15/10/2021 07:41
ខ្លឹមសារសារាចរបានចែងច្បាស់ដូចជា៖
ឆ្លងអស់រយៈកាលដែលបានអនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នារាល់វិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គិតមកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តបានគ្រប់គ្រងជាសារវន្ត។ ដើម្បីបន្តអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងស្ថានភាពថ្មី សន្សឹមៗនឹង ស្តារឡើងវិញការផលិត ធ្វើអាជីវកម្ម លើកស្ទួយជីវភាពរបស់ប្រជាជនវិលមកស្ថានភាពធម្មតាថ្មី។
គ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ប្រជាជន។
ដោយបានការឯកភាពរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សំណូមពរបណ្តាមន្ទីរ ស្ថាប័នខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រជាជនគ្រប់លំដាប់ថ្នាក់ អាជីវកម្មនៅលើភូមិសាស្រ្តខេត្តគប្បីបន្តអនុវត្តហ្មឹងម៉ាត់សារាចរលេខ ៤៩៨៥/UBND-KGVX ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាឯកសារចង្អុលការរបស់មជ្ឈិម របស់ខេត្ត។ ក្នុងនោះយកចិត្តទុកដាក់អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចខាងក្រោម៖
ប្រជាជនទាំងមូលគប្បីបន្តអនុវត្តល្អរាល់សេចក្តីកំណត់ ៥K ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បណ្តាសេចក្តីកំណត់របស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្ត លើស្មារតីធានាសុវត្ថិភាព ដាច់ខាតមិនត្រូវធ្វេសប្រហែស អត្តនោម័តិបាត់ការប្រុងប្រយ័ត្ន។
គប្បីត្រូវអនុវត្តជាបន្ទាន់ការប្រើប្រាស់ មូលដ្ឋានរបាយការណ៍សុខាភិបាល គ្រប់គ្រងការចេញចូលដោយលេខកូដ QR នៅបណ្តាទីកន្លែងសាធារណៈ ស្ថាប័ន អង្គភាព មូលដ្ឋានផលិត ធ្វើអាជីវកម្ម កន្លែងផ្តល់សេវាកម្ម។ល។
ស្តារឡើងវិញការធ្វើសកម្មភាពចំពោះមូលដ្ឋាន អាជីវកម្ម ពាណិជ្ជកម្ម សេវា រួមទាំងសេវាកម្មបរិភោគ ភេសជ្ជៈ សណ្ឋាគារ ផ្ទះសំណាក់ កាត់សក់ ដឹកជញ្ជូនអ្នកដំណើរក្នុងខេត្ត (លើកលែងតែសេវាកម្មបរិភោគមានបម្រើស្រា បៀសេវាការ៉ាអូខេ ល្បែងអេឡិចត្រូនិក) ប៉ុន្តែត្រូវពង្រឹងបណ្តាវិធានការដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺត្រឹមត្រូវតាមការណែនាំ ពិសេសគឺម្ចាស់មូលដ្ឋាន បុគ្គលិកបម្រើត្រូវធ្វើតេស្តយ៉ាងហោចណាស់ពីរសប្តាហ៍ឱ្យបានម្តង ត្រូវពាក់ឧបករណ៍ការពារ វាស់សីតុណ្ហភាពរាងកាយមានប្រើខែលការពារ ទឹកកម្ចាត់មេរោគ និងរក្សាចម្ងាយ ពេលទំនាក់ទំនង។ ទាញយកអស់ពីសមត្ថភាព ក្នុងមួយបន្ទប់ពី ៥០% នៃអ្នកបម្រើ ចំពោះមូលដ្ឋានបរិភោគ ភេសជ្ជៈ។
បណ្តាមូលដ្ឋានធ្វើអាជីវកម្ម សេវា(និយាយរួម) ត្រូវប្រតិបត្តិត្រឹមត្រូវការស្កេនលេខកូដ QR ប្រសិនមិនគោរពតាមនឹងត្រូវបង្ខំឲ្យបពា្ឈប់ធ្វើ សកម្មភាព។
កម្មាភិបាល បុគ្គលិក និយោជិតចូលមន្ទីរ ស្ថា ប័ន ការិយាល័យធ្វើការគ្រប់ក្របខណ្ឌ ១០០% ប៉ុន្តែត្រូវធានាការបង្ការ ទប់ស្កាត់អាសន្នរោគ។
អនុវត្តផែនការលេខ ៧៦/KH-UBND ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្តីពីរៀបចំឡើងវិញការធ្វើសកម្មភាពផលិតធ្វើអាជីវកម្មនៅលើភូមិសាស្រ្តខេត្តត្រាវិញ អាជីវកម្មបានស្តារឡើងវិញ ការធ្វើសកម្មភាពផលិតនៅស្ថានភាពធម្មតាថ្មី (ដំណាក់កាលទី ២) ប្រសិនបើឆ្លើយតបបានតម្រូវការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ និងការយល់ព្រមរបស់គណៈកម្មាធិការប្រជាជនខេត្ត ឬគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក។
ពង្រឹងការងារបង្ការ ប្រឆាំងនឹងឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោះស្រាយទាន់ពេលបណ្តាករណីស្មុគស្មាញ មិនទុកឲ្យកើត មានចំណុចក្តៅអំពីសន្តិសុខសណ្តាប់ធ្នាប់៕
តាមប្រភពសារាចរលេខ ៤៩៨៥/UBND-KGVX ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១។