28/09/2021 09:15
សារាចរបានចែងច្បាស់៖ មន្ទីរភោគផលធម្មជាតិ និងបរិស្ថានធ្វើអធិបតី សហការជាមួយបណ្តាមន្ទីរ បណ្តាគណៈ ផ្នែក គណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង បង្កើនសកម្មភាពគ្រប់គ្រងរដ្ឋក្នុងសកម្មភាពអាជីវកម្មភោគផលរ៉ែ ការដឹកជញ្ជូន ប្រើប្រាស់និងដីនៅសល់ នៅលើភូមិសាស្ត្រខេត្ត ត្រូវតាមសេចក្តីកំណត់របស់ច្បាប់ ជំរុញសកម្មភាពផ្សព្វផ្សាយបណ្តាសេចក្តីកំណត់របស់ច្បាប់ស្ដីពីដីធ្លី ភោគផលរ៉ែ ដើម្បីបង្កើនចំណេះដឹងក្នុងការប្រតិបត្តិ និងចូលរួមការពារភោគផលរ៉ែរបស់បណ្តាអង្គការ បុគ្គល និងប្រជាជននៅលើភូមិសាស្ត្រខេត្ត។ សហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ បណ្តាមូលដ្ឋាន សង្កេត កំណត់បណ្តាតំបន់គប្បីបន្ទាប កែប្រែដីកសិកម្មនៅលើភូមិសាស្ត្រខេត្ត ធានាការបន្ទាប កែប្រែដីកសិកម្មនៅតំបន់នីមួយៗ បិទផ្ជិត។
ណែនាំ ត្រួតពិនិត្យរួចជម្រាបដល់ថ្នាក់មានសមត្ថកិច្ចផ្តល់សច្ចាប័ន វិធីសាស្ត្រដឹកជញ្ជូនដីដែលនៅសល់ ក្រោយពេលកែប្រែដីកសិកម្ម បន្ទាបភ្លឺព្រែកប្រឡាយ កន្លែងផ្ទុកដីល្បាប់នៅលើភូមិសាស្ត្រខេត្តត្រូវតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ ណែនាំបណ្តាបែបបទស្តីពីបរិស្ថានដែលទាក់ទងក្នុងសកម្មភាពកែប្រែដីកសិកម្ម។ បង្កើនការងារត្រួតពិនិត្យការដឹកជញ្ជូនដីសល់ក្រោយពេលបានកែប្រែដីកសិកម្ម ជាពិសេសគឺសកម្មភាពធ្វើអាជីវកម្មដីមុខលើ ដីផ្នោរខ្សាច់ និងដីឥដ្ឋ ត្រូវតាមសេចក្តីកំណត់ ជះឥទ្ធិពលដល់បរិស្ថាន និងទិដ្ឋភាព។ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីបំពានតាមសេចក្តីកំណត់របស់ច្បាប់។ ផ្សព្វផ្សាយ អនុវត្តបែបបទសហការត្រួតពិនិត្យ អង្កេត ការធ្វើសកម្មភាពដឹកជញ្ជូន ធ្វើអាជីវកម្មរ៉ែ ខ្សាច់ទន្លេ ខ្សាច់សមុទ្រ ដីផ្នោរខ្សាច់ ដីឥដ្ឋ ដីស្រែជ្រាបទឹកប្រៃនៅលើភូមិសាស្ត្រខេត្ត។
មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ នគរបាលខេត្ត នាយកដ្ឋានពន្ធដារខេត្ត គណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង យោងតាមសមត្ថកិច្ច ភារកិច្ច បង្កើនការផ្សព្វផ្សាយ ត្រួតពិនិត្យ បង្ការទប់ស្កាត់ទាន់ពេលបណ្តាករណីបំពានច្បាប់ អំពីដីមុខលើ ដីផ្នោរខ្សាច់ និងដីឥដ្ឋ ត្រួតពិនិត្យការកែប្រែដីកសិកម្ម វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាទង្វើបំពានច្បាប់អំពីពន្ធដារ សោហ៊ុយ និងបណ្តាកាតព្វកិច្ចហិរញ្ញវត្ថុដទៃទៀតស្តីពីការឆ្លៀតយកដីដែលនៅសល់ ក្នុងដំណាក់កាលកែប្រែដីកសិកម្ម។ល។
ថ្នាក់ដឹកនាំបណ្តាមន្ទីរ បណ្តាគណៈ ផ្នែក គណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង យោងតាមសមត្ថកិច្ច ភារកិច្ចរបស់ផ្នែកមូលដ្ឋានចាត់តាំងអនុវត្តម៉ឹងម៉ាត់សារាចរលេខ ១៣ ដោះស្រាយទាន់ពេលចំពោះការស្នើកែប្រែដីកសិកម្ម ដឹកជញ្ជូនដីដែលនៅសល់របស់បណ្ដាអង្គការចាត់តាំង គ្រួសារ និងបុគ្គលដែលមានតម្រូវការ៕
ប្រែសម្រួល៖ សុខា