• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង៖ ផ្តុំបង្កើនការអនុវត្តបណ្តាភាគកម្រិតដែលសម្រេចទាប

02/11/2021 13:46

កាលពីថ្ងៃទី ២៧ តុលា នៅកន្លែងផ្សាយបន្តផ្ទាល់ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ ដើម្បីបូកសរុបស្ថានភាពសេដ្ឋកិច្ច‑សង្គមខែតុលា ឆ្នាំ ២០២១ និងរបាយការណ៍ឆ្លងខ្លឹមសារមួយចំនួន បម្រុងឲ្យសម័យប្រជុំ ចុងឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី​ ១០។

 

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង

ទោះបីក្នុងខែតុលាខេត្តបានបន្ធូរបន្ថយគម្លាតសង្គម​ ស្តារឡើងវិញបណ្តាសកម្មភាពផលិត ធ្វើអាជីវកម្ម ប៉ុន្តែនៅជួបលំបាកអាស្រ័យតម្លៃសម្ភារវិនិយោគខ្ពស់​ បណ្តាអាជីវកម្មចាប់ផ្ដើមធ្វើសកម្មភាពមកវិញក្នុងស្ថានភាពធម្មតាថ្មី (ដំណាក់កាលទី ២) ផលិតមិនទាន់សម្រេចដល់កម្រិតខ្ពស់ ផលិតអគ្គិសនីសម្រេចសមាមាត្រខ្ពស់ ប៉ុន្តែបរិមាណផលថយចុះ​ វិស័យឧស្សាហកម្មបានស្តារឡើងវិញ ប៉ុន្តែក្នុងរយៈកាល ១០ ខែដើមឆ្នាំថយចុះ ១១,២% ប្រៀបជាមួយដំណាក់កាលជាមួយនៃឆ្នាំមុន បណ្តាសកម្មភាពចាត់តាំងផ្សារណាត់ ជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធច្រកចេញចូលមុខទំនិញ ត្រួតពិនិត្យអំពីសុវត្ថិភាពម្ហូបអាហារ។ល។ ផ្សព្វផ្សាយមិនទាន់ត្រូវតាមផែនការ។ ក្នុងរយៈកាល ១០ ខែដើមឆ្នាំ ស្ថានភាពប្រមូលថវិការដ្ឋក៏ដូចជាផលិតកសិកម្ម ជលផល រំសាយប្រាក់ទុនវិនិយោគ។ល។ សម្រេចបានលទ្ធផលគួរកត់សំគាល់ ដូចជា៖ ប្រមូលថវិការដ្ឋសម្រេច ៤៩៤,៤ ពាន់លានដុង  ស្មើ ៨៤% ប្រៀបជាមួយខែមុន ស្មើ ៤០% ប្រៀបជាមួយមធ្យមបណ្តាខែកន្លង។ អំពីការផលិតកសិកម្ម ក្នុងខែចុះពូជដំណាំបាន ២៣,២៥២ ហិកតា​ ចិញ្ចឹមជលផល ១,៦៤១ ហិកតា។ តម្លៃផលិតឧស្សាហកម្មតាមការប៉ាន់ស្មានសម្រេច ១.៧៦៨ ពាន់លានដុង កម្រិតលក់រាយមុខទំនិញ និងសេវាប្រើប្រាស់តាមការប៉ាន់ស្មានសម្រេច ១.៧៦៨ ពាន់លានដុង កើន ៣៣% ប្រៀបជាមួយខែមុន​ពង្រីកថ្មីបានអាជីវកម្ម ៣១ កន្លែង រំសាយប្រាក់ទុនវិនិយោគកសាងសំណង់រឹងមាំសម្រេច ៥២,៩% នៃផែនការ ពិគ្រោះបង្កការងារធ្វើជូនពលករថ្មី ៤២៣ នាក់ បំផុសចលនាឧបត្ថម្ភប្រាក់មុខ និងសម្ភារដល់មុខសញ្ញា ៦.៨៩៦ នាក់។ អំពីការកសាងជនបទថ្មី ខេត្តមាន ៧៣ ឃុំសម្រេច ១៩/១៩ លក្ខឋានជនបទថ្មី មានគ្រួសារប្រជាជន ៩២,១% និងភូមិ ៩៣,៦% សម្រេចលក្ខឋានជនបទថ្មី។ ស្រុកចូវថាញ់សម្រេច ០៩/០៩ លក្ខឋានស្រុកជនបទថ្មី (កំពុងសម្រេចសំណុំលិខិត ធ្វើការជាមួយក្រុមប្រតិភូត្រួតពិនិត្យទាក់ទងដល់សហផ្នែកការិយាល័យបត់បែងជនបទថ្មីមជ្ឈិម)។

ថ្លែងយោបល់ក្នុងសម័យប្រជុំ លោកឡេវ៉ាំងហាំងបានសង្កត់ធ្ងន់ថា៖​ ស្ថិតក្នុងស្ថានភាពជំងឺកូវីដ‑១៩ ក៏ដូចជាជំងឺអាសន្នរោគលើសត្វចិញ្ចឹមកំពុងរាតត្បាតស្មុគស្មាញអាចបណ្ដាលឲ្យកម្រិតផែនការមួយចំនួនមិនសម្រេចនៅចុងឆ្នាំ។ ហេតុនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់បណ្តាមន្ទីរ ផ្នែកខេត្តសហការជាមួយបណ្តាមូលដ្ឋានត្រួតពិនិត្យ កំណត់ច្បាស់បណ្តាភារកិច្ច ដើម្បីបង្កើនការអនុវត្តបណ្តាភាគកម្រិតដែលសម្រេចនៅទាប។ ជាពិសេសគឺយកចិត្តទុកដាក់ដល់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺ ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី​ កេណ្ឌប្រមូលប្រភពកម្លាំងសុខាភិបាលដើម្បីអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺនៅខាងមុខសម្រេចតាមផែនការដាក់ចេញ។ ម្ចាស់ការជំរុញពាណិជ្ជកម្ម អំពាវនាវអាជីវករតាមដានស្ថានភាពប្រមូលថវិការដ្ឋ ជំរុញល្បឿនរំសាយទុនវិនិយោគកសាងបណ្តាសំណង់ គម្រោងការតាំងពីពេលនេះដល់ចុងឆ្នាំ​ តាមដានស្ថានភាពផលិតធ្វើអាជីវកម្មរបស់អាជីវករ ដើម្បីមានវីធីសាស្ត្រដោះស្រាយការលំបាកជូនអាជីវកម្ម ​បង្កើនសកម្មភាពត្រួតពិនិត្យ យាមល្បាតអំពីសន្តិសុខសង្គម ប្រឆាំងឧក្រិដ្ឋជន​ ធានាសន្តិសុខសង្គមពីពេលនេះដល់ចុងឆ្នាំ។

ក្នុងថ្ងៃដដែលនេះដែរ សម័យប្រជុំបន្តផ្ទាល់របស់បណ្តាមន្ទីរ ​បណ្តាផ្នែកក្នុងខេត្ត បានឆ្លងសេចក្តីព្រាងសេចក្ដីជម្រាបសេចក្តីសម្រេចចិត្តមួយចំនួនស្ថិតក្នុងសិទ្ធិអំណាចត្រៀមបម្រុងឲ្យសម័យប្រជុំចុងឆ្នាំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០៕    

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.