24/09/2021 08:43
របាយការណ៍ជូនក្រុមត្រួតពិនិត្យការងារ គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកូវកែ បានឲ្យដឹង៖ ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ ០៦ ខែដើមឆ្នាំ ២០២១ ចំណាយឧបត្ថម្ភសោ ធនប្រចាំខែដល់មុខសញ្ញាគោលនយោបាយជាង ២.៦០០ លើកនាក់ ជាមួយនឹងថវិកាជិត ០៤ ពាន់លានដុង ចំណាយឧបត្ថម្ភមួយលើក ដល់មុខសញ្ញាគោលនយោបាយជិត ៣.១៨០ នាក់ ជាមួយថវិកាសរុបរួមជាង ០៤ ពាន់លានដុង សួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនាបុណ្យតេត ជាង ២,២ ពាន់លានដុង ជូនបណ្ណគាំពារសុខាភិបាលដល់គ្រួសារគោលនយោបាយត្រឹមត្រូវតាមសេចក្តីកំណត់បាន ៥.៧៤០ គ្រួ។ ទន្ទឹម នឹងនោះ ផ្តើមពីប្រភពទុនសង្គមូបនីយកម្ម មូលនិធិតបស្នងសងគុណ ស្រុកបានផ្សព្វផ្សាយ សាងសង់ផ្ទះឧបការគុណជូនគ្រួសារគោលនយោបាយបាន ៨២ ខ្នង ដោយអស់ថវិកាជាង ៤,១ ពាន់លានដុង ក្រៅពីនោះ ពិនិត្យឡើងវិញ និងអនុវត្តសម្រេចនីតិវិធីស្នើឡើងថ្នាក់លើឧបត្ថម្ភសាងសង់លំនៅឋានជូនមុខសញ្ញា មានសគុណចំពោះបដិវត្តន៍ជួបលំបាក ពីលំនៅឋាន នៅលើភូមិសាស្រ្តស្រុកបាន ១១៦ ខ្នង ។ អនុវត្តគោលនយោបាយ អាទិភាពពីដីសម្រាប់នៅ អប់រំរបបសម្រាកបំប៉នប្រចាំឆ្នាំ ការងារគ្រប់គ្រងផ្នូរ បូជនីយដ្ឋានយុទ្ធជន ពលី សិលា ស្តូបចរឹក ក៏បានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកូវកែយកចិត្តទុកដាក់ ចង្អុលការបណ្តាផ្នែក មូលដ្ឋានអនុវត្តល្អ។ អំពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់តាំងបើកថ្នាក់បង្រៀន រយៈពេលខ្លីចំនួន ៣១ ថ្នាក់ ដោយមានពលករជនបទជាង៩០០នាក់ ចូលរៀនបណ្តាមុខរបរដូចជា៖ ចិញ្ចឹមបសុសត្វ ដេរឧស្សាហកម្ម ជួសជុលអគ្គិសនី គេហដ្ឋាន ម៉ាស៊ីនភ្លើង បច្ចេកទេសសាងសង់។ សហការជាមួយឧត្តមសិក្សាលីតឺទ្រុង នៅទីក្រុងហូជី មិញបើកថ្នាក់បណ្តុះបណ្តាលកម្រិតមធ្យម វិជ្ជាជីវៈបច្ចេកវិជ្ជាយានយន្ត បាន ០១ វគ្គដោយ មាននិស្សិត ៤១ នាក់ចូលរៀន។ លទ្ធផលបន្ទាប់ពីបណ្តុះបណ្តាលអត្រាសិស្សស្វែងរក បានការងារធ្វើស្រូបយកអត្រា៩៥% ប្រៀបជាមួយចំនួនពលកម្មបានបណ្តុះបណ្តាល។ គិតមកដល់ពេលនេះចំនួនពលកម្មឆ្លងតាមការបណ្តុះបណ្តាលរបស់ស្រុកស្រូបយកអត្រា ជាង ៧០% ក្នុងនោះពលកម្មបណ្តុះបណ្តាលទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រស្មើអត្រា៤៣%។ នៅលើវិស័យដោះស្រាយការ ងារធ្វើ និងនីហរ័ណពលករ ក្នុងឆ្នាំ២០២០និង៦ខែដើមឆ្នាំ ២០២១ ប្រឹក្សា ឧទ្ទេសនាម ការងារធ្វើថ្មីនៅក្នុងនិងក្រៅខេត្តបានជិត ៦.៨៩០ នាក់ សម្រេចជាង ១០០% នៃផែនការ បញ្ជូនពលករទៅធ្វើការមានកំណត់រយៈ ពេលនៅប្រទេសក្រៅបាន ៥០នាក់ អត្រាសម្រេចបានទាបត្រឹមតែ ៣៥% ឆ្នាំ២០២០ និងឆ្នាំ ២០២១ គិតមកដល់នេះសម្រេចជាង ១៧% ប្រៀបជាមួយនឹងផែនការរបស់ស្រុកដាក់ចេញមូលហេតុគឺដោយសាររងឥទ្ធិពល រួមពីអាសន្នរោគជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ បណ្តាកម្មវិធីឲ្យខ្ចីទុនដោះស្រាយការងារធ្វើនីហរ័ណពលករតែងបានស្រុកយកចិត្តទុក ដាក់ផ្សព្វផ្សាយទាន់ពេល។
