេវាអគ្គិសនី អត្រាទំនាក់ទំនងដោយអេឡិចត្រូនិចសម្រេចជាង ៩៥% និងអត្រាផ្គត់ផ្គង់បន្តផ្ទាល់កម្រិត ៤ សម្រេចជាង ៩៥% អត្រាទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខសម្រេចជាង ៩០% នៃចំនួនអតិថិជន។ អនុវត្តទំនាក់ការទំនងតាមរបៀបអេឡិចត្រូនិចសម្រេចអត្រា ៩៦,៥៨% អត្រាសេវាផ្គត់ផ្គង់បន្ត ផ្ទាល់កម្រិត ៤ សម្រេច ៩៩,៨១% និងអត្រាទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ សម្រេច ៩០,៥% នៃចំនួនអតិថិជន។
      ទន្ទឹមនឹងសកម្មភាពផលិតធ្វើអាជីវកម្ម ក្រុមហ៊ុនអគ្គិសនីត្រាវិញ តែងយកចិត្តទុកដាក់ដល់សុខភាពពលករ។ ក្រៅពីការកសាងវិធីសាស្រ្ត ទប់ទល់ពេលអាសន្នរោគរីករាលដាលនៅលើភូមិសាស្រ្ត ក្រុមហ៊ុនម្ចាស់ការទិញឧបករណ៍ពេទ្យសម្រាប់បម្រើក្នុងការងារបង្ការទប់ស្កាត់ជំងឺជាមួយទឹកប្រាក់ ៤០,៦២ លានដុង (រួមមាន របាំងមុខ ទឹកលាងដៃរម្ងាប់មេរោគ ឧបករណ៍ ស្ទង់កាយឧណ្ហធាតុ។ល។ និងសម្លៀកបំពាក់ការពារសុខាភិបាលសម្រាប់អ្នកជួសជុលអគ្គិសនី ប្រើប្រាស់ពេលចាំបាច់ត្រូវដើរឆ្លងតំបន់អាសន្នរោគ។ ចាត់តាំងធ្វើកោសល្យវិច័យវីរុស SARS -CoV-2 ដោយរបៀបតេស្ដរហ័សជូនចំពោះកម្មាភិបាល បុគ្គលិកមុនពេលចូលស្ថាប័នប្រចាំការគិតមកទល់ពេលនេះ អនុវត្តបាន ៨២៨ លើក លទ្ធផលសុទ្ធសឹងអវិជ្ជមានចំនួនទឹកប្រាក់ជួលមូលដ្ឋានសុខាភិបាលតេស្ដរហ័សជាង ១៨២,៨ លានដុង។
     អំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុនម្ចាស់ការស្អិតល្មួតជាមួយមជ្ឈមណ្ឌលសុខាភិបាលទីក្រុង ស្រុក ទីផ្សាររួមខេត្ត គិតមកទល់ ពេលនេះ មានកម្មាភិបាល បុគ្គលិក ៦២៧/៦៦២ នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ១ (សម្រេច ៩៤,៧១%) ក្នុងនោះ មាន ៣២៨ នាក់បានចាក់ម្ជុលទី ២ (សម្រេច ៤៩,៥៥%)។ ទន្ទឹមនឹងនោះ សហការជាមួយ ០៥ អង្គភាពស្ថិតក្រោមឱវាទ៖ ក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ គណៈគ្រប់គ្រងឧណ្ហអគ្គិសនីលេខ ៣ ក្រុមហ៊ុនបញ្ជូនអគ្គិសនីលេខ ២ មជ្ឈមណ្ឌលវិសោធនកម្មអគ្គិសនីត្រាវិញ និងសហគ្រាសសេវាអគ្គិសនីត្រាវិញចាក់វ៉ាក់សាំងម្ជុលទី ១ ឲ្យកម្មាភិបាល បុគ្គលិក ១.១៣០ នាក់ (សម្រេច ១០០%) ក្នុងនោះមាន ០៧ នាក់ បានចាក់ម្ជុលទី ២ និងបន្តអនុវត្តសម្រេចតាមផែនការចាក់វ៉ាក់សាំងរបស់មូលដ្ឋាន ក្នុងឆ្នាំ ២០២១ នេះ។
      សហជីពមូលដ្ឋានបានសហការជាមួយគណៈនាយកក្រុមហ៊ុនថែទាំសុខភាពជូនកងកម្លាំងប្រចាំការ បញ្ជាប្រចាំដំណាក់បំបែរថាមពល រចាំការជួសជុលអគ្គិសនីក្នុងរយៈពេលបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់សមូហភាព ១១ កន្លែង (មាន កម្មាភិបាល បុគ្គលិក ១៦៤ នាក់) ចំនួនប្រាក់ ៦០,៥ លានដុង។ ទៅសួរសុខទុក្ខបុគ្គលិកប្រចាំការបញ្ជាអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ផលិតធ្វើអាជីវកម្មធ្វើការនៅនឹងកន្លែង ក្នុងរយៈពេល ជំងឺកូវីដ-១៩ ផុសឡើងលើកទី ៤ ជាមួយទឹក ប្រាក់ ៧៣ លានដុង (សហជីពអគ្គក្រុមហ៊ុន អគ្គិសនីភាគខាងត្បូងឧបត្ថម្ភ)។ ក្រៅពីនោះ សហជីពនៅទាំងចូលរួមយ៉ាងសកម្មក្នុងបណ្ដាសកម្ម ភាព បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឧបត្ថម្ភមូល និធិបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្ត ១៤១,២ លានដុង ឧបត្ថម្ភមូលដ្ឋានបណ្ដាតំបន់ដែលត្រូវហ៊ុមព័ទ្ធចំនួន ២០ លានដុង។
      ជាមួយបណ្ដាការខិតខំដូចបានរៀបរាប់ខាង លើមកទល់ពេលនេះ កម្មាភិបាល បុគ្គលិកទាំង អស់របស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ មានសុខភាព ធម្មតា ពលករក្នុងក្រុមហ៊ុនគ្មានករណីណាមួយ ជ្រាបជំងឺកូវីដ-១៩ ឡើយហើយតែងធានាសកម្ម ភាពផលិត ធ្វើអាជីវកម្ម ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិ ភាព គុណភាពសេវាអតិថិជន បម្រើមូលដ្ឋាន ពង្រីកសេដ្ឋកិច្ច-សង្គម និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕          ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.