19/10/2021 08:22
អនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន ។ រូបថត៖ អិនធើណែត
នេះជាវ៉ាក់សាំងអាស្រ័យដោយសម្ព័ន្ធ Sino pharm ផលិត និងបានទិញពីប្រភពថវិការដ្ឋ។ យោងតាមនោះ វ៉ាក់សាំងVero Cell ២០ លានម្ជុលបានបែងចែកឲ្យមជ្ឈមណ្ឌលពិនិត្យជំងឺរបស់ ៦០ ខេត្តទីក្រុង។ ជាក់ស្តែងមានមូលដ្ឋានមួយចំនួនបានបត់បែងច្រើនគឺខេត្តអាងយ៉ាង និងបិញយ៉ឿងខេត្តនីមួយៗ ទទួលបានវ៉ាក់សាំង ០១ ពាន់ម្ជុល ទីក្រុងហូជីមិញជិត ០១ លានម្ជុលខេត្តគៀងយ៉ាង និងដុងណាយមូលដ្ឋាននីមួយៗ ទទួលបានជិត ៨០០.០០០ ម្ជុល។ មាន ១៩ ខេត្ត ក្រុងបានបែងចែកពី ៤០០.០០០ -៥០០.០០០ ម្ជុល។ ក្រៅពីនោះទីក្រុងហា ណូយបានបែងចែក ១៣៩.០០០ ម្ជុល ខេត្តដាណាំងទទួលបាន ១០០.០០០ ម្ជុល បណ្តាមូលដ្ឋានដែលទទួលបានតិចបំផុត ៥០.០០០ ម្ជុល។
មុននោះ វិជ្ជាស្ថានអនាម័យអាសន្នរោគមជ្ឈិម បានបែងចែកវ៉ាក់សាំង Pfizer ជិត ០១ លាន ម្ជុលដល់មូលដ្ឋាន ១៣ កន្លែង មន្ទីរពេទ្យស្ថិត ក្រោមឱវាទមជ្ឈិម ១៨ កន្លែង បណ្តាអង្គភាព បណ្តាផ្នែកក្នុងទូទាំងប្រទេស។ ចំនួនវ៉ាក់សាំងនេះបានទិញពីថវិការដ្ឋ។ នេះជាការបែងចែកលើកទី ៥៥ នៅប្រទេសវៀតណាម។
មកដល់បច្ចុប្បន្ន វៀតណាមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ គ្រប់ប្រភេទជាង ៦១ លានម្ជុល រួចបានបែងចែកដល់បណ្តាមូលដ្ឋាន អង្គភាព។
គិតដល់ថ្ងៃទី ០៥ តុលា ទូទាំងប្រទេសចាក់ វ៉ាក់សាំងបង្ការកូវីដ ១៩ បាន ៤៧.៤៨៩.៩៧៩ ម្ជុល កើន ១.០៩១.២១២ ម្ជុលបើប្រៀបជាមួយថ្ងៃមុននោះ។ ក្នុងនោះមានមនុស្ស ២៣.៩៦១.៩៦៧ នាក់បានចាក់វ៉ាក់សាំងម្ជុលទី ១ ស្រូបយកអត្រា ៤៩,៧% និងអត្រាចាក់វ៉ាក់សាំងគ្រប់ ០២ ម្ជុលប្រមាណ ១៦,៤%៕ ប្រែសម្រួល៖ សុខា