• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មហាសន្និបាតតំណាងនារីស្រុកកូវង៉ាង អាណត្តិកាល ២០២១-២០២៦៖ លោកស្រីវ៉ធីធ្វីហាំងបានជាប់ឆ្នោតធ្វើជាប្រធានសមាគមសហព័ន្ធនារីស្រុកកូវង៉ាងសារឡើងវិញ

19/10/2021 07:43

កាលពីថ្ងៃទី ១២ តុលា សមាគមសហព័ន្ធនារីស្រុកកូវង៉ាងចាត់តាំងមហាសន្និបាតតំណាងនារីស្រុកកូវង៉ាង លើកទី ១២ អាណត្តិកាល ២០២១-២០២៦។ នេះជាមហាសន្និបាតគំរូថ្នាក់ស្រុកបានសមាគមសហព័ន្ធនារីខេត្តជ្រើសចង្អុលការ។

អញ្ជើញចូលរួមក្នុងមហាសន្និបាតមានលោកផាមវ៉ាំងកឿង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត លោកស្រីត្រឹងធីបិចភឿង អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត​ លោកស្រីគាងធីមិញង្វៀក​ ប្រធានសមាគមសហព័ន្ធនារីខេត្ត រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជន និងកម្មាភិបាល សមាជិកា ១៤១ នាក់តំណាងឲ្យនារី ១៧.១៤៤ នាក់នៅក្នុងស្រុក។ មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ២០ នាក់ បោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ​ ២០ នាក់ តំណាងបម្រុង ០៣ នាក់ចូលរួមមហាសន្និបាតថ្នាក់លើ។លោកស្រីវ៉ធីធ្វីហាំងបានតែងតាំងជាប្រធានសមាគមសហព័ន្ធនារីស្រុកកូវង៉ាង។

គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ឌិញកាញ់

ដើម្បីអនុវត្តសម្រេចតាមគោលដៅអាណត្តិកាល ២០២១-២០២៦ សមាគមសហព័ន្ធ នារីស្រុកកូវង៉ាង ផ្តុំភារកិច្ចសំខាន់ៗមួយចំនួន៖ រៀងរាល់ឆ្នាំមូលដ្ឋានសមាគមនីមួយៗ​ មានរូប ភាពធ្វើសកម្មភាពតិចបំផុត​ ០១ ដើម្បីចលនាបងប្អូននារីលត់ដំសុខភាព អត្តចរិតសីលធម៌ ចំណេះដឹង មុខជំនាញ មូលដ្ឋានសមាគមនីមួយៗជំនួយគ្រួសារនារីក្រីក្រ ជិតក្រតិចបំផុត ០៣​ គ្រួសារដល់ចុងឆ្នាំមាន ០៣​ គ្រួសាររួចផុតភាព ក្រីក្រ ជិតក្រ ឧបត្ថម្ភបង្កើនលទ្ធភាពជូននារីផ្តើម អាជីព ធ្វើម្ចាស់អាជីវកម្ម សហករណ៍ ០២ នាក់។ ដល់ចុងអាណត្តិកាល បង្កើតថ្មីសហករណ៍មាននារីចូលរួមគ្រប់គ្រង ០១ កន្លែង មាននារី កុមារីជាជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និង លក់ដូរមនុស្សវិលមក ៨០% បានសមាគម ឧបត្ថម្ភតិចបំផុតមាន​សេវាជំនួយឧបត្ថម្ភសង្គម ០១ សេវា ឧបត្ថម្ភតិចបំផុត ០៣ គ្រួសារសម្រេចសម្បទា “ស្អាត ០៥ យ៉ាង គ្មាន ០៣ យ៉ាង” ស្ថិរ ភាព។ មូលដ្ឋានសមាគមចុះឈ្មោះ និងអនុវត្តសំណង់មួយឬកិច្ចការមួយរួមចំណែកកសាងទិដ្ឋភាពបរិស្ថានសុវត្ថិភាព ខៀវ-ជ្រះ-ស្អាត ឬបើកទូលាយសំណង់កិច្ចការមួយចូលរួមកសាងជនបទថ្មី ទីផ្សារអារ្យធម៌ ជារៀងរាល់ឆ្នាំ បណ្តាឃុំ ទីប្រជុំជនបង្កើនអត្រាសមាជិកាតិចបំផុត ០១% បើប្រៀបជាមួយនារីមានអាយុពី ១៨ ឆ្នាំឡើង។ កសាងតិចបំផុតទម្រង់ប្រមូលផ្តុំនារីមានលក្ខណៈពិសេស ពិបាកប្រមូលផ្តុំ នៅមូលដ្ឋាន ០១ បំផុសចលនាសមាជិកានារីចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ល៕

*សមាគមសហព័ន្ធនារីយោធាខេត្ត៖ មហាសន្និបាត អាណត្តិកាល ២០២១-២០២៦

កាលពីថ្ងៃទី ១៤ តុលា សមាគមសហព័ន្ធនារីយោធាខេត្តចាត់តាំងមហាសន្និបាតតំណាងនារីយោធាខេត្តត្រាវិញលើកទី ៧ អាណត្តិកាល ២០២១-២០២៦។ អញ្ជើញចូលរួមក្នុងមហាសន្និបាតមានលោកស្រីង្វៀងធីម៉ើយអនុប្រធានសមាគមសហព័ន្ធនារីខេត្ត ប្រធានបណ្តាស្ថាប័នស្ថិតក្រោមឱវាទ គណៈបញ្ជាការដ្ឋានយោធាខេត្ត សមាជិកាសមាគមសហព័ន្ធនារីយោធាខេត្ត ៦៣ នាក់។ វរសេនីយ៍ឯកត្រឿងថាញ់ផុងសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តមេបញ្ជាការគណៈបញ្ជាការដ្ឋានយោធាខេត្តចូលរួមចង្អុលការមហាសន្និបាត។

គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ហឺវហ៊ីប

សមាគមសហព័ន្ធនារីយោធាខេត្តមានកម្មាភិបាល សមាជិកា បក្ខជន ៧០ នាក់ កំពុងបំ ពេញការងារនៅបណ្តាស្ថាប័ន អង្គភាព និងគណៈបញ្ជាការដ្ឋានយោធាស្រុក។ ក្នុងអាណត្តិ កាលកន្លង សមាគមសហព័ន្ធនារីយោធាខេត្ត បានអនុវត្តបណ្តាចលនាប្រឡងប្រណាំងដូចជា៖ “នារីយោធាខេត្តត្រាវិញសាមគ្គីច្នៃប្រតិដ្ឋអនុវត្តសម្រេចល្អការងារ កសាងគ្រួសារសុភ មង្គល សក្ដិសមជាកងទ័ពអ៊ំហូ” “គ្រួសារយោធិនរួមកម្លាំងកសាងជនបទថ្មី” ឧបត្ថម្ភសាងសង់ “ផ្ទះមិត្តរួមអាវុធ” “ផ្ទះសុខដុមសហជីព” បាន ០៤ ខ្នង​ ជូនសមាជិកាមានស្ថានភាព លំបាក បំផុសចលនាឧបត្ថម្ភអាហារូបករណ៍ ៣៥០ ចំណែកដល់សិស្សក្រីក្រដែលឆ្លងកាត់ការលំបាក ចូលរួមពិនិត្យព្យាបាលជំងឺនៅតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំ អាស្រ័យជះឥទ្ធិ ពលពីអាសន្នរោគជំងឺកូវីដ‑១៩។ល។ ជារៀងរាល់ឆ្នាំមានកម្មាភិបាល សមាជិកា ១០០% សម្រេចល្អ និងសម្រេចឆ្នើមភារកិច្ច។​ ក្នុងរយៈកាល ០៥ ឆ្នាំ​មានសមាជិកា ២៥ នាក់ទទួលបានកិត្តិនាមយុទ្ធនារីប្រឡងប្រណាំង មានសមាជិកា ៨៩ នាក់ជាយុទ្ធនារីគ្រាន់បើ ពលការិនី គ្រាន់បើ។

មហាសន្និបាតបានពិភាក្សាយោបល់ និងវាយតម្លៃលទ្ធផលសម្រេចបានក្នុងអាណត្តិកាលកន្លង និងឯកភាពទិសដៅ ភារកិច្ច វិធីសាស្រ្តអាណត្តិកាល ២០២១‑២០២៦។ មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ០៥ នាក់ បោះឆ្នោតជ្រើសតំណាងចូលរួមមហាសន្និបាតថ្នាក់លើ ០៧ នាក់។​ វរសេនីយ៍ទោង្វៀងធីឡាងបានតែងតាំងជាប្រធានសមាគមសហព័ន្ធនារី និង​វរសេនីយ៍ត្រីឌិញធីម៉ុងយុង បានតែងតាំងធ្វើជាអនុប្រធានសមាគមសហព័ន្ធនារីយោធាខេត្ត អាណត្តិកាល ២០២១‑២០២៧៕

ហឺវហ៊ីប‑សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.