15/10/2021 09:27
លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងយោបល់នៅពិធីបំផុសចលនា។ រូបថត៖ បាធី
ឆ្លងកាត់ ១៦ លើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ ខេត្តត្រាវិញ ចាត់តាំងចាក់បានជិត ២០៤.០០០ ម្ជុល។ ក្នុងនោះ ចំនួនមនុស្សដែលបានចាក់ម្ជុលទី ១ សរុបរួមសម្រេច ២១% នៃចំនួនប្រជាជនមានអាយុពី ១៨ ឆ្នាំឡើងទៅម្ជុលទី ២ សម្រេច ៧,២% នៃចំនួន ប្រជាជន។
តាមផែនការរបស់ផ្នែកសុខាភិបាល មានមុខសញ្ញាបានផ្សព្វផ្សាយចាក់វ៉ាក់សាំង ២៥០.០០០ នាក់ ចាប់តាំងពីថ្ងៃទី ១៣ តុលាឆ្នាំ ២០២១ និងតាមការត្រៀមបម្រុងនិងបញ្ចប់ ២៥០.០០០ ម្ជុលក្នុងរយៈពេល ២០ ថ្ងៃ។ មុខសញ្ញាដែលបានចាក់វ៉ាក់សាំងជាក់ស្តែងនោះគឺទូទាំងប្រជាជនកំពុងស្នាក់នៅស្នាក់នៅអាស្រ័យ ។ល។ នៅលើភូមិសាស្ត្រខេត្ត មានអាយុពី ១៨ ឆ្នាំឡើងទៅដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អវិជ្ជមានជាមួយកូវីដ ១៩ ក្នុងរយៈកាល ០៦ ខែ កំពុងរស់នៅលើភូមិសាស្ត្រឃុំ សង្កាត់ ទីប្រជុំជនដែលបានជ្រើស។ មុខសញ្ញា ទាំងអស់គឺជានិស្សិតមានស្រុកកំណើតនៅខេត្តត្រាវិញ សិក្សានៅក្រៅខេត្ត ពលករមានការងារធ្វើទៅធ្វើការនៅក្រៅខេត្ត ពលករប្រកបរបរស្វៃរិនលក់ដូររាយលក់សន្លឹកឆ្នោតរាយ ។ល។
តាមគោលលំនាំ “វ៉ាក់សាំងល្អបំផុតគឺវ៉ាក់សាំងដែលឆាប់បានចាក់បំផុត” ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង បានចង្អុលការដល់បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តខិតខំអនុវត្តសម្រេចលើសកម្រិតផែនការដាក់ចេញកេណ្ឌប្រមូលទូទាំងកងកម្លាំង សហការព្រមៗ គ្នាបណ្តាប្រភពកម្លាំង ខិតខំចាក់ក្នុងរយៈពេល ១០ ថ្ងៃនឹងធានាការចាក់វ៉ាក់សាំងសម្រេចម្ជុល ទី ១។ ទន្ទឹមនឹងនោះប្រគល់ឱ្យមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តបទបែងបណ្តាវ៉ាក់សាំងទៅដល់បណ្តាកន្លែងឲ្យបានទាន់ពេល មានវិទ្យាសាស្ត្រ រក្សាទុកវ៉ាក់សាំងឲ្យបានល្អ។ ជានិច្ចកាលបង្កើនកម្មវិធីមធ្យោបាយព័ត៌មាន ផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជនគ្រប់ជនថ្នាក់ ឱ្យយល់ដឹងត្រឹមត្រូវ អំពីអត្ថន័យនៃការចាក់ វ៉ាក់សាំងក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
យោងលើស្មារតីប្តូរផ្តាច់ និងការប្តេជ្ញាចិត្តសម្រេចលើសកម្រិតពេលវេលាផែនការដាក់ចេញប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង អំពាវនាវគណៈកម្មាធិការបក្ស រដ្ឋអំណាចនៅមូលដ្ឋាន រណសិរ្យមាតុភូមិ អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ប្រជាជនគ្រប់ជាន់ថ្នាក់ សកម្មចូលរួម និងជ្រួតជ្រាបអនុវត្តសម្រេច យុទ្ធនាការចាក់វ៉ាក់សាំងលើកនេះដោយកម្រិតល្អបំផុត សម្រេចលទ្ធផលល្អបំផុត។
តំណាងគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ឃុំហ្វាឡើយ លោកស្រីតូធីធូយ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំបានប្តេជ្ញាចិត្ត ត្រៀមបម្រុងបណ្តាលក្ខណៈ មូលដ្ឋានសម្ភារៈ ឧបករណ៍បម្រុងឱ្យការចាក់វ៉ាក់សាំង។ ទន្ទឹមនឹងនោះជំរុញមាំការងារផ្សព្វផ្សាយ ស្ថិតិណែនាំប្រជាជនចុះឈ្មោះ និងទៅកាន់កន្លែងចាក់វ៉ាក់សាំង។ ធ្វើបច្ចុប្បន្នផ្គត់ផ្គង់ ព័ត៌មានទាន់ពេល ស្តីពីអត្ថន័យ ផលប្រយោជន៍ ពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំរុញទឹកចិត្តមុខសញ្ញាអាចមានគ្រោះអាសន្នចូលរួមចាក់វ៉ាក់សាំង ធ្វើវិរុទ្ធវាទព័ត៌មានខុសឆ្គង ប្រតិដ្ឋរឿង ពាក្យចចាមអារាម ដំណឹងប្រតិដ្ឋចំពោះ ការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទុកឱ្យប្រជាជននឹងនរចិត្តចូលរួមចាក់វ៉ាក់សាំង៕ ប្រែសម្រួល៖ សុខា