26/10/2021 08:24
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលផ្សាយបន្តផ្ទាល់ជាមួយនឹងមាមីងម្ចាស់ឆ្នោតអង្គភាពស្រុកចូវថាញ់ ។
ស្ថិតក្នុងពិធីជួបសំណេះសំណាលនេះ តំណាងឱ្យក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត លោកស៊ើងហុងបានរបាយការណ៍ជូនមាមីង ម្ចាស់ឆ្នោតអំពីលទ្ធផលសម័យប្រជុំលើកទីមួយ សម័យប្រជុំលើកទីពីរ-ក្រុមប្រឹក្សាប្រជា ជនខេត្ត នីតិកាលទី ១០ ការត្រៀមបម្រុងខ្លឹមសារ កម្មវិធីសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២១ -ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាល ទី ១០ អាណត្តិកាល ២០២១-២០២៦។ ជូនដំណឹងអំពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តមួយចំនួនដែលមានសុពលភាព កំពុងបានផ្សព្វផ្សាយអនុវត្ត។ល។
ស្ថិតក្នុងបរិយាកាសប្រជាធិបតេយ្យ ទៀងត្រង់ មាមីងម្ចាស់ឆ្នោតបណ្តាឃុំបានសម្តែង ក្តីរីករាយ ដាក់ក្តីជំនឿលើស្មារតី ទទួលបន្ទុកភារកិច្ចរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ជឿទៅលើតួនាទីលទ្ធភាពដឹកនាំ ចង្អុលការ គ្រប់គ្រង បញ្ជាការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទៅក្នុងការអនុវត្តន៍ ភារកិច្ចពង្រីកសេដ្ឋ-សង្គម។ យោបល់ម្ចាស់ឆ្នោតឃុំម៉ីចាញ់ឆ្លុះបញ្ចាំងខេត្តគប្បីជំរុញសន្ទុះ កំណើនចាក់វ៉ាក់សាំងបង្ការជំងឺជូនប្រជាជន គប្បីបើកទូលាយមុខសញ្ញាបានទទួលផលពីការឧបត្ថម្ភដោយមានមុខរបរសិប្បកម្មដូចជា៖ របរត្បាញបន្ធោស ត្បាញអំបោស ត្បាញកន្ទេល ។ល។ នេះគឺជាបណ្តាចំនួនលេខមិនទាន់ស្ថិតិបានគ្រប់គ្រាន់ សំណើខេត្តដាក់លូបង្ហូតទឹកនៅតំបន់របស់ ០២ សាលារៀននៅភូមិយ៉ុង ត្រូម ឃុំថាញ់ម៉ី និងខេត្តគប្បីមានគោលនយោ បាយឧបត្ថម្ភដល់កសិករត្រូវជះឥទ្ធិពលជំងឺកូវីដ-១៩។ ម្ចាស់ឆ្នោតឃុំថាញ់ម៉ី ឃុំលឿងហ្វា (អា) សំណើរដ្ឋគប្បីពិនិត្យ និងវិធានការពិនិត្យឡើងវិញ តម្លៃសម្ភារកសិកម្មនាពេលបច្ចុប្បន្ននេះកើនខ្ពស់ កើនទ្វេដង ក្នុងពេលនោះតម្លៃរបស់បណ្តាផលិតផលកសិកម្មធ្វើចេញត្រូវបន្ថយចុះ សំណូំពរគណៈចង្អុលការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តគប្បីមានគោលនយោបាយឧបត្ថម្ភបន្ថែមដល់ បុគ្គល សមាជិក និងក្រុមកូវីដ-១៩ សហគមន៍។ យកចិត្តទុកដាក់ឧបត្ថម្ភប្រាក់សោធនឱ្យកម្មាភិបាលពាហិរជំនាញការថ្នាក់ភូមិ អនុសង្កាត់។ ចង្អុលការដល់បណ្តាផ្នែកមានសមត្ថកិច្ចមានវិធានការវិនិច្ឆ័យរថយន្តចេញចូលដឹកជញ្ជូនត្រីនៅតំបន់ឃុំថាញ់ម៉ីនៅពេលរាត្រីបង្កគគ្រេង គគ្រាំងជះឥទ្ធិពលដល់ប្រជុំជីវភាពប្រជាជន។ល។
បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត តែងបានលោកដូមិញតៀង អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ដោះស្រាយទៅតាមសិទ្ធិរបស់ស្រុក។
តំណាងឱ្យក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត លោកគឹមរឿនបានកំណាត់ត្រា និងថ្លែង អំណរគុណចំពោះការទំនុកចិត្ត មនោសញ្ចេតនាក៏ដូចជាបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតសម្រាប់ឱ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត។ ទន្ទឹមនឹងនោះបញ្ជាក់ថាបណ្តាយោបល់សំណើស្នើសមស្រប ជាក់ស្តែងរបស់ មាមីងម្ចាស់ឆ្នោតនឹងបានឆ្លុះបញ្ចាំងឡើងដល់ បណ្តាស្ថាប័នមានសមត្ថកិច្ច ក្រុមប្រឹក្សាប្រជា ជនខេត្ត និងបណ្តាតំណាងក្រុមប្រឹក្សាប្រជាជននឹងសកម្មដាស់តឿន តាមដាន សើុបអង្កេត ឆ្លុះបញ្ចាំងពីលទ្ធផលវិនិច្ឆ័យ ដោះស្រាយត្រឹមត្រូវតាមការកំណត់៕ ដំណឹង-រូបថត៖ រតនា