• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 09/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ

11/02/2025 09:27

កាលពីថ្ងៃទី ០៥ ខែកុម្ភៈ សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តដឹកនាំ គណៈប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាព ផ្តើមផលិតដើមឆ្នាំ ២០២៥ នៅក្រុមហ៊ុនឧណ្ហ អគ្គិសនីយ្វៀងហាយ។

 

សមមិត្ត ឡេវ៉ាំងហាំង ជូនអំណោយដល់នាយកក្រុមហ៊ុន។ រូបថត៖ ទ្រឿងអង
រួមដំណើរមានសមមិត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់​​ដឹកនាំបណ្តាមន្ទីរ ឧស្សាហពាណិជ្ជកម្ម មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច សម្ព័ន្ធ ពលករខេត្ត គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ។  
មុនពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន គណៈប្រតិភូការងារអញ្ជើញទៅទស្សនាផ្ទាល់ និងស្វែងយល់កំពង់ផែ មជ្ឈមណ្ឌលបញ្ជារោងចក្រឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ និង យ្វៀងហាយទី ៣ បើកទូលាយ។  
របាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត លោកង៉ូវ៉ាំងស៊ី នាយកក្រុមហ៊ុនឧណ្ហ អគ្គិសនីយ្វៀងហាយឱ្យដឹងថា៖ ឆ្នាំ ២០២៤  បរិមាណផលិតអគ្គិសនីសរុបរួមរបស់រោង ចក្រទាំង ៣ (ឧណ្ហអគ្គិសនីយ្វៀងហាយទី ១  ឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ និងឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ បើកទូលាយ)  សម្រេច   ១៤.១៤៣ លាន kilowatt ក្នុងមួយម៉ោងសម្រេច ៩១,៧% នៃផែន ការរបស់អគ្គក្រុមហ៊ុនប្រគល់ជូននិងសម្រេច ៨២% នៃផែនការរបស់ក្រសួងឧស្សាហពាណិជ្ជកម្មប្រគល់ជូនស្មើនឹង ១៤៤,៥% ប្រៀបធៀបជាមួយឆ្នាំ ២០២៣។   ឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលធ្យូងបាន ៦,៧  លានតោនធានាបម្រើការធ្វើសកម្មភាពរបស់បណ្តារោងចក្រជាប្រចាំបរិមាណធ្យូងដែលនៅមានក្នុងឃ្លាំងដល់ចុងឆ្នាំ ២០២៤ បានធានាត្រឹមត្រូវតាមការកំណត់។ ក្នុងនោះ ទទួលយកធ្យូងផ្ទៃក្នុងបាន ៣,១ លានតោន និងធ្យូងអា ហរ័ណ ៣,៦ លានតោន។ 
ឆ្នាំ ២០២៤ ប្រភពចំណូលក្នុងការផលិតអគ្គិសនីសម្រេច ២៥.៦៩៥ ពាន់លានដុង បង់ថវិការដ្ឋ ៧៥១,៥ ពាន់លានដុង។ ក្នុងនោះ  បង់ពន្ធនាយកដ្ឋានពន្ធខេត្តត្រាវិញ ២០០ ពាន់ លានដុង មន្ទីរធនធាន និងបរិស្ថាន ៩១,៥ ពាន់ លានដុង ផ្នែកគយផ្លូវសមុទ្រ ៤៦០ ពាន់លានដុង។ អំពីការងារការពារបរិស្ថាន ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមការកំណត់ធានាសុវត្ថិភាពអនា ម័យបរិស្ថានពលកម្មក្នុងការផលិត។ ឆ្នាំ ២០២៤ បរិមាណផេះកើតមាន និងអាចម៍លោហធាតុ សរុបរួមចំនួន ១.២៤៦.៨៨៨ តោនលក់បាន ១.០៩៩.១២៥ តោន សម្រេច ៨៨,១៥% និងទាញយកពីវាលអាចម៍លោហធាតុយ្វៀងហាយទី ៣ ចំនួន ៤៣.០៤២ ម៉ែត្រត្រីគុណ។  ទន្ទឹមនឹងនោះ ការងារផលិតធ្វើអាជីវកម្មឆ្នាំ  ២០២៤ ក្រុមហ៊ុនសហការជាមួយបណ្តាគណៈ ផ្នែកអនុវត្តសុខុមាលភាពសង្គមនៅលើភួមិសាស្ត្រខេត្តបានជិត ៤,២ ពាន់លានដុង។ 

សមមិត្ត ឡេវ៉ាំងហាំង ត្រួតពិនិត្យ​ និងធ្វើការជាមួយក្រុមហ៊ុន។រូបថត៖​ ទ្រឿងអង
ឆ្នាំ២០២៥ ក្រុមហ៊ុនបានក្រសួងឧស្សាហពាណិជ្ជកម្មប្រគល់ភាគកម្រិតផលិត (ទាំង ៣ រោងចក្រ) ចំនួន ១៩.៦១៦ លាន kilