28/09/2021 08:49
សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើការជាមួយនឹងថ្នាក់ដឹកនាំស្រុកថ្កូវ។ រូបថត៖ ង៉ុកស្វង
សមមិត្ត យឿងវុាំងទ្រេវ សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកថ្កូវបានឱ្យដឹងថា៖ ក្នុង ០៩ ខែដើម ឆ្នាំ គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនខេត្ត ស្រុកប្រមូលផ្តុំកម្លាំងចង្អុលការបណ្តាអង្គភាព មូលដ្ឋានផ្សព្វផ្សាយអនុវត្តផែនការភារកិច្ច ពង្រីកសេដ្ឋកិច្ច- សង្គមកិច្ចឆ្នាំ ២០២១ ផ្លាស់ ប្តូររចនាសម្ព័ន្ធផលិតដោយភ្ជាប់ជាមួយនឹងកសាងជនបទថ្មី។ តម្លៃផលិតសម្រេចបាន ៧.៥០៩ ពាន់លានដុង (ប្រៀបជាមួយនឹងរយៈពេលតែមួយឆ្នាំទៅបន្ថយ ២៧៦,៩ ពាន់លាន ដុង) សម្រេច ៦៤,១៤% នៃសេចក្តីសម្រេច ចិត្ត កេណ្ឌប្រមូលទុនវិនិយោគទូទាំងសង្គមសម្រេចបាន ១.៦៥០ ពាន់លានដុង (បន្ថយ ២៥ ពាន់លានដុង) សម្រេច ៤៨,៥៣% នៃសេចក្តីសម្រេចចិត្ត។ ទន្ទឹមជាមួយនឹងនោះ បណ្តាឃុំ ទីប្រជុំជនកសាង និងអនុវត្តល្អផែន ការពង្រីកសេដ្ឋកិច្ចសម្រាប់ឃុំ ទីប្រជុំជននី មួយៗមានផលិតផលមុខព្រួញមួយ ចូលរួម កម្មវិធី OCOP ផ្សព្វផ្សាយ ចលនាគ្រួសារប្រ ជាជនបង្វែរផ្ទៃដីផលិតមិនសូវបានផលមកដាំ ដើមឈើមានប្រសិទ្ធភាពបាន ៧៣៣ ហិកតា។ ការងារកសាងជនបទថ្មី ថ្វីត្បិតត្រូវជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ក្តី ប៉ុន្តែស្រុកកំពុងប្រមូលផ្តុំកម្លាំងអនុវត្តត្រូវតាមផែនការ។ ពិសេសគឺ ការអនុវត្តន៍ល្អការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ គិតមកដល់ពេលនេះ ទប់ស្កាត់ជាសារវន្តបានអាសន្នរោគជំងឺ។ ដោយឡែកតែជំងឺរលាកដុំពកស្បែកលើហ្វួង គោ ស្រុកថ្កូវគឺជាមូលដ្ឋានរកឃើញជំងឺមុនដំបូងបង្អស់។ គិតមកដល់ពេលនេះមានគោជ្រាបជំងឺ ១.០៣២ ក្បាលរបស់គ្រួសារប្រជាជន ៥៧៦ គ្រួ។ ស្រុកអនុវត្តកំចាត់មេរោគ ចាក់វ៉ាក់សាំងឱ្យគោបាន ៣៥.៦៧១ ក្បាល (សម្រេច ៩៦១៨%) កម្ទេចចោលគោជំងឺ ៥៩ ក្បាល។ល។
មានយោបល់ចង្អុលការក្នុងពេលធ្វើការនេះ សមមិត្តអនុលេខាបក្សខេត្ត ឡឹមមិញដាំង វាយតម្លៃខ្ពស់លទ្ធផលក្នុង ០៩ ខែដើមឆ្នាំ ពិតជារងជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ប៉ុន្តែ បក្ខភាគស្រុក និងប្រជាជនស្រុកថ្កូវខិតខំប្រមូលផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាផែនការបង្គួរ។ ឆ្លងតាមនោះ ការងារពង្រីកបក្ខជនសម្រេច បាន ៧៦% ម្ចាស់ការអនុវត្តបណ្តាភារកិច្ចកសាង ជនបទថ្មី ការងារបង្ការរោគជំងឺរលាកដុំពក ស្បែកលើហ្វួងគោ។ បណ្តាខែខាងមុខរបស់ ឆ្នាំ ២០២១ ស្រុកគប្បីប្រមូលផ្តុំកម្លាំងយ៉ាងប្តូរផ្តាច់ជំរុញកម្លាំអនុវត្តសម្រេចបណ្តាគោលដៅ ផែកការសេចក្តីសម្រេចចិត្តឆ្នាំ ២០២១។ បន្តពិនិត្យការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គឺជាភារកិច្ចសំខាន់ ជ្រោងខ្ពស់ជាងទៀត ការយល់ដឹងភារកិច្ច ដើម្បីទប់ស្កាត់រុញច្រានរោគជំងឺ ការងារ “តំបន់បៃតង” ជំរុញរហ័សសន្ទុះកំណើនចាក់វ៉ាក់សាំងពេលដែលបានបែងចែងវ៉ាក់សាំងចុះមក។ ក្នុងការ ផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្ម បង្វែរការផលិត គប្បីបញ្ជាក់ច្បាស់តំបន់ដែលត្រូវប្រមូលផ្តុំ បង្វែរពូជឈើដាំ សត្វចិញ្ចឹមសមស្រប បញ្ជាក់ច្បាស់ កូនពូជមុខព្រួញសម្រាប់បណ្តាឃុំ។ កេណ្ឌប្រមូលបណ្តាប្រភពធនធាន ដើម្បីទប់ស្កាត់បង្ខាំង និងកំចាត់រោគជំងឺរលាកដុំពកស្បែកលើគោ។
ក្រៅពីនោះ សមមិត្តអនុលេខាបក្សខេត្ត ចង្អុលការស្រុកគប្បីជំរុញសន្ទុះកំណើនសម្រេចបរិមាណ និងរំសាយប្រភពទុនវិនិយោគសាងសង់ហេដ្ឋចនាសម្ព័ន្ធ ការពារបាត់ប្រតិពន្ធ។ យកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ចសហការ សហ ករណ៍ ជំរុញមាំការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនពលករជនបទ ដោះស្រាយការងារធ្វើ នីហ រ័ណពលករ យកចិត្តទុកដាក់ការអប់រនិងបណ្តុះ បណ្តាល ព្រមទាំងអនុវត្តល្អគោលនយោបាយ ជនជាតិ សាសនា កសាងប្រព័ន្ធនយោបាយរឹងមាំ៕
ប្រែសម្រួល៖ រតនា