
តាមដំណឹងពីការិយាល័យភោគផលធម្មជាតិ និងបរិស្ថានស្រុកកូវង៉ាង គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ បណ្តាឃុំ ទីប្រជុំជនដាំដើមផ្កាពង្រាយគ្រប់ប្រភេទបានជាង ៦.០០០ ដើម។
27/07/2021 07:35
ជាមួយផ្ទៃដីចម្ការដូងលៃ ០១ ហិកតា កសិករ ថាច់ភឿង នៅភូមិអូរវែងចាស់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបានប្រថុយកែប្រែ ០,៥ ហិកតាដើម្បីដាំដូងក្រអូបផ្ដល់លទ្ធផលសេដ្ឋកិច្ចលំនឹង។
23/07/2021 10:00
ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ ដើម្បីធានាឱ្យការងារបង្ការ ទប់ស្កាត់អាសន្នរោគ ក្រុមហ៊ុនឆ្នោតជាតិខេត្តត្រាវិញផ្អាកការចេញផ្សាយ និងបង្វិលលេខបើករង្វាន់ជាបណ្តោះអាសន្នរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២១។
23/07/2021 09:08
ក្រោយពេលនាយករដ្ឋមន្រីយ៍នៃរដ្ឋាភិបាលផាមមិញជិញយល់ព្រមឲ្យធ្វើការគម្លាតសង្គមតាមសារាចរលេខ ១៦ និង សារាចរលេខ ០៩ របស់ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត ចំពោះបណ្តាខេត្ត ក្រុងនៅភាគខាងត្បូងចាប់ពី ០ ម៉ោង ០០ នាទី ថ្ងៃ ទី ១៩ កក្កដា ឆ្នាំ ២០២១ រយៈពេលអនុវត្ត ១៤ ថ្ងៃ។ នៅខេត្តត្រាវិញ ជាកន្លែងដែល មានជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៣០% មាមីងខ្មែរនៅទីនេះភាគច្រើនចូលរួម ជ្រោមជ្រែងខ្ពស់។
13/07/2021 09:56
លោក ង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តផែនការកាត់បន្ថយភាពក្រីក្រភ្ជាប់ជាមួយការកសាងជនបទថ្មីឆ្នាំ ២០២១ ឈានដល់ការកសាងសម្រេចជោគជ័យស្រុកជនបទថ្មីនៅចុងឆ្នាំ ២០២២ ឆ្លងតាមការត្រួតពិនិត្យទូទាំងស្រុកបច្ចុប្បន្ននេះ មានគ្រួសារក្រីក្រ គ្រួសារជិតក្រ ១.៥៨៥ គ្រួនៅបណ្ដាឃុំលំបាកខ្លាំង តំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរមាន តម្រូវការឧបត្ថម្ភទុនសាងសង់លំនៅឋាន ( គ្រួសារក្រីក្រ ៤៥៥ គ្រួ គ្រួសារជិតក្រ ១.១៣០ គ្រួ) តាមសេចក្ដីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐNDរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ តាមសេចក្ដីសម្រេចចិត្តមានកម្រិតឲ្យបុលក្នុងមួយគ្រួច្រើនបំផុត ៥០ លានដុង។
09/07/2021 08:51
អនុវត្តផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម អាស្រ័យដោយមូលដ្ឋានបំផុសចលនា បណ្ដាឆ្នាំកន្លង នៅលើភូមិសាស្រ្តស្រុកកូវកែ មាមីងកសិករភាគច្រើនបានផ្លាស់ប្ដូរពូជដំណាំសមស្រប និងមានច្រកចេញលំនឹង បង្កើនប្រភពចំណូលជូនគ្រួសារ។ ក្នុងនោះ មានជាគំរូគឺទម្រង់ដាំដូងតាកែតឿរបស់គ្រួសារកសិករត្រឹងថាញ់ខើយ នៅភូមិបឹងលើង(អា) ឃុំតាមង៉ាយជំហានដំបូងនាំមកប្រភពចំណូលសេដ្ឋកិច្ចលំនឹង។
06/07/2021 10:57
ឃុំឡុងហ៊ីប បានទទួលស្គាល់ជាឃុំជនបទថ្មីនៅឆ្នាំ ២០២០ សព្វថ្ងៃឃុំបន្តកៀរគរបណ្តាប្រភពកម្លាំងដើម្បីការកសាងបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២២ ។
