• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បូកសរុបលទ្ធផល ៥ ឆ្នាំអនុវត្តបែបបទសហការរវាងគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស និង គណៈកម្មាធិការបក្សផែនមហាជនរណសិរ្សមាតុភូមិវៀតណាម

05/11/2021 08:27

សប្តាហ៍កន្លង គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សផែនមហាជនរណសិរ្សមាតុភូមិវៀតណាមសហការចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស បូកសរុបលទ្ធផល ៥ ឆ្នាំអនុវត្តបែបបទសហការការងាររវាងស្ថាប័នទាំង ២។

 

នៅមណ្ឌលផ្សាយបន្តផ្ទាល់ហាណូយអញ្ជើញចូលរួមជាអធិបតីមាន៖ លោកផាងឌិញត្រាក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈចង្អុលការមជ្ឈិមស្តីពីបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម។ ​លោកដូវ៉ាំងចៀង លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សផែនមហាជន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សមាជិកគណៈចង្អុលការមជ្ឈិមស្តីពីបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម។

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ដាំងក្វឹកខើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត។ លោក ផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ គណៈជំនាញការ កម្មាភិបាលជំនាញការតាមដានការអនុវត្តន៍បែបបទសហការរបស់ស្ថាប័នគណៈកម្មាធិការកិច្ចការផ្ទៃក្នុង និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។

ទិដ្ឋភាពអង្គសន្និបាតផ្សាយបន្តផ្ទាល់។ រូបថត៖ គីមឡង

រយៈពេល ៥ ឆ្នាំដែលបានអនុវត្តបែបបទសហការលេខ 0៥-QCPH/BNCTW‑ĐĐMTTQVN រវាងគណៈកម្មាធិការកិច្ចការផ្ទៃក្នុង និងគណៈកម្មាធិការបក្សផែនមហាជនរណសិរ្សមាតុភូមិវៀតណាម ជួយដល់ស្ថាប័ននីមួយៗ មានលក្ខណៈងាយស្រួលដើម្បីអនុវត្តសម្រេចលទ្ធភាព ភារកិច្ចដែលបានប្រគល់ជូន ក្នុងនោះលេចធ្លោគឺ សហការធ្វើសេនាធិការជូនគណៈប្រតិបត្តិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស គណៈចង្អុលការមជ្ឈិមស្តីពីបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម និងគណៈចង្អុលការកែប្រែយុត្តិធម៌មជ្ឈិមស្តីពីគោលការណ៍ គោលនយោបាយសំខាន់ៗជាច្រើនអំពីកិច្ចការផ្ទៃក្នុង បង្ការ ប្រឆាំងអំពើពុករលួយ និងពង្រីកតួនាទីពិនិត្យអង្កេត ធ្វើវិវេចនាសង្គមរបស់រណសិរ្សមាតុភូមិវៀតណាម រួមចំណែកយ៉ាងសកម្មលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ប្រឆាំងអំពើពុករលួយរបស់បក្ស និងរដ្ឋនៅតាមមូលដ្ឋាន វិស័យមួយ​ចំនួន។ រកឃើញការខុសបំពាន ស្នើចាត់ការ និងសម្រេចគោលនយោបាយ ច្បាប់ដែលពាក់ព័ន្ធជាច្រើនបានពេញលេញ។ ប្រមូលផ្តុំ វិភាគ​ វាយតម្លៃយោបល់ សំណើរបស់ម្ចាស់ឆ្នោត និងប្រជាជន។ ឆ្លងតាមរយៈនោះ ស្នើជាមួយនឹងបក្ស និងរដ្ឋអំពីខ្លឹមសារសំខាន់ៗជាច្រើនពាក់ព័ន្ធដល់សន្តិសុខ ការពារជាតិ សាសនា ជនជាតិ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងការងារបង្ការ ប្រឆាំងអំពើពុករលួយ។ ជំរុញមាំការងារផ្សព្វផ្សាយអំពីការបង្ការ ប្រឆាំងអំពើពុករលួយ រួមចំណែកពង្រឹកទំនុកចិត្តរបស់ប្រជាជនចំពោះរបបគ្រប់គ្រង។ សហការណែនាំ ដាស់តឿនបណ្តាស្ថាប័នស្ថិតក្នុងផែនអង្គការមហាជននយោបាយ‑សង្គម និងបណ្តាគណៈគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមូលដ្ឋានកសាង អនុវត្តល្អបែបបទសហការ និងជំរុញមាំការងារបង្ការ ប្រឆាំងអំពើពុករលួយតាមលទ្ធភាព ភារកិច្ច។ ផ្តោះប្តូរ ផ្តល់ព័ត៌មាន ឯកសារ របាយការណ៍ ឯកសារសំខាន់ៗ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាព បង្កលក្ខណៈដើម្បីស្ថាប័នទាំង ២ សម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន។

