22/10/2021 09:37
អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកជូនអំណោយដល់គ្រួសារគោលនយោបាយ។ រូបថត៖ ផាងត្វឹង
អនុវត្តបទបញ្ជារបស់អគ្គបញ្ជាការដ្ឋានកង ទ័ពជើងទឹកនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ១៩៦២ កប៉ាល់សំបកឈើឥតស្លាកលេខមួយគ្រឿង មានឈ្មោះថាភឿងដុង ១ អាស្រ័យដោយប្រធាន នាវិកឡេវុាំងម៉ោក និងស្នងការ នយោបាយ បុងវុាំងយៀបញ្ជាចេញចាកកំពង់ K១៥ នៅដោស៊ើង ហាយផុងដឹកជញ្ជូនគ្រឿងអាវុធទម្ងន់ ១៥ តោនចូលចត់កំពង់ពាមលុង ខេត្ត កាម៉ាវសុវត្ថិភាព។ ផ្ដើមពីនោះ មានកប៉ាល់ឥត លេខជាង ១០០ គ្រឿងរួមជាមួយបណ្ដាប្រធាននាវិកអង់អាចក្លាហានឆ្ពោះមកកាន់ភូមិភាគខាងត្បូងដឹកជញ្ជូនគ្រឿងអាវុធរាប់ពាន់តោន និងកម្មាភិបាល យុទ្ធជនមកឧបត្ថម្ភសមរភូមិភាគខាងត្បូង រួមចំណែកធ្វើឱ្យមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ជាប្រវត្តិសាស្រ្ត រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ក្នុងនោះ កំពង់ផែកោងតាវទទួលបាន ១៦ លើក ដោយមានគ្រឿងអាវុធជាង ៦៨០ តោន។
ក្រោយពេលរំលឹកឡើងវិញប្រវេណីទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ បណ្ដាតំណាងបានអុជធូបរំលឹក វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងប្រជាជនអង់អាចក្លាហានតស៊ូ ពលីជីវិតក្នុងពេលបំពេញភារកិច្ចដឹកជញ្ជូនគ្រឿងអាវុធ តាមផ្លូវលំហូជីមិញលើសមុទ្រមកឧបត្ថម្ភសមរ ភូមិភាគខាងត្បូង។
នាឱកាសនេះ គណៈចាត់តាំងពិធីបានជូន អំណោយ ០៧ ចំណែកដល់គ្រួសារគោលនយោបាយនៅទីផ្សាររួមខេត្តយ្វៀងហាយ ក្នុងនោះ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កង ទ័ពជើងទឹកជូន ០៥ ចំណែក ទីផ្សាររួមខេត្ត យ្វៀងហាយជូន ០២ ចំណែក៕ ប្រែសម្រួល៖ ថាច់ហ្វាង