08/10/2021 10:10
លោកឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើអធិបតីអង្គប្រជុំនៅខេត្តត្រាវិញ។ អញ្ជើញចូលរួមសន្និបាត មានលោក ង្វៀងវ៉ាំងហ៊ីវសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ គណៈចាត់តាំងបក្សផែនស្ថាប័ន និងអាជីវកម្មខេត្ត ស្ថាប័នចាត់តាំង-មហាផ្ទៃស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រធាន អនុប្រធានបណ្ដាការិយាល័យស្ថិតក្រោមឱវាទគណៈចាត់តាំងបក្សខេត្ត។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ហ្វិញណូយ
ក្នុងត្រីមាសទី ៣ គណៈចាត់តាំងមជ្ឈិមបក្សបានសម្រេចចិត្តស្ងើចសរសើររបស់ប្រធានគណៈចាត់តាំងមជ្ឈិមបក្សចំពោះសមូហភាព ០៧ កន្លែង បុគ្គល ២៥ រូបដែលមានស្នាដៃឆ្នើមក្នុងការងារត្រួតពិនិត្យបុគ្គលិកបម្រើមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ មហាសន្និបាតលើក ទី ១៣ របស់បក្ស បោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ ណែនាំបូកសរុបសំណុំលិខិតស្នើរបស់មូលដ្ឋាន អង្គភាព ៥៥ កន្លែងពិនិត្យប្រ ទានអនុស្សារិយយស “ព្រោះបុព្វហេតុផ្នែកចាត់តាំងកសាងបក្ស”។ ទូទាំងផ្នែកបានសកម្មសហការឆ្លើយសំណើ យោបល់ ៦៣ យ៉ាងរបស់បណ្ដាមូលដ្ឋាន អង្គភាព អនុវត្តសម្រេ ជាស្ថាពរ ១៩/២៨ គម្រោងការជម្រាបគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា សម្រេច ៦៧,៨៥%។ ផ្សាយសេចក្ដីណែនាំ ០៩ ច្បាប់ស្ដីពីការងារចាត់តាំងកសាងបក្ស។ ខេត្ត ក្រុងទាំង ៦៣/ ៦៣ សម្រេចការចាត់តាំងសម័យប្រជុំលើកទី ១ ក្រុមប្រឹក្សាប្រជាជន រៀបចំថ្នាក់ដឹកនាំស្នូលតាមកំណត់។ អនុវត្តម៉ឹងម៉ាត់នីតិវិធីការងារកម្មាភិបាល រៀបចំទាន់ពេលបណ្ដាតួនាទី ថ្នាក់ដឹកនាំ គ្រប់គ្រងគ្រប់ថ្នាក់ គ្រប់ផ្នែក។ សន្និបាតជ្រួតជ្រាបសេចក្ដីកំណត់លេខ ២៤-QĐ-TW ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្ដីពីការអនុវត្តលក្ខន្តិកបក្ស បណ្ដាសេចក្ដីកំណត់ សេចក្ដីណែនាំរបស់គណៈប្រតិបត្តិការមជ្ឈិមបក្សនិងការិយាល័យនយោបាយក្នុងការងារចាត់តាំងកសាងបក្ស។ ក្នុងបណ្ដាទម្រង់ថ្មី របៀបច្នៃប្រតិដ្ឋ ខេត្តត្រាវិញមាន ០២ ទម្រង់។ ចំពោះទម្រង់ការងារមូលដ្ឋានបក្ស បក្ខជន ខេត្តបានផ្សព្វផ្សាយអនុវត្តពិនិត្យអង្កេតដោយខិត្តបណ្ណអំពីគុណភាពប្រជុំជីវភាពសាខាបក្សដើម្បីបក្ខជនក្នុងសាខាបក្សចូលរួមបំពេញយោបល់ក្នុងដំណាក់កាលដឹកនាំ បញ្ជាការ និងចាត់តាំង ប្រជុំជីវភាពសាខាបក្ស (យកយោបល់ក្នុងមួយត្រីមាសម្ដង)។ ចំពោះទម្រង់កសាងផ្នែកចាត់តាំងកសាងបក្ស ខេត្តត្រាវិញផ្សាយបែបបទ ធ្វើការគំរូរបស់គណៈកម្មាធិការបក្សអង្គការមហាជន គណៈកម្មការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្តដើម្បីធ្វើជាមូលដ្ឋានកសាងបែបបទធ្វើការឯកភាពចំពោះគណៈកម្មាធិការបក្សផែនអង្គការមហាជន គណៈកម្មការបក្សក្នុងការដឹកនាំ បញ្ជាការនិងអនុវត្តល្អភារកិច្ច សិទ្ធិអំណាចតាមសេចក្ដីកំណត់របស់លក្ខន្តិកបក្ស។
សន្និដ្ឋានសន្និបាត លោកស្រីត្រឿងធីម៉ាយចង្អុលការក្នុងការអនុវត្តភារកិច្ចសំខាន់ត្រីមាសទី ៤ ជាមួយការប្ដេជ្ញា នយោបាយខ្ពស់ ខិតខំសម្រេចកម្មវិធីការងារឆ្នាំ ២០២១ ធានាសម្ទុះ គុណភាព បន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាសេចក្ដីសម្រេចចិត្ត សេចក្ដីកំណត់របស់មជ្ឈិមស្ដីពីការងារចាត់តាំងកសាងបក្ស។ ធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តសេចក្ដីសន្និដ្ឋានសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣) ចាត់តាំងត្រួតពិនិត្យអង្កេតបធានបទស្ដីពីការងារចាត់តាំងយន្តការ ក្របខ័ណ្ឌ កម្មាភិបាល តាមសិទ្ធិអំណាច ជ្រោមជ្រែងអនុវត្តចលនាប្រឡងប្រណាំងបធានបទ កសាងផ្នែកចាត់តាំងកសាងបក្សស្អាតស្អំរឹងមាំ មន្តជំរុញមាំអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើក ៤ (នីតិកាលទី ១២) ភ្ជាប់ជាមួយសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោ បាយ៕
ប្រែសម្រួល៖ ថាច់ហ្វាង