ឆ្លងតាមរយៈការអនុវត្តន៍បែបបទសហការ ទំនាក់ទំនងរវាងស្ថាប័នទាំង ២ រវាងបណ្តានាយកដ្ឋាន អង្គភាពរបស់ស្ថាប័នទាំង ២ បានជិតស្និទ្ធ ស្អិតល្មួត។ ហេតុនោះ អះអាងបាននិន្នាការ តម្រូវការសហការរវាងស្ថាប័នទាំង ២ ជាការចាំបាច់ពិតប្រាកដ។

សន្និដ្ឋានសន្និបាត លោកផាងឌិញត្រាក សំណូមពរបង្កើន លើកកម្ពស់ជាង​ទៀតប្រសិទ្ធភាពកិច្ចសហការ ពង្រីកខ្លាំងក្លាតួនាទីរបស់ប្រជាជនក្នុងការពិនិត្យអង្កេតការអនុវត្តន៍គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីការបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម ការពារទ្រព្យសម្បត្តិ ផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន បំផុតគឺការពិនិត្យអង្កេតការធ្វើជាគំរូ ដុសខាត លត់ដំសីលធម៌ របៀបរស់នៅរបស់អ្នកជាប្រមុខរបស់កម្មាភិបាលស្នូល និងកម្មាភិបាល បក្ខជន។ ពិនិត្យអង្កេតការប្រកាសជាចម្ហពីតម្លាភាព បន្ទុករបស់អ្នកជាប្រមុខក្នុងការងារបង្ការ ប្រឆាំង អសកម្ម។ ពិនិត្យអង្កេតបន្ទុករបស់អ្នកជាប្រមុខគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការធ្វើសវនាការពលរដ្ឋសន្ទនាផ្ទាល់មុខប្រជាជន ចាត់ការបណ្តាការលាត​ត្រដាង សំណើរបស់ប្រជាជន។ បន្តសហការ ធ្វើសេនាធិការសុក្រឹតបែបបទ គោលនយោបាយស្តីពីសេដ្ឋកិច្ច‑សង្គម អំពីកិច្ចការផ្ទៃក្នុង បង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម និងកែទម្រង់យុត្តិធម៌។ ធ្វើសេនាធិការកសាងគ្រោងផែនការស្តីពីយុទ្ធសាស្រ្តកសាង និងកសាងប្រទេសនីតិរដ្ឋសង្គមនិយមវៀតណាមចាប់ពីឆ្នាំ ២០៣០ កំណត់ទិសដៅដល់ឆ្នាំ ២០៤៥ ។ល។ សំណូមពរគណៈកម្មាធិការកិច្ចការផ្ទៃក្នុង និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្ត ទីក្រុងបន្តបង្កើនកិច្ចសហការជាងទៀតរវាងស្ថាប័នទាំង ២ រួមចំណែកបង្កភាពវិវឌ្ឍន៍ខ្លាំងក្លាក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ អសកម្មនៅលើភូមិភាគ មូលដ្ឋាន បំផុសចលនា ពង្រឹងសាមគ្គីប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមកសាងបក្ស កសាងប្រព័ន្ធនយោបាយ អនុវត្តមានប្រសិទ្ធភាពភារកិច្ចនយោបាយនៅមូលដ្ឋាន។

នាឱកាសនេះ ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស ជូនអនុស្សារិយយស “ព្រោះបុព្វហេតុកិច្ចការផ្ទៃក្នុង” ចំនួន ៨ គ្រឿងដល់បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជូនអនុស្សារិយយស “ព្រោះបុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ” ចំនួន ៧ គ្រឿងដល់បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស៕           

ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.