
ក្នុងរយៈពេល ០៤ ថ្ងៃចាប់ពីរសៀលថ្ងៃទី ១៨-២១ ខែតុលាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១៤៦ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ៣៨ ករណី ស្រុកចូវថាញ់ ០២ ករណី ស្រុកថ្កូវ ៣៣ ករណី ស្រុកកូវង៉ាង ០៥ ករណី ស្រុកកាងឡុង ០២ ករណី ស្រុកទីវកឹង ១៩ ករណី ស្រុកយ្វៀងហាយ ៣៨ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០១ ករណី ទីក្រុងត្រាវិញ ០៤ ករណី បណ្តាករណីរកឃើញភាគច្រើនគឺកម្មករវិលត្រឡប់មកពីទីក្រុង និងខេត្តនានា និងបុគ្គលិកសុខាភិបាលក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន និងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ។ ក្នុងចំនួននេះ មាន ៣២ ករណីរកឃើញក្នុងសហគមន៍។
22/10/2021 09:37
កាលពីថ្ងៃទី ១៨ ខែតុលា នៅមណ្ឌលកេរដំណែលកំពង់ផែទទួលគ្រឿងអាវុធកោងតាវ ភូមិកោងតាវ ឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្ត យ្វៀងហាយ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកសហការជាមួយទីផ្សាររួមខេត្តយ្វៀងហាយ ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ (២៣ តុលា ឆ្នាំ ១៩៦១-២៣ តុលា ឆ្នាំ ២០២១)។ អញ្ជើញចូលរួមពិធីនេះ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក មានវរសេនីយ៍ ឯកឌិញវុាំងថាំង មេបញ្ជាការរងតំបន់លេខ ២ កងទ័ពជើងទឹក។ លោកឡឹមមិញថេ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីផ្សារ រួមខេត្តយ្វៀងហាយ តំណាងថ្នាក់ដឹកនាំ បណ្ដាគណៈ ផ្នែក អង្គការមហាជនគ្រួសារគោល នយោបាយ នៅទីផ្សាររួមខេត្តយ្វៀងហាយ។
22/10/2021 07:43
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នៅនគរបាលខេត្តត្រាវិញ លោកឧត្តមសេនីយ៍ត្រី ឡេក្វឹកហ៊ុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីការផ្ទេរបញ្ជូន និងតែងតាំងលោក វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយករងនាយកដ្ឋានចាត់តាំងកម្មាភិបាល ក្រសួងនគរបាលទទួលតំណែងជានាយកនគរបាលខេត្តត្រាវិញ។
19/10/2021 08:58
នេះគឺជាលើកទី ២ ដែលគណៈបញ្ជាការដ្ឋានយោធាខេត្តបង្កើនក្រុមការងារ ទទួលយក និងជូនអដ្ឋិធាតុប្រជាជន ១០ នាក់ដល់គ្រួសាររបស់អ្នកស្លាប់ពីក្រុម K៩០ (ក្រុមស្វែងរករក្សាទុក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី)របស់ស្នងការដ្ឋាននយោបាយយោធភូមិភាគលេខ ៩ ទទួលយកពីឈាបនដ្ឋានទីក្រុងហូជីមិញយកមកប្រគល់ជូនឱ្យគណៈបញ្ជាការដ្ឋានយោធាខេត្តដើម្បីសហការជាមួយ នឹងមូលដ្ឋាន បណ្តាផ្នែកមានការទាក់ទិន និងចាត់តាំងពិធីប្រគល់ជូនដល់គ្រួសារសពស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩។
19/10/2021 08:22
វិជ្ជាស្ថានអនាម័យអាសន្នរោគមជ្ឈិម (ក្រសួងសុខាភិបាល) ទើបចុះផ្សាយសេចក្តីសម្រេចចិត្តបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើក ទី ៥៦ រួមមានវ៉ាក់សាំង Vero Cell ២០ លានម្ជុលជូនដល់បណ្តាមូលដ្ឋាន។
19/10/2021 08:03
កាលពីថ្ងៃទី ១៣ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារបាន អញ្ជើញទៅធ្វើការត្រួតពិនិត្យផ្ទាល់សំណង់សំខាន់ៗមួយចំនួនលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយ។ រួមដំណើរមានសមមិត្តគឹមង៉ុកថាយ អនុលេ ខាប្រចាំការបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងក្វិនធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈផ្នែកខេត្ត គណៈកម្មាធិការ បក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ។
15/10/2021 09:27
ព្រឹកថ្ងៃទី ១២ ខែតុលា លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធាន គណៈចង្អុលការ បង្ការ ទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ធ្វើជាអធិបតីពិធីបំផុសចលនាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។ពិធីបើកយុទ្ធនាការបានអនុវត្តឆ្លងតាមរបៀប ផ្សាយបន្តផ្ទាល់ដល់បណ្តាមណ្ឌលស្រុក ០៩/០៩ និង ១០៦ ឃុំ សង្កាត់ ទីប្រជុំជន។
15/10/2021 07:41
យោងតាមនោះ ដើម្បីអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងស្ថានភាពថ្មី នៅលើភូមិសាស្រ្តខេត្តត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សព្វផ្សាយជាសាធារណៈសារាចរលេខ ៤៩៨៥/UBND-KGVX ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១។
12/10/2021 09:44
ជ្រួតជ្រាបដំបូន្មានអ៊ំហូ “កន្លែងណាត្រូវការយុវជន ការងារអ្វីជួបលំបាកគឺមានយុវជន” ក្នុងបណ្តាថ្ងៃកន្លង ពេលដែលអាសន្នរោគជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញ នៅបណ្តាភូមិសាស្ត្រក្នុងខេត្តចូលរួមជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជាជនមូលដ្ឋាន យុវវ័យឃុំង៉ុកបៀង ស្រុកថ្កូវ កសាងបានបណ្តាទង្វើជាក់ស្តែង ចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តបណ្តាចលនាឈានមុខ ស្ម័គ្រចិត្តនៅមូលដ្ឋាន។
12/10/2021 09:19
អស់រយៈកាល ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ NQ/TW ស្ថានភាពពង្រីកសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្ត្រស្រុក មានការកែប្រែយ៉ាងសកម្ម។ បណ្តាសហករណ៍បានពង្រឹង ផ្លាស់ថ្មីជាសន្សឹមៗ និងបង្កើនគុណភាពសកម្មភាព ប្រមូលផ្តុំវិធីសាស្ត្រគ្រប់គ្រង ប្រិតសំចៃប្រាក់ចំណាយ ធានាលំនឹងតម្លៃ ផលិតផល សកម្មក្នុងការសហការចងសម្ព័ន្ធ ជាមួយបណ្តាសហករណ៍អាជីវកម្ម នៅក្នុងនិងក្រៅខេត្តផ្គត់ផ្គង់សេវាច្រកចូល និងម៉ៅទិញផលិតផលច្រកចេញជូនប្រជាជន។
12/10/2021 08:18
សប្តាហ៍កន្លង អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀងទ្រឿងស៊ើងអញ្ជើញមកធ្វើការត្រួត ពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ។ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួន។