• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លោកវរសេនីយ៍ឯកត្រឹងស្វឹងអាញ់ទទួលតំណែងជានាយកនគរបាលខេត្តត្រាវិញ

22/10/2021 07:43

កាលពីថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ ២០២១ នៅនគរបាលខេត្តត្រាវិញ លោកឧត្តមសេនីយ៍ត្រី ឡេក្វឹកហ៊ុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីការផ្ទេរបញ្ជូន និងតែងតាំងលោក វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយករងនាយកដ្ឋានចាត់តាំងកម្មាភិបាល ​ក្រសួងនគរបាលទទួលតំណែងជានាយកនគរបាលខេត្តត្រាវិញ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំអង្គភាពជំនាញការមួយចំនួនរបស់ក្រសួងនគរបាល ថ្នាក់ដឹកនាំនគរបាលបណ្តាអង្គភាព នគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទនគរបាលខេត្តត្រាវិញ។

សមមិត្តគឹមង៉ុកថាយជូនបាច់ថ្កាដល់វរសេនីយ៍ឯកវ៉ូវហ្វាយបាក់ និងវរសេនីយ៍ឯកត្រឹងស្វឹងអាញ់។ រូបថត៖ ហូយ៉ាង

ក្នុងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីការងារកម្មាភិបាល លោកអនុរដ្ឋមន្ត្រី ឡេក្វឹកហ៊ុង បានកត់សម្គាល់បណ្តាការរួមចំណែករបស់លោកវរសេនីយ៍ឯកវ៉ូវហ្វាយបាក់ក្នុងរយៈពេលជិត ០២ ឆ្នាំកន្លងដែលអនុវត្តភារកិច្ចនគរបាលខេត្តត្រាវិញ។

លោកអនុរដ្ឋមន្ត្រី ឡេក្វឹកហ៊ុង វាយតម្លៃខ្ពស់ស្មារតីទទួលបន្ទុក ភាពម៉ឹងម៉ាត់ក្នុងកិច្ច ចង្អុលការ បញ្ជាការ ភាពរវៀសរវៃ រហ័សរហួនក្នុងការចាត់ការបណ្តាការងាររបស់លោកវរសេនីយ៍ឯកវ៉ូវហ្វាយបាក់។ អាស្រ័យសំណូមពរការងារកម្មាភិបាល លោកវរសេនីយ៍ឯកវ៉ូវហ្វាយបាក់ បានក្រសួងនគរបាលបញ្ជូនឱ្យទៅទទួលតំណែងជានាយកនាយកដ្ឋានសន្តិសុខត្រួតពិនិត្យក្រសួងនគរបាល។

លោកអនុរដ្ឋមន្ត្រី ឡេក្វឹកហ៊ុង សំណូមពរឲ្យលោកវរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ ឆាប់ទទួលការប្រគល់ជូនការងារ ខិតជិតទៅរកភូមិសាស្រ្ត ពង្រីកលទ្ធភាព បទពិសោធន៍ក្នុងរយៈពេលបំពេញការងារ បន្តខិតខំពុះពារជាងទៀត ប្រតិបត្តិការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងការដឹកនាំរបស់ក្រសួងនគរបាល។ សហការស្អិតល្មួតជាមួយមន្ទីរ គណៈ ផ្នែក និងមូលដ្ឋានក្នុងខេត្ត រក្សាសាមគ្គីភាព ឯកភាពក្នុងគណៈកម្មាធិការបក្ស កិច្ចចង្អុលការរបស់នគរបាលខេត្ត ពង្រីកកម្លាំងរឹងមាំរបស់សមូហភាពដើម្បីចង្អុលការគ្រប់វិស័យការងាររបស់នគរបាលខេត្ត អនុវត្តល្អភារកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងកសាងកងកម្លាំងនគរបាលខេត្ត ស្អាតស្អំ រឹងមាំ រួមចំណែកទៅក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។

លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងយោបល់កត់សម្គាល់ និងស្ងើចសរសើរលោកវរសេនីយ៍ឯកវ៉ូវហ្វាយបាក់ បានសម្រេចឆ្នើមភារកិច្ចនាយកនគរបាលខេត្តត្រាវិញក្នុងរយៈពេលជិត ២​ ឆ្នាំ។ ជាពិសេសគឺ ភាពហ្មត់ចត់ក្នុងការងារ ដោះស្រាយការងារ តែងរក្សាខ្ជាប់សាមគ្គីភាព ឯកភាពផ្ទៃក្នុង។ ទន្ទឹមនឹងនោះមានបំណងឱ្យសមមិត្តនាយកនគរបាលថ្មីខេត្តបន្តពង្រីកប្រពៃណីល្អល្អះរបស់កងកម្លាំងនគរបាលប្រជាជន។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញយកចិត្តទុកដាក់ និងបង្កលក្ខណៈដើម្បីឱ្យលោកវរសេនីយ៍ឯកត្រឹងស្វឹងអាញ់សម្រេចល្អភារកិច្ចដែលបានប្រគល់ជូន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                  

ប្រែសម្រួល៖ ​​សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.