• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគឃុំលឿងហ្វា៖ យកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ច-សង្គម អនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១

28/09/2021 09:05

ក្នុងបណ្ដាខែដើមឆ្នាំ អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ញាំងឲ្យជះឥទ្ធិពលផ្ទាល់ដល់បណ្ដាផ្នែក វិស័យ។ តម្លៃមុខទំនិញកសិផលមួយចំនួនមិនលំនឹង ជះឥទ្ធិពលផ្ទាល់ដល់ជីវភាព ការផលិត ការធ្វើអាជីវកម្ម និងការប្រជុំជីវភាពរបស់ប្រជាជន។ ថ្វីត្បិតដូច្នោះ ដោយមានការព្រមព្រៀងខ្ពស់របស់ទូទាំងបក្ខភាគ និងប្រជាជនឃុំលឿងហ្វា ស្រុកចូវថាញ់ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ តាមការគ្រោងទុក ដល់ចុងឆ្នាំបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តរបស់ឃុំនឹងបានអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការដាក់ចេញ។

ដោយកំណត់ការផលិតកសិកម្មជារបរមួយមានភាពទម្លុះទម្លាយទៅមុខក្នុងការពង្រីកសេដ្ឋកិច្ច ដូច្នោះហើយ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ឃុំលឿងហ្វាបានវិនិយោគថវិកាជីកស្ដារប្រឡាយកម្រិត ៣ បាន ១៨ ខ្សែ ធានាមានទឹកគ្រប់សម្រាប់ការផលិតកសិកម្ម។ ឃុំបានចលនាប្រជាជនដាំដូងបាន ០៤ ហិកតា នៅភូមិអូជិក(បេ) បាស្រែ(អា) និងភូមិបត់ចែក ព្រមទាំងចលនាមាមីងកសិករដាំឈើហូបផ្លែ (ក្រូចត្លុងសម្បកខៀវ និងត្របែក) នៅភូមិអូជិក(អា)។ បង្កើនចំនួនផ្ទៃចម្ការឈើយូរឆ្នាំទូទាំងឃុំឡើង ៩៧៤,២ ហិកតា សម្រេចជិត ១០០% ផែនការ ។ ឃុំកំពុងបន្តអនុវត្តល្អគោលនយោបាយជំរុញទឹកចិត្ត កោះហៅអាជីវកម្មវិនិយោគទៅក្នុងវិស័យកសិកម្មជនបទ  សន្សឹមៗបង្កើតបណ្ដាអាជីវកម្ម ពង្រីកបណ្ដាទម្រង់សេដ្ឋកិច្ចសហការ។ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តឃុំមានក្រុមសហការផលិត ០៥ ក្រុម សហករណ៍កសិកម្ម ពាណិជ្ជកម្ម និងផលិតសេវាកម្មស្វឹងថាញ់ ០១ កន្លែង។

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

លោកវ៉វ៉ាំងចា ប្រធានក្រុមសហការដាំក្រូចត្លុងសម្បកខៀវនៅភូមិអូជិក(អា)បានឲ្យដឹង៖ ដើម្បីជួយមាមីងកសិករបង្កើនប្រភពចំណូលលើផ្ទៃដីកសិកម្មមានខ្នាតរង្វាស់តែមួយ ផលិតភ្ជាប់ជាមួយការលក់ផលិតផលកសិកម្ម នៅពេលកន្លង គណៈកម្មាធិការប្រជាជនឃុំចលនាមាមីងកសិករបង្កើតក្រុមសហការដាំក្រូចត្លុងសម្បកខៀវតាមសម្បទា VietGAP ខ្ញុំនិងមាមីងកសិករមួយចំនួនដែលដាំក្រូចត្លុងបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមសហការដោយមានបំណងបានចងសម្ព័ន្ធក្នុងការលក់ផលិតផល បង្កើនគុណភាពផលិតផល បង្កើនប្រភពចំណូល។ បច្ចុប្បន្ន ក្រុមសហការដាំក្រូចមានចម្ការក្រូច ២៧,៥ ហិកតា មានគ្រួសារសមាជិក ៤៣ គ្រួចូលរួម។ ឆ្នាំ ២០២០ បណ្ដាអាជីវកម្មធានាប្រមូលទិញផលិតផលរបស់ក្រុមសហការក្នុងមួយគីឡូក្រាមតម្លៃ ៤០.០០០ ដុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួចក្នុងមួយហិកតានៅចំណេញជាង ៣០០ លានដុងក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនោះ ឃុំបន្តរក្សាសកម្មភាពបណ្ដាមូលដ្ឋានឧស្សាហកម្ម ឧស្សាហសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្មដែលមានស្រាប់។ តម្លៃឧស្សាហកម្ម ឧស្សាហសិប្បកម្មក្នុង ០៨ ខែ ដើមឆ្នាំសម្រេចជិត ១៤២ ពាន់លានដុង សម្រេចជាង ៦៧% ផែនការ តម្លៃផ្នែកពាណិជ្ជកម្ម សេវាកម្មសម្រេចជាង ៩២ ពាន់លានដុង សម្រេចជិត ៥៨% ផែនការ។ល។

លោកតុងឡឹមវ៉ួង លេខាបក្សឃុំលឿងហ្វាបានឲ្យដឹង៖ តាមការគ្រោងទុក ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ បណ្ដាកម្រិតផែនការ សេចក្ដីសម្រេចចិត្តរបស់ឃុំនឹងបានអនុវត្តសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ ដោយឡែកកម្រិតផែនការស្ដីពីការពង្រីកអាជីវកម្ម គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ឃុំពង្រីកបាន ០២ អាជីវកម្ម សម្រេចជាង ៣៣%។ មូលហេតុដោយសារជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ បង្កឲ្យជះឥទ្ធិពលដល់ការកោះហៅវិនិយោគ។ ដើម្បីសម្រេចបានកម្រិតផែនការនេះក៏ដូចជាពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ក្នុងបណ្ដាខែចុងឆ្នាំ ឃុំបង្កើនកិច្ចសហការជាមួយបណ្ដាអង្គភាពដែលពាក់ព័ន្ធក្ដាប់ស្ថានភាព បង្កលក្ខណៈទាន់ពេលដើម្បីបណ្ដាមូលដ្ឋាន អាជីវកម្មធ្វើសកម្មភាពមាន ប្រសិទ្ធភាព។ បង្កលក្ខណៈងាយស្រួលឲ្យជំរុញមាំការពង្រីកបណ្ដាផ្នែកសេវា និងសកម្មភាពពាណិជ្ជកម្មលើភូមិសាស្រ្តឃុំ។ សហការជាមួយផ្នែកជំនាញនាំមុខទំនិញវៀតណាមទៅកាន់ជនបទ បណ្ដាសកម្មភាពឧបត្ថម្ភកសិករ ក្រុមសហការផលិត សហករណ៍។ បង្កើនការ ជួបជុំ សន្ទនាក្ដាប់ស្ថានភាពផលិតរបស់បណ្ដាអាជីវកម្មដើម្បីឧបត្ថម្ភ ដោះស្រាយការលំបាកទាន់ពេល។ ឧស្សាហ៍ពិនិត្យអង្កេតទាន់ពេលដើម្បីស្នើវិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាអំពើកេងប្រវ័ញ្ចន៍ គាបតម្លៃកសិផល បង្កឲ្យមានភាពស្លន់ស្លោដល់អ្នកផលិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគស្មាញ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.