• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

លេខាបក្សខេត្ត ង៉ូជីកឿង៖ ត្រួតពិនិត្យកំណើនសាងសង់សំណង់សំខាន់ៗមួយចំនួនលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយ

19/10/2021 08:03

កាលពីថ្ងៃទី ១៣ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារបាន អញ្ជើញទៅធ្វើការត្រួតពិនិត្យផ្ទាល់សំណង់សំខាន់ៗមួយចំនួនលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយ។ រួមដំណើរមានសមមិត្តគឹមង៉ុកថាយ អនុលេ ខាប្រចាំការបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងក្វិនធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈផ្នែកខេត្ត គណៈកម្មាធិការ បក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ។

សមមិត្តង៉ូជីកឿង លេខាបក្សខេត្តត្រួតពិនិត្យផ្ទាល់សំណង់សំខាន់ៗមួយចំនួនលើភូមិសាស្ត្រ
ទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ទ្រឿងង្វៀង

     សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង រួមជាមួយ នឹងក្រុមប្រតិភូការងារអញ្ជើញទៅត្រួតពិនិត្យផ្ទាល់នៅបណ្តាសំណង់តំបន់កំពង់ផែចម្រុះឌិញអាង របស់ក្រុមហ៊ុនចំកាតស្ថាបនាហាម យ៉ាង (ឃុំយឹងថាញ់) តំបន់ទស្សនាចរណ៍ សម្រាកបំប៉នបាដុង របស់ក្រុមហ៊ុនភាគហ៊ុនវិនិ​យោគគាងយ៉ាង SG គម្រោងការរោងចក្រ វាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញមានទីតាំងនៅ នឹង V១-១ រោងចក្រវាយោអគ្គិសនីត្រាវិញ V ១.៣ អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនគ្រឿយន្ត និងអគ្គិសនីធ្វើជាម្ចាស់វិនិយោគនៅឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ។
     ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញ ទៅដល់ថ្នាក់ដឹកនាំបណ្តាអង្គភាពដំណើរការ សាងសង់ និងម្ចាស់វិនិយោគរបាយការណ៍  ជូនសមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងនិងក្រុមប្រតិភូការងារ។ ទន្ទឹមនឹងនោះរបាយការណ៍ អំពីការទុក្ខលំបាកភាពងាយស្រួល និងពេលដំណើរការសាងសង់សារឡើងវិញក្រោយពីអាសន្នរោគជំងឺកូវីដ-១៩ បានត្រួតពិនិត្យក៏  ដូចជាសេចក្តីសំណើស្នើមួយចំនួន។
     តាមសមមិត្ត​ ត្រឹងយៀងភឿង អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត ចំពោះ គម្រោងការតំបន់កំពង់ផែចម្រុះឌិញអាងរបស់ក្រុមហ៊ុនចំកាតស្ថាបនាហាមយ៉ាង បច្ចុប្បន្ននេះ នៅមានផ្នែកនៃការងារកំពុងនឹងបានជំរុញ សន្ទុះកំណើន ការជីកស្តារតំបន់ទឹកពីខាងមុខ កំពង់ផែសម្រេចបាន ១,៣ លានម៉ែត្រគូប សម្រេច ៥០% នៃបរិមាណ ពង្រាបទីធ្លារឆ្នេរ ក្រោយកំពង់ផែសម្រេចបាន ១,៥៥៨ លានម៉ែត្រគូប សម្រេច ៧០% នៃបរិមាណកំពង់ផែទី ០១ កំពុងបោះបង្គោលបាន ៤៨០ បង្គោល សម្រេច ៤០% នៃបរិមាណដំណើរការកសាង បោះបង្គោលជម្រាលរបាំងបាន ១៥០ បង្គោល សម្រេច ១០% នៃបរិមាណដំណើរការកសាង ប្រព័ន្ធរតកំពង់ផែបាន ០១ ចំណែកនៃកំណាត់កំ ពង់ផែ សម្រេច ២០% នៃបរិមាណ។ល។ កំ ពុងកសាង ទីធ្លារ និងផ្លូវនាំចូលកសាង។ កំពង់ ផែទី ០២ បានក្រសួងគមនាគមន៍-ដឹកជញ្ជូន យល់ព្រមបំពេញបន្ថែមគ្រោងផែនការទាញយកមុខទំនិញប្រេងសាំង។ តាមការបម្រុងនឹង បានផ្សព្វផ្សាយដំណើរការកសាងពាក់កណ្តាល ឆ្នាំ ២០២២ ដើម្បីធានាភាពព្រមជាមួយនឹងសន្ទុះកំណើនកសាងឃ្លាំងប្រេងសាំង។

ថ្នាក់ដឹកនាំខេត្ត ត្រួតពិនិត្យបណ្តាសំណង់នៅឆ្នេរសមុទ្របាដុង ។ រូបថត៖ ទ្រឿងង្វៀង
     ចំពោះគម្រោងការតំបន់ទស្សនាចរណ៍សម្រាកបំប៉នបាដុង របស់ក្រុមហ៊ុនភាឡហ៊ុនវិនិយោគ គាងយ៉ាង SG មានផ្នែកការងារមួយចំនួនបាន កសាងសារឡើងវិញ។ បណ្តាសំណង់តំបន់កំ សាន្តសប្បាយ ស្រះហែល រានលក់មុខទំនិញ អនុស្សាវរីយ៍ទីធ្លារ ផ្លូវ ប្រព័ន្ធលូបង្ហូតទឹក ដើមឈើបៃតង ព្រំស្មៅបានសម្រេច។ តំបន់ភោជនីយដ្ឋាន អាពាហ៍ពិពាហ៍ ៥០០ កន្លែងអង្គុយ បានកសាងសម្រេចកំពុងបោះពិដានក្រាលថ្មី។
     ស្ថិតនៅនឹងបណ្តាកន្លែងបានអញ្ជើញទៅដល់សមមិត្តង៉ូជីកឿង លេខាបក្សខេត្តកំណត់ត្រានូវការខិតខំរបស់បណ្តាអង្គភាពកសាង។ កន្លងហើយអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ប៉ុន្តែសំណង់មួយចំនួនតែង រក្សាបានការសាងសង់។ សមមិត្តលេខាបក្សខេត្តង៉ូជីកឿង ជូនព័ត៌មានដល់បណ្តាម្ចាស់វិនិយោគ អង្គភាពសាងសង់ថា៖គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកខេត្ត នឹងចាត់តាំងអង្គសន្និបាតសម្រាប់ដោយឡែកដើម្បីដោះស្រាយនូវ បណ្តាការលំបាកឧបត្ថម្ភដល់បណ្តាម្ចាស់វិនិ យោគ អង្គភាពសាងសង់ដើម្បីជំរុញសន្ទុះកំណើន។ ពីព្រោះនេះគឺជាបណ្តាសំណង់សំ ខាន់ៗ មានការទាក់ទិនដល់ការពង្រីកសេដ្ឋ កិច្ច-ទេសចរណ៍របស់ខេត្តសម្រាប់បណ្តាឆ្នាំខាងមុខនេះ៕      ប្រែសម្រួល៖  រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.