មានយោបល់នៅពិធីធ្វើការអ្នកស្រី យឿងធីង៉ុកធើ បានកត់ត្រា វាយតម្លៃខ្ពស់បណ្តាលទ្ធផល ដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ស្រុកកូវកែសម្រេចបានក្នុងការចង្អុលការ អនុវត្តគោលនយោបាយចំពោះអ្នកមានសគុណ បណ្តុះ បណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនីហរ័ណពលករ ។ ឆ្លងតាមនេះ អនុប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកូវកែ គប្បីត្រូវ ពង្រីកបណ្តាលទ្ធផលដែលសម្រេច បាន បន្តយកចិត្តទុកដាក់ដឹកនាំចង្អុលការផ្សព្វផ្សាយ អនុវត្តល្អជាងនេះទៀតគោលនយោបាយតបស្នងសងគុណ ឆ្លៀតឱកាសប្រភពទុនឧបត្ថម្ភរបស់ថ្នាក់លើ ប្រភពទុនសង្គមូបនីយកម្មវិនិយោគសាងសង់លំនៅឋានជូនគ្រួ សារគោលនយោបាយ អ្នកមានសគុណចំពោះ បដិវត្តន៍ ជួសជុល កែលម្អបូជនីយដ្ឋាន សីលាស្តូបចារឹកយុទ្ធជនពលីនៅលើភូមិសាស្រ្តស្រុក ពិសេសគឺយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេល ដល់គ្រួសារគោលនយោបាយកំពុងជួបលំបាក អាស្រ័យដោយរងជះឥទ្ធិពលពីជំងឺកូវីដ-១៩ ពិនិត្យឡើងវិញ បូកសរុប ដោះស្រាយសម្រេច បណ្តាគោលនយោបាយអាទិភាពចំពោះអ្នកមានសគុណ។ ស្រុកគប្បីបន្តចង្អុលការផ្នែកសមត្ថកិច្ចរបស់ស្រុក បណ្តាឃុំ ទីប្រជុំជនពិនិត្យឡើងវិញ ក្តាប់ជាក់ប្បាស់លាក់ចំនួនពលករនៅមូលដ្ឋានដែលមានតម្រូវការរៀនវិជ្ជាជីវៈ មុខ របរបណ្តុះបណ្តាលដើម្បីសហការផ្សព្វផ្សាយឲ្យសមស្រប និងសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត សហការជាមួយនឹងមន្ទីរ ស្ថាប័នខេត្តមានការទាក់ទិន បណ្តាក្រុមហ៊ុន អាជីវកម្មមានកេរ្តិ៍ឈ្មោះរៀបចំបណ្តុះបណ្តាល ប្រឹក្សា ឧទ្ទេស នាមការងារធ្វើជូនពលករជនបទទៅធ្វើការនៅក្នុងនិងក្រៅប្រទេស ពិសេសត្រូវមានកិច្ច សហប្រតិបត្តិការ គ្រប់គ្រងប្រជាជនរបស់មូលដ្ឋានទៅធ្វើការនៅប្រទេសក្រៅដើម្បីមានការ ឧបត្ថម្ភបានទាន់ពេល ។ ជំរុញមាំការងារផ្សព្វ ផ្សាយបណ្តាខ្លឹមសារសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ដែលជាប់ទាក់ទងដល់គោលនយោបាយឧបត្ថម្ភពលកម្ម ពិសេសគឺបណ្តាគោលនយោបាយឧបត្ថម្ភទុននីហរ័ណ ពលករ ឆ្លងតាមនោះមានលក្ខណៈងាយស្រួល ក្នុងការនីហរ័ណពលករទៅធ្វើការនៅប្រទេសក្រៅ រួមចំណែកបង្កើនប្រភពចំណូល រួចផុតពីភាពក្រីក្រចីរភាព៕ ប្រែសម្រួល៖ រតនា