01/10/2021 15:36
សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈចង្អុលការធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់នៅមណ្ឌលផ្សាយបន្តផ្ទាល់ការិយាល័យគណៈកម្មាធិការបក្សខេត្ត រួមជាមួយនឹងសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការ បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាសមាជិកគណៈចង្អុលការខេត្ត។
ទិដ្ឋភាពអង្គសន្និបាតផ្សាយបន្តផ្ទាល់។
គិតដល់ខែកញ្ញាឆ្នាំ ២០២១ ខេត្តមាន ០៦/០៩ អង្គភាពថ្នាក់ស្រុកបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តទទួលស្គាល់ស្រុកជនបទថ្មី។ តាមផែនការដល់ចុងឆ្នាំ ២០២១ ស្រុកចូវថាញ់សម្រេចកសាងស្រុកជនបទថ្មី បច្ចុប្បន្ននេះមាន ១៣/១៣ ឃុំសម្រេចបាន ១៩/១៩ លក្ខឋានជនបទថ្មី ស្រុកសម្រេចបាន ០៦/០៩ លក្ខឋានជនបទថ្មី ឆ្នាំ ២០២២ ស្រុកថ្កូវ និងកូវង៉ាង ឆ្នាំ ២០២៣ ស្រុកយ្វៀងហាយសម្រេចស្រុកជនបទថ្មី។ អំពីការកសាងឃុំជនបទថ្មី គិតដល់ពេលនេះមាន ៧២/៨៥ ឃុំ សម្រេចបាន ១៩/១៩ លក្ខឋានឃុំជនបទថ្មី (ក្នុងនោះ មាន ៦៩/៧២ ឃុំបានប្រធានគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្តីសម្រេចចិត្តទទួលស្គាល់) និង ១១ ឃុំជនបទថ្មីលើកកម្ពស់។ ឃុំដែលសម្រេចលក្ខឋានកសាងជនបទថ្មីទាបបំផុត គឺឃុំហាមយ៉ាង ស្រុកថ្កូវ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង។ ប្រភពកេណ្ឌប្រមូលធនធានកសាងជនបទថ្មីក្នុង ០៩ ខែដើមឆ្នាំ ២០២១ សម្រេចបានជាង ៥.២១៤ ពាន់លានដុង ក្នុងនោះប្រជាជនចូលរួមវិភាគទាន (សំខាន់គឺដីធ្លី បន្លែបង្កា) គិតជាតម្លៃជាង ៦៣,៧៩៨ ពាន់លានដុង)។
ឆ្នាំ ២០២១ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ បណ្តាលឱ្យការងារផ្សព្វ ផ្សាយអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកម្ពស់ជួបការលំបាក អន់ខ្សោយ សំណង់មួយចំនួនកសាងយឺត អនាម័យបរិស្ថាន ទិដ្ឋភាពមិនទាន់បានយកចិត្តទុកដាក់ប្រមាណ។
សន្និដ្ឋានសន្និបាតសមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត បានចង្អុលការថា៖ក្នុងអំឡុងពេលខាងមុខ ត្រូវប្រមូលផ្តុំកម្លាំងអនុវត្តសម្រេច បណ្តាផ្នែកការងារនៅមករបស់ស្រុកចូវថាញ់ និងបណ្តាលក្ខឋានដើម្បីជម្រាបមជ្ឈិមពិនិត្យនៅចុងខែតុលាឆ្នាំ ២០២១។ ចំពោះស្រុកកូវង៉ាង យ្វៀងហាយ ថ្កូវ ត្រូវខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២១ សម្រេចបាន ៧០% នៃចំនួនឃុំជនបទថ្មី និងសម្រេចបាន ០៦ លក្ខឋានស្រុកជនបទថ្មីឡើងទៅ។ ប្រគល់ឱ្យបណ្តាមន្ទីរ ផ្នែកខេត្តទទួលបន្ទុកលក្ខឋានជនបទថ្មីត្រូវបង្កើនការទទួលខុសត្រូវជួយឧបត្ថម្ភ ណែនាំមូលដ្ឋានវាយតម្លៃបណ្តាលក្ខឋាន។ ប្រមូលផ្តុំកម្លាំងពន្លឿនល្បឿនកសាង សម្រេចបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ។ ជម្រុញមាំការងារបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ដោយភ្ជាប់ជាមួយតម្រូវការជាក់ស្តែង បណ្តាស្ថាប័ន បណ្តាថ្នាក់គប្បីដាក់ខ្លឹមសារ ភាគកម្រិតផែនការជាក់ស្តែងដើម្បីខិតខំអនុវត្ត និងលើកកម្ពស់ភារកិច្ចកសាងជនបទថ្មី កាត់បន្ថយភាព ក្រីក្រចីរភាព ពង្រីកសេដ្ឋកិច្ច -សង្គមតំបន់ជនជាតិភាគតិច និងចលនាកសាងជីវភាពរស់នៅវប្បធម៌គឺជាខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារសំខាន់ ក្នុងការធ្វើទិតៀន និងស្វ័យទិតៀន វាយតម្លៃ ចំណាត់ថ្នាក់កម្មាភិបាល បក្ខជន និងអង្គការចាត់តាំងមូលដ្ឋានបក្សចុងឆ្នាំ៕
ប្រែសម្រួល៖ រតនា