26/10/2021 09:24
កាលពីថ្ងៃទី ១៩ តុលា គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មខេត្តចាត់តាំងសន្និបាតបូកសរុបការងារកសាងបក្ស ០៩ ខែ ដើមឆ្នាំនិងកសាងកម្មវិធីការងារ ០៣ ខែចុងឆ្នាំ ២០២១ បូកសរុបការងារកសាងអង្គការចាត់ តាំងមូលដ្ឋានបក្សនិងកងជួរបក្ខជនដំណាក់កាល ២០១០-២០២០។ លោកង្វៀងវ៉ាំងតាម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មធ្វើអធិបតីសន្និបាត ។
លោកង្វៀងវ៉ាំងតាមថ្លែងយោបល់ក្នុងអង្គសន្និបាត។ រូបថត៖ ផាងត្វឹង
០៩ ខែដើមឆ្នាំ គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន-អាជីវកម្ម និងគណៈកម្មាធិការមូលដ្ឋានបក្សស្ថិតក្រោមឱវាទច្បាមតាមកម្មវិធី ផែនការដែលបានដាក់ចេញ។ អង្គការមូលដ្ឋានបក្សដឹកនាំ ចង្អុលការស្ថាប័ន អង្គភាព អនុវត្តល្អភារកិច្ចនយោបាយ មុខជំនាញ។ ផ្ដុំកម្លាំងឲ្យការងារអប់រំនយោបាយ សតិអារម្មណ៍ ច្បាមតាមគោលដៅ កិច្ចចង្អុលការរបស់ថ្នាក់លើ ដឹកនាំគណៈកម្មាធិការបក្សមូលដ្ឋានផ្សព្វផ្សាយអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច-សង្គម បណ្ដាព្រឹត្តិការណ៍ ទិវាអនុស្សាវរីយ៍សំខាន់ៗរបស់ប្រទេស របស់ខេត្ត។ ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ ចលនាសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមអនុវត្តបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បំផុសចលនា “ទូទាំងប្រជាជនចូលរួមបង្ការទប់ស្កាត់អាសន្នរោគនិងឧបត្ថម្ភប្រភពកម្លាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ លទ្ធផល មានអង្គការចាត់តាំង បុគ្គល ៦៨៦ កន្លែងនិង រូបឧបត្ថម្ភថវិកា ៤៧ ពាន់លានដុង។ ពង្រីកបក្ខជន ១៥៥ រូប សម្រេចជាង ១០៣% ប្រៀប នឹងផែនការបង្កើនចំនួនមកទល់ពេលនេះ ទូទាំងបក្ខភាគមានបក្ខជនរួម ៦.០៥៩ រូប បង្កើតអង្គការចាត់តាំងមូលដ្ឋានបក្ស ០៥ កន្លែង បង្កើនចំនួនមកទល់ពេលនេះមានអង្គការមូលដ្ឋានបក្ស ៨៥ កន្លែង។
ដំណាក់កាល ២០១០-២០២០ ការងារកសាងអង្គការចាត់តាំងមូលដ្ឋានបក្សនិងកងជួរបក្ខជនបានគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មផ្ដុំកម្លាំងដឹកនាំកសាងអង្គការចាត់តាំងមូលដ្ឋានបក្ស ស្អាតស្អំ រឹងមាំ។ ការងារនយោបាយ សតិអារម្មណ៍សម្រាប់កម្មាភិបាល បក្ខជន ពលករបានផ្លាស់ថ្មីអំពីរូបភាព វិធានការ រួមចំណែកពង្រឹងក្ដីជំនឿទៅលើការដឹកនាំរបស់បក្ស។ ការងារចាត់តាំងកសាងបក្ស មានរបៀបរៀបរយ អនុវត្តត្រូវតាមលក្ខការណ៍ សេចក្ដីកំណត់របស់លក្ខន្តិកបក្ស សេចក្ដីណែនាំរបស់គណៈកម្មាធិការបក្សថ្នាក់លើ។ គុណភាពចាត់តាំងមូលដ្ឋានបក្សនិងបក្ខជនសន្សឹមៗបានលើកកម្ពស់។ ការងារត្រួតពិនិត្យ អង្កេតនិងអនុវត្តការពិន័យក្នុងបក្សបានបង្កើន។ តួនាទីរបស់បណ្ដាអង្គការមហាជនបានពង្រីក ធានា សិទ្ធិ ផលប្រយោជន៍និងកាតព្វកិច្ច លើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម អង្គការមហាជន ពលករ។
ការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) “ស្ដីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ រុញច្រានការថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការៈ “ប្រែ ប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង ភ្ជាប់ជាមួយសារាចរណ៍លេខ ០៥- CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” និងបណ្ដាសេចក្ដីកំណត់ អំពីការទទួលខុសត្រូវ ធ្វើជាគំរូរបស់អ្នកជាប្រមុខបង្កបានភាពវិវឌ្ឍយ៉ាងសកម្មក្នុងការយល់ដឹងនិងអាកប្បកិរិយារបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងកម្មាភិបាល បក្ខជនម្នាក់ៗ។
ភារកិច្ច ០៣ ខែចុងឆ្នាំ ២០២១ គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មបន្តផ្សព្វផ្សាយ និងកសាងផែនការអនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ របស់ ការិយាល័យនយោបាយ បធានបទឆ្នាំ ២០២១ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួននិងគោលបំណងអភិវឌ្ឍប្រទេសជាតិរុងរឿង សុភមង្គល”។ ផ្សព្វ ផ្សាយអនុវត្តបណ្ដាកម្មវិធី ផែនការរបស់គណៈអចិន្រ្តៃយ៍បក្សខេត្ត ធ្វើឲ្យលម្អិតសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ គោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត អាណត្តិកាល ២០២០-២០២៥ “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ និងអភិវឌ្ឍន៍” សេចក្ដីកំណត់លេខ ៧២៤-QĐ/TU របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីសា្មរតីទទួលបន្ទុក និងវិនិច្ឆ័យការ ខុសត្រូវចំពោះអ្នកជាប្រមុខបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត លេខា ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ក្រុង។ បង្កើនការចុះផ្សាយ ចែករំលែកដំណឹង អត្ថបទសរសេរអំពីគំរូល្អ បដិសេធន៍ព័ត៌មានអាក្រក់ ពិសពុល លើបណ្ដាញអីនធឺណែត និងបណ្ដាញសង្គម។
បណ្ដាគណៈកម្មាធិការបក្សសហការជាមួយបណ្ដាប្រធានស្ថាប័ន អង្គភាព អាជីវកម្មអនុវត្តល្អគោលការណ៍របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការត្រួតពិនិត្យជំងឺកូវីដ-១៩ បណ្ដើរ ស្ដារនិងពង្រីកសេដ្ឋកិច្ច-សង្គមបណ្ដើរ។ ពិនិត្យឡើងវិញលទ្ធផលអនុវត្តបណ្ដាកម្រិតផែនការ ភារកិច្ច ចំណុចខ្សោយ មូលហេតុរួចដាក់ចេញវិធីសាស្រ្តសមស្រប ផ្ដុំដឹកនាំចាត់តាំងអនុវត្តសម្រេចបណ្ដាកម្រិតផែនការដាក់ចេញ។ អនុវត្តល្អការងារកសាងបក្សរឹងមាំអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំងនិងកម្មាភិបាល។
ថ្លែងយោបល់សន្និដ្ឋានក្នុងអង្គសន្និបាត លោកង្វៀងវ៉ាំងតាមស្នើ៖ បណ្ដាសាខា បក្ខភាគ គប្បីបន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តល្អបណ្ដាសារាចរណ៍ សេចក្ដីសម្រេចចិត្តរបស់បក្សនិងថ្នាក់លើ។ បង្កើនការងារ ព័ត៌មាន ផ្សព្វផ្សាយអំពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ អនុវត្តគោលដៅបង្ការទប់ស្កាត់ជំងឺមានប្រសិទ្ធភាពបណ្ដើរ ពង្រីកសេដ្ឋកិច្ចបណ្ដើរ។ អនុវត្តល្អការងារពង្រីកបក្ខជននិងកសាងអង្គការចាត់តាំងមូលដ្ឋានបក្ស។ ពិនិត្យឡើងវិញ រៀបចំបណ្ដាគណៈកម្មាធិការបក្សមូលដ្ឋាន បង្កើនគុណភាពប្រជុំជីវភាព សាខា បក្ខភាគ។ ប្រតិបត្តិល្អបណ្ដាសេចក្ដីកំណត់ត្រួតពិនិត្យអង្កេត។ បង្កើនការដឹកនាំរបស់បក្សនិង ពង្រីកតួនាទីរបស់បណ្ដាអង្គការមហាជន។ ផ្ដុំកម្លាំងលើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គ ការចាត់តាំងមូលដ្ឋានបក្សនិងគុណភាពកងជួរកម្មាភិបាល បក្ខជន អនុវត្តសម្រេចល្អភារកិច្ចនយោបាយ៕
ប្រែសម្រួល៖ ថាច់ហ្វាង