09/11/2021 07:41
សមមិត្តយឿងវ៉ាំងទ្រេវ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកថ្កូវបានឱ្យដឹងថា៖ ថ្កូវគឺជាស្រុកមួយនៅតំបន់ជ្រៅ មានចំនួនមនុស្សរាយ ១៤៦.៣៩៩ នាក់ ក្នុងនោះជនរួមជាតិខ្មែររស់នៅស្រូបយកអត្រា ៦៣,៤%។ ក្នុងទូទាំងស្រុកមានអង្គភាពរដ្ឋបាលឃុំ ទីប្រជុំជន ១៧ កន្លែង មានភូមិ អនុសង្គាត់ ១២៤ អង្គការចាត់តាំងបក្សមូលដ្ឋាន ៥២ កន្លែង បក្ខភាគឃុំ ១៥ កន្លែង បក្ខភាគទីប្រជុំជន ០២ កន្លែង គណៈកម្មាធិការបក្សកងកម្លាំងប្រដាប់អាវុធ ០២ កន្លែង គណៈកម្មាធិការបក្ស បុព្វហេតុរដ្ឋ ០១ កន្លែង មានសាខាបក្សផ្នែក ៣២ កន្លែង សាខាបក្សស្ថិតក្រោមឱវាទ ២៥០ កន្លែង។ គិតមកដល់ចុងខែកញ្ញា ឆ្នាំ ២០២១ មានចំនួនបក្ខជន ៤.៨៩៨ រូប ស្រូបយកអត្រា ៣,៣៥% នៃ ចំនួនប្រជាជនរួមរបស់ស្រុក (ក្នុងនោះមាន បក្ខជនភេទនារី ១.៤៣៣ រូប ស្រូបយកអត្រា ១៩,២៥% បក្ខជនជាជនជាតិខ្មែរ ២.២៤៦ រូប ស្រូបយកអត្រា ៤៥,៨៥%)។
លេខាសាខាបក្សភូមិញ៉ែទឺ(បេ)ផ្តោះប្តូរជាមួយបងដុងមិញហ្វាង។ រូបថត៖ ទ្រឿងង្វៀង
គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែបណ្តាសាខាបក្ស បក្ខភាគស្ថិតក្រោមឱវាទតែងយកចិត្តទុកដាក់ដល់ការងារកសាងបក្ស ពិសេសគឺការងារបង្កប្រភពបំពាក់បំប៉នពង្រីកបក្ខជន។ ក្នុង ០៩ ខែដើមឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកពង្រីកបក្ខជនថ្មីបាន ៧៩ រូប សម្រេច ៧៩% ប្រៀបជាមួយនឹងសេចក្តី សម្រេចចិត្ត (សេចក្តីសម្រេចចិត្តឆ្នាំ ២០២១ ពង្រីកបក្ខជនថ្មី ១០០ រូប)។ ក្នុងនោះ មានបក្ខជនជាជនជាតិខ្មែរ ៤៨ រូប នារី ៣៤ រូប គ្រូបង្រៀន ២៣ រូប សមាជិកសម័្ពន្ធយុវជន ៣៦ រូប ក្នុងផ្នែកសុខាភិបាល ០៤ រូប ក្នុងផ្នែកកងកម្លាំងប្រជាស្វ័យត្រាណ កងទ័ពបម្រុងកំណែន ០៩ រូប។ សាខាបក្ស បក្ខភាគមូលដ្ឋានមួយចំនួនពង្រីកបក្ខជនថ្មីសម្រេច និងសម្រេចលើសផែនការដូចជា៖ បក្ខភាគនគរបាលស្រុកសម្រេច ២២០% បក្ខភាគឃុំហាមយ៉ាងសម្រេច ១៤០% បក្ខភាគឃុំតឹងស៊ើងសម្រេច ១២០% សាខាបក្សវិទ្យាល័យឡុងហ៊ីបសម្រេច ២០០% វីទ្យាល័យដាយអាងសម្រេច ១៣៣,៣%។ល។
សម្រេចបានបណ្តាលទ្ធផលខាងលើ ពិសេសគឺការពង្រីកបក្ខជនជាជនជាតិខ្មែរ អាស្រ័យដោយបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ការចង្អុលការដាច់អហំការចំពោះបណ្តាគណៈកម្មាធិការបក្សរបស់ទូទាំងបក្ខភាគ បានជាមានបណ្តាវិធានការល្អពូកែ រហ័ស ប្រសិទ្ធភាព និងធានាគុណភាព ត្រឹមត្រូវតាមសេចក្តីកំណត់របស់លក្ខន្តិកបក្ស។ ជាមួយនឹងលក្ខណៈពិសេសរបស់ស្រុកថ្កូវដែលមានជនជាតិខ្មែររស់នៅច្រើនកុះករ (ស្រូបយកអត្រា ៦៣,៤% នៃ ចំនួនប្រជាជនរួម) បានជាការងារពង្រីកបក្ខជនតែងតែបានបណ្តាសាខាបក្ស បក្ខភាគយកចិត្តទុកដាក់យ៉ាងពិសេស។ ដើម្បីលើកកម្ពស់គុណភាព ពង្រីកបក្ខជនធានាត្រឹមត្រូវតាមសេចក្តីកំណត់បែបបទ សម្បទារបស់សេចក្តីកំណត់ ស្ថិតក្នុងមហាសន្និបាតតំណាងបក្ខភាគស្រុកថ្កូវនីតិកាលទី ១២ អាណត្តិកាល ២០២០-២០២៥ មហាសន្និបាតដាក់ចេញសេចក្តីសម្រេចចិត្តពង្រីកបក្ខជនថ្មី ៤៥០ រូប។
យោងលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុក និងសេចក្តីសម្រេចចិត្តមហាសន្និបាតបណ្តាសាខាបក្សបក្ខភាគ មូលដ្ឋានអាណត្តិកាល ២០២០-២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកសាង ប្រគល់ផែនការពង្រីកបក្ខជន អាទិភាពគឺជាជនជាតិខ្មែរ ភេទនារី ប្រជាស្វ័យត្រាណ បម្រុងកំណែន ចង្អុលការបណ្តាសាខាបក្ស បក្ខភាគមូលដ្ឋានជំរុញមាំការផ្សព្វផ្សាយ អប់រំលើកកម្ពស់ចំណេះដឹងរបស់មហាជនអំពីបក្ស បង្កថាមពលខិតខំ។ ផ្តើមពីនោះ ពិនិត្យឡើងវិញ ជ្រើសរើសបណ្តាមហាជនឆ្នើមដើម្បីឧទ្ទេសនាមឱ្យសាខាបក្ស បក្ខភាគបង្កើតជាបញ្ជីរាយនាមបង្កប្រភពបានរៀនមនោរម្មណ៍បក្ស។ ទន្ទឹមនឹងនោះ ប្រគល់ភារកិច្ចឱ្យបក្ខជនពេញសិទ្ធិរួមប្រជុំជីវភាព បំពេញការងារជាមួយដើម្បី ឧបត្ថម្ភ បង្កលក្ខណៈអនុវត្តបណ្តាបែបបទដើម្បីពង្រីកបក្ខជនបានត្រឹមត្រូវតាមបែបបទ លក្ខន្តិកៈបក្សកំណត់។ លទ្ធផលអំពីការពង្រីកបក្ខជនគឺជាសម្បទាមួយដើម្បីវាយតម្លៃ ចំណាត់ថ្នាក់គុណភាពសាខាបក្ស បក្ខភាគមូលដ្ឋាន។
ផ្តើមពីទស្សនៈនោះ គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយជ្រួតជ្រាបខ្លឹមសារ បណ្តាសារាចរ ផែនការជ្រៅជ្រះទូលំទូលាយដល់កម្មាភិបាល បក្ខជនដើម្បីលើកកម្ពស់ចំណេះដឹងបានគ្រប់គ្រាន់ ជ្រៅជ្រះសារសំខាន់របស់ការងារពង្រីកបក្ខជនគឺជាភារកិច្ចសំខាន់ជានិច្ចកាលក្នុងការកសាងបក្ស។ ទន្ទឹមនឹងនោះដើម្បីបង្កើនកម្លាំងតស៊ូ ធានាភាពបន្ត ពង្រីកបក្ខជនរបស់បក្ស។
គណៈកម្មាធិការបក្សបណ្តាឃុំ ទីប្រជុំជនចង្អុលការបណ្តាសាខាបក្សស្ថិតក្រោមឱវាទ ពិសេសគឺបណ្តាសាខាបក្សភូមិ អនុសង្កាត់បង្កប្រភពពង្រីកបក្ខជននៅក្នុងបណ្តាមុខសញ្ញាសមាជិកសម្ព័ន្ធយុវជន មហាជនឆ្នើមក្នុងចលនាពង្រីកសេដ្ឋកិច្ចសហការ សហករណ៍ កសិករ ផលិត-ធ្វើអាជីវកម្មពូកែ អស់ពីចិត្តជាមួយនឹងបដិវត្តន៍ យកចិត្តទុកដាក់ដល់មហាជនគឺជានារី ជនជាតិខ្មែរ ចិន អ្នកមុខអ្នកការ សមាជិក គណៈកម្មការវត្ត អ្នកកាន់សាសនា អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ក្រុមសន្តិសុខ ប្រជាជន គណៈអធិការកិច្ចប្រជាជន សមាជិក នគរបាលភូមិ អនុសង្កាត់ ប្រធានកងប្រជាស្វ័យត្រាណភូមិ អនុសង្កាត់ កងកម្លាំងប្រជាស្វ័យត្រាណ កងបម្រុងកំណែន ប្រជាចល័ត យោធិនចេញពីជួរកងទ័ពវិលត្រឡប់មកមូលដ្ឋានចូលរួមការងារនៅនឹងមូលដ្ឋាន មហាជនឆ្នើមក្នុងចលនាមហាជនចូលរួមការពារសន្តិសុខមាតុប្រទេស ទូទាំងប្រជាជនសាមគ្គីកសាងភូមិ អនុសង្កាត់វប្បធម៌ កសាជនបទថ្មី អារ្យធម៌ទីក្រុង ពិសេសគឺក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ល។ យកចិត្តទុកដាក់ដល់ការបង្កប្រភពពង្រីកបក្ខជនក្នុងអាជីវកម្មឯកជន និងបណ្តាអ្នកជាម្ចាស់អាជីវកម្មឯកជនដែលគ្រប់លក្ខណៈពង្រីកបក្ខជនតាមផែនការលេខ ០៥-KH/BTCTU ចុះថ្ងៃទី ១៣ មេសាឆ្នាំ ២០១៦ របស់គណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត និងផែនការលេខ ២៨-KH/HU ចុះថ្ងៃទី ១០ ឧសភាឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក៕
ប្រែសម្រួល៖ រតនា