02/07/2021 07:37
លោកស្រី ថាច់ប៊ុននី ប្រធានសាខាសមាគមកសិករភូមិលេខ ២ ឃុំផុងភូ ស្រុកកូវកែបានឲ្យដឹង៖ ភូមិលេខ ២ មានគ្រួសារប្រជាជនជិត ២០០ គ្រួ ដោយមានមនុស្សរាយប្រមាណ ៨០០ នាក់។ ក្នុងនោះ មានសមាជិកសមាគមកសិករជាង ៥០ នាក់។ ចាប់តាំងពីពេលផ្នែកអគ្គីសនីផ្សព្វផ្សាយ កម្មវិធីសហការជាមួយបណ្ដាផ្នែកអង្គការមហាជនទាំង ០៥ (សមាគមសហព័ន្ធនារី សម្ព័ន្ធពលករ សម្ព័ន្ធយុវជន សមាគមអតីតយុទ្ធជន និងសមាគមកសិករ) អំពីការអនុវត្តផ្សព្វផ្សាយប្រិតសំចៃ អគ្គិសនី និងប្រើប្រាស់អគ្គិសនីសុវត្ថិភាព សាខាសមាគមបានខិតខំចលនាប្រជាជននិយាយរួម សមាជិក សមាគមនិយាយដោយឡែក។ ឆ្លង តាមរយៈនោះ ភូមិលេខ ២ មានគ្រួសារប្រជាជន ១០០% អនុវត្តមានប្រសិទ្ធភាពបណ្ដាវិធានការរបៀបប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីសុវត្ថិភាព។ មិន ត្រឹមតែមានសមាជិកកសិករជាច្រើន ធ្វើជាគំរូប្រិតសំចៃអគ្គិសនីឲ្យគ្រួសារ ហើយនៅ ទាំងមានសមាជិកជាច្រើនទៀត តែងសកម្មចលនា ផ្សព្វផ្សាយសមាជិកដទៃចូលរួមជ្រោមជ្រែងក្នុង ចលនាប្រិតសំចៃអគ្គិសនី ក្នុងនោះ មានគ្រួសារលោកមាថាច់វណ្ណជាដើម។
29/06/2021 09:24
ក្នុងបណ្តាឆ្នាំកន្លងហើយ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងសេចក្តី សម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ស្តីពីការកសាងស្រុកជនបទថ្មីដល់ឆ្នាំ ២០២១ និងរក្សាចីរភាពស្រុកជនបទថ្មីដល់ឆ្នាំ ២០២៥ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកចូវថាញ់រួមទាំងកម្លាំងកាយ កម្លាំងចិត្តខិតខំប្រឹងប្រែងអនុវត្តសម្រេចស្រុកជនបទថ្មីនៅឆ្នាំ ២០២១។
25/06/2021 08:29
ប្អូនថាច់ធីខាញ់ឡិន កើតឆ្នាំ ២០០៨ សិស្សថ្នាក់ទី ៧/៤ សាលាអនុវិទ្យា ល័យលឿងហ្វា។ ប្អូនសម្រេចកិត្តិនាមជាសិស្សគ្រាន់បើ ពូកែ រយៈកាល ០៧ ឆ្នាំបន្តបន្ទាប់។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នេះ ខាញ់ឡិនសម្រេចកិត្តិនាមជាសិស្សពូកែមុខវិជ្ជាប្រវត្តិសាស្ត្រថ្នាក់ស្រុក។
22/06/2021 08:52
ឯកសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សបានកំណត់ច្បាស់ ផ្លាស់ប្តូរពីផ្នត់គំនិតផលិតកសិកម្មទៅជាផ្នត់គំនិតសេដ្ឋកិច្ចកសិកម្ម។ យោងតាមនោះ កំណត់កត្តាទំនើប ៣ យ៉ាងគឺ កសិកម្មជីវបរិស្ថាន ជនបទទំនើប និងជនបទឈ្លាសវៃ។ ដោយក្តាប់បាននិន្នាការក្នុងសម័យផ្លាស់ប្តូរថ្មី សមាហរណកម្ម និងក្ដាប់បាននូវចំណុចថ្មីក្នុងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស មានកសិករជាច្រើននៅស្រុកទីវកឹងបានឈានឡើងធ្វើមាននៅលើផ្ទៃដីដែលធ្លាប់ជួបការលំបាកកាលពីមុននោះ។ ជាគំរូឈានមុខមួយក្នុងចលនានោះមានកសិករថាច់យឿង បក្ខជនឈានមុខក្នុងការនាំយកសេចក្តីសម្រេចចិត្តរបស់បក្សមកអនុវត្តក្នុងជីវភាព។