• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង

18/02/2025 09:36

ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។

  ដងផ្លូវស្រុកលេខ ១៧ ឆ្លងកាត់បណ្ដាឃុំទ្រឿងទ័រ ញីទ្រឿង ហ៊ីបហ្វា និងគីមហ្វា បច្ចុប្បន្ន បានបង្កើនកម្រិត ជួសជុល បង្កជាសម្រស់ថ្មីក្នុងតំបន់ជនរួមជាតិខ្មែរ។ លើដងផ្លូវនេះ ក្រៅពីបង្កើនកម្រិតមុខផ្លូវ នៅទាំងបានវិនិយោគទុនកសាងផ្លូវបង្ហូតទឹកទាំងសងខាងផ្លូវ ជៀសវាងស្ថានភាពជន់លិចដោយអន្លើ។

បង ថាច់ភីបើកកុង-តាក់បញ្ជាការដំណាក់បូមទឹក។

  លោក​ ថាច់ខែន ប្រជាជននៅភូមិផ្នោរក្រូច ឃុំហ៊ីបហ្វាសំណេះសំណាល៖ ដងផ្លូវនេះ បានវិនិយោគទុនកសាងអំឡុងឆ្នាំ ២០០៦។ប៉ុន្តែការកសាងនោះបានត្រឹមតែទ្រូងផ្លូវប៉ុណ្ណោះ រីឯផ្លូវបង្ហូតទឹកក្នុងរដូវវស្សាប្របតាមសងខាងផ្លូវមិនបានកសាង ឡើយ ម៉្លោះហើយមានកន្លែងខ្លះត្រូវជន់លិច ធ្វើឱ្យផ្លូវត្រូវទ្រុឌទ្រោមដោយអន្លើយ៉ាងដំណំ។ ផ្ដើមពីនោះ ក៏មានយោបល់រិះគន់លាតត្រដាងជាច្រើនពីប្រជាជន។ ពេលនេះ សំណង់បានបង្កើនកម្រិត គ្មាននៅជន់លិច មិនត្រឹមតែបង្កភាពងាយស្រួលឱ្យការបើកបរបណ្ដាមធ្យោបាយប៉ុណ្ណោះទេ នៅទាំងបង្កភាពវិវឌ្ឍន៍ថ្មីក្នុងតំបន់ជនរួមជាតិទៀតផង។

   អំពីសំណង់បម្រើការផលិត ស្រុកបានវិនិយោគថវិកាជាង ១ ពាន់លានដុង បង្កើនកម្រិត ផ្គុំដាក់ឧបករណ៍មួយចំនួនសម្រាប់ដំណាក់បូមទឹកនៅភូមិកោះសោម ឃុំធ្វឹងហ្វា ជួយឱ្យផ្ទៃដីកសិកម្មនៃភូមិ ចុងផ្នោរ កោះសោម ជាង ៣០០ ហិកតាធានាបានប្រភពទឹកបម្រើឱ្យការផលិតស្រូវ ដាំដំណាំរបស់ប្រជាកសិករ។

បងថាច់ភីអ្នកទទួលបន្ទុកដំណើរការប្រើប្រាស់ដំណាក់បូមទឹកភូមិកោះសោមឃុំធ្វឹងហា្វបានឱ្យដឹងថា៖ កាលពីមុនដំណាក់បូមទឹកបានកសាងបម្រើឱ្យការបូមទឹកចូលប្រឡាយបេតុង។ពេលប្រឡាយបេតុងខូចទ្រុឌទ្រោមមិនអាចប្រើប្រាស់បានទៅទៀត ដំណាក់ផ្អាកធ្វើសកម្មភាពមួយរយៈពេលយូរ។កំណត់សម្គាល់ឃើញតំបន់នេះត្រូវការប្រភពទឹកសាបដើម្បីបម្រើការផលិតស្រូវដាំដំណាំរបស់ប្រជាកសិករដល់ចុងឆ្នាំ ២០២៤ ស្រុកវិនិយោគថវិកាបង្កើនកម្រិតដាក់ផ្គុំម៉ូ-ទើ ៣ គ្រឿងដែលមានថាមពលធំសម្រាប់បូមទឹកចូលតាមបណ្ដាដងប្រឡាយនៃតំបន់ផលិត ។ នេះជាសំណង់នាំមកក្ដីរីករាយជូនដល់មា មីងប្រជាកសិករក្នុងតំបន់ទទួលផល ក្នុងនោះភាគច្រើនគឺកសិករខ្មែរ។ ជារៀងរាល់ថ្ងៃ តាមការបញ្ជាការរបស់ដំណាក់វារីកសិកម្ម ដំណាក់តែងបើកឧបករណ៍ដំណើរការបូមទឹកត្រូវតាមនីតិវិធីបច្ចេកទេសដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់ដំណាក់កាលផ្គត់ផ្គង់ទឹកសាបជូនប្រជាកសិករក្នុងតំបន់។

