12/10/2021 08:07
ក្នុង ០៩ ខែដើមឆ្នាំ ២០២១ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តដោយមានភាពងាយស្រួល និងការទុក្ខលំបាកចម្រុះគ្នា។ ប្រមូលផ្តុំកម្លាំងចង្អុលការពង្រីកសេដ្ឋកិច្ច-សង្គម បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ធានាការពារ ជាតិ សន្តិសុខសណ្តាប់ធ្នាប់ កសាងបក្ស និងប្រព័ន្ធនយោបាយបន្តនឹងបានយកចិត្តទុកដាក់ រក្សាខ្ជាប់ ថែទាំគោលនយោបាយសុខុមាលភាពសង្គម កសាងជនបទថ្មី។ តម្លៃផលិតផលនៅលើភូមិសាស្ត្រ (GRDP) ប៉ាន់ស្មានសរុបរួមបន្ថយ ០,៨៤% ។ ក្នុងនោះមានភាគកម្រិតសំខាន់ៗ ១៨ យ៉ាង មានភាពកម្រិត ០៣ យ៉ាងសម្រេចលើសផែនការ ភាគកម្រិត ០៤ យ៉ាងសម្រេច ភាគកម្រិត ០៥ យ៉ាងសម្រេច បានពី ៧៥% នៃផែនការឡើងទៅ ភាគកម្រិត ០៦ យ៉ាងសម្រេចក្រោម ៧៥% នៃផែនការ។ ប្រមូលថវិការដ្ឋសម្រេចបាន ១១.៩២៨ ពាន់លានដុង សម្រេច ៨៥% នៃសេចក្តីព្រាង ប្រៀបជាមួយនឹងរយៈពេលតែមួយឆ្នាំទៅកើន ១,៦៤%។ អាស្រ័យដោយជះឥទ្ធិពលរបស់ជំងឺកូវីដ-១៩ និងសំណូមពរបន្ថយបរិមាណការផលិតអគ្គិសនីបានសន្ទុះល្បឿនបង្កើនតម្លៃ GRDP លើបណ្តាវិស័យឧស្សាហកម្មមិនសម្រេចដូចបំណងប្រាថ្នា។ ទន្ទឹមនឹងនោះ វិស័យមួយចំនួនមានការថមថយ ការងាររំដោះទីធ្លារយឺត រំសាយប្រាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រេចទាប សម្រេចបានតែ ៣៩,៧% នៃផែនការ (ប្រៀបនឹងរយៈពេលតែមួយនៃឆ្នាំ ទៅ ៤២,៥% នៃផែនការ)។ ការងារទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ មានកន្លែងខ្លះអនុវត្ត មិនទាន់បានល្អ មានការអត្តនោម័តិ ធ្វេសប្រហែស ខ្វះការទទួលបន្ទុកអនុវត្តមិនបានត្រឹមត្រូវ គ្រប់គ្រាន់តាមសេចក្តីសន្និដ្ឋានចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។ វិធីសាស្ត្រ វិធានការចង្អុលការពង្រីកសេដ្ឋកិច្ចនៅគាំង ពិសេសគឺក្នុងការបង្ការទប់ស្កាត់ជំងឺរលាកដុំពកស្បែកលើសត្វចិញ្ចឹម ឈើដាំ។ ការដោះស្រាយបណ្តាមូលដ្ឋានផលិតកខ្វក់បរិស្ថាននៅយឺត។
ទិដ្ឋភាពសន្និបាតលើកទី ៦ ។ រូបថត៖ វិញណូយ
ដើម្បីអនុវត្តសម្រេចសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ បង្កជាគ្រឹះធារសម្រាប់ឆ្នាំ ២០២២ សមមិត្តលេខាបក្សខេត្តសំណូមពរគណៈកម្មាធិការបក្សគ្រប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋានគប្បីជ្រួតជ្រាបអនុវត្តម៉ឹងម៉ាត់ “កំពែងការពារ” បង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។ ផ្សព្វផ្សាយទាន់ពេលការងារត្រួតពិនិត្យការចាក់វ៉ាក់សាំង ធានាចំមុខសញ្ញា សុវត្ថិភាព។ ពិនិត្យឡើងវិញ និងវាយតម្លៃជាក់ច្បាស់កម្រិតសម្រេចសន្ទុះបណ្តាភាគកម្រិតបង្កើនសេដ្ឋកិច្ចនៅតាមតំបន់នីមួយៗ។ រវាសរវៃក្នុងការកែទម្រង់ បំពេញបន្ថែមបណ្តាវិធីសាស្ត្រស្តារឡើង និងបង្កើនសេដ្ឋកិច្ចសមស្រប។ ពង្រីកសេដ្ឋកិច្ចតំបន់ទី ០១ ប្រមូលផ្តុំកម្លាំងជ្រើសរើសពូជឈើដាំ សត្វចិញ្ចឹមមានប្រៀបរបស់មូលដ្ឋាន។ បង្កើនការចិញ្ចឹមជលផលឧស្សាហកម្មខ្ពស់ ទាញយកផលជលផល។ ម្ចាស់ការបង្ការទប់ស្កាត់ទឹកជំនន់ ស្រុតបាក់ដី ចង្អុលការអាទិភាពឱ្យតំបន់ទី ០២ វិស័យឧស្សាហកម្ម។ ជំរុញមាំការងារចង្អុលការរំដោះទីធ្លារ បង្កើនសន្ទុះរំសាយប្រាក់ទុន។ អនុវត្តគោលនយោបាយឧបត្ថម្ភទាន់ពេលដើម្បីលើកទឹកចិត្តគ្រួសារជួញដូរតូច អ្នកធ្វើអាជីវកម្ម ទេសចរណ៍លំនឹង។ ប្រមូលផ្តុំកម្លាំងឧបត្ថម្ភពាណិជ្ជកម្មអេឡិចត្រូនិចសម្របជាមួយនឹងស្ថានភាពរោគជំងឺ។ អនុវត្តព្រមៗគ្នាបណ្តាវិធានការគ្រប់គ្រង ទាញយកបណ្តាប្រភពចំណូយ ប្រឆាំងនឹងការបាត់បង់ពន្ធ ប្រិតសំចៃដើម្បីទុកឱ្យបណ្តាខ្ទង់ចំណាយជាប្រចាំ ចងសម្ព័ន្ធឡើងវិញកម្លាំងពលកម្មត្រូវផ្អាកការងារ ធ្វើអាស្រ័យដោយរោគជំងឺកូវីដ-១៩ នីហរណពលករ អនុវត្តល្អការងារអប់រំ-បណ្តុះបណ្តាល ការងារផ្សព្វផ្សាយអប់រំច្បាប់។ ដឹកនាំចង្អុលការអនុវត្តល្អការងារសម្រុះសម្រួលនៅមូលដ្ឋាន ដោះស្រាយសេចក្តីតវាថ្កោលទោសបណ្តឹង។ កសាងជនបទថ្មីគប្បីត្រូវតាមផែនការ។ អនុវត្តគោលនយោបាយជនជាតិ សាសនា ធានាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ល។ ផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធី ផែនការរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ធ្វើលម្អិតសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តអាណត្តិកាល ២០២០-២០២៥ ជាមួយនឹងគោលលំនាំរបស់គណៈកម្មាធិការបក្សខេត្ត និងភារកិច្ចសំខាន់ ០៦ យ៉ាង ភាពទម្លុះទម្លាយ ០៣ យ៉ាង។ អនុវត្តសម្រេចឯកទេសបទទូទាំងអាណត្តិកាល និងឆ្នាំ ២០២១ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” អំពីឆន្ទៈខ្លួនទីពឹងខ្លួន បំណងប្រាថ្នាពង្រីកប្រទេសជាតិរុងរឿង សុភមង្គល”។ លើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស បង្កើនក្រឹត្យវិន័យ ក្រឹត្យក្រម ស្មារតីទទួលបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺអ្នកជាប្រមុខគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ជំរុញមាំការងារជម្រើស គ្រោងផែនការបណ្តុះបណ្តាល បំពាក់បំប៉ន ផ្ទេរបញ្ជូនកម្មាភិបាល ជម្រើសប្រើការ តែងតាំង វាយតម្លៃតម្លាភាព។ បន្តពិនិត្យឡើងវិញ រៀបចាំ ពង្រឹងអង្គការចាត់តាំងយន្តការ និងកងជួរកម្មាភិបាលគ្រប់ថ្នាក់ ធានាការបន្សុទ្ធសម្រាំងក្របខណ្ឌសម្រេចតាមផែនការរបស់សេចក្តីកំណត់របស់មជ្ឈិម៕
ប្រែសម្រួល៖ រតនា