បងថាច់ភីពិនិត្យឧបករណ៍បូមទឹក។

 ក្រៅពីការវិនិយោគទុនបង្កើនកម្រិត ជួសជុលកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជនរួមជាតិខ្មែរ ស្រុកនៅទាំងយកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ ជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែររីកចម្រើនលើបណ្ដាវិស័យ។

 លោក ដឿងក្វាងថឹប អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឱ្យដឹងថា៖ អនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ នៅតាមបណ្ដាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនរបស់ស្រុក មានជំហានរីកចម្រើនបង្គួរ កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេច ៦៧ លានដុង ។ ចំនួនគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរឆ្នាំ ២០២៤ ថយចុះ ០,៧៩% ប្រៀបជាមួយចំនួនគ្រួសារអាសយជនក្នុងតំបន់។ បណ្ដាផ្លូវតំបន់ជនរួមជាតិខ្មែរទៅដល់មជ្ឈមណ្ឌល ឃុំបានចាក់កៅស៊ូ ឬបេតុងសម្រេច ១០០% ដងផ្លូវទ្រូងតាមភូមិ តភ្ជាប់ភូមិបានកសាងរឹងមាំសម្រេច ៧២,៥%។ ប្រព័ន្ធបណ្ដាញអគ្គិសនីរីកចម្រើនបន្ត មានគ្រួសារជនរួមជាតិខ្មែរ ៩៩,៤៤%បានប្រើប្រាស់អគ្គិសនីជាប្រចាំ មានគ្រួសារជនរួមជាតិខ្មែរ ១០០% បានប្រើប្រាស់ទឹកស្របអនាម័យ មាន ៧/៨ ឃុំតំបន់ជនរួមជាតិខ្មែរ មានផ្សារបម្រើការបានល្អឱ្យការលក់ដូរ ដោះដូរមុខទំនិញ។ ដោះស្រាយស្ថានភាពដីសង់លំនៅឋាន លំនៅឋាន ដីផលិត ទឹកប្រើប្រាស់៖ បានរំសាយទុនឧបត្ថម្ភដីសង់លំនៅឋាន និងលំនៅឋាន ដីផលិត ផ្លាស់ប្ដូរមុខរបរ និងទឹកសម្រាប់ប្រើប្រាស់ជូនគ្រួសារនៅរាត់រាយចំនួន ២០៣ គ្រួ​សារ។ ក្នុងនោះមានឧបត្ថម្ភដី ៨ គ្រួសារ លំនៅឋាន ១២២ គ្រួសារ ផ្លាស់ប្ដូរមុខរបរ ៣៩ គ្រួសារ ទឹកសម្រាប់ប្រើប្រាស់រាត់រាយ ៣៤ គ្រួសារ សរុបថវិកាឧបត្ថម្ភជាង ៥,៥ ពាន់លានដុង។ ក្នុងនោះទុនរបស់មជ្ឈិមឧបត្ថម្ភ ៥ ពាន់លានដុង ទុនមូលដ្ឋាន ៥០៨ លានដុង។ នេះជាបណ្ដាសមិទ្ធផលយ៉ាងសំខាន់ដើម្បីជួយឱ្យស្រុកផ្សព្វផ្សាយអនុវត្តល្អ បណ្ដាកម្មវិធី គម្រោងការពាក់ព័ន្ធដល់ ជនរួមជាតិខ្មែរនៅពេលខាងមុខ៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
  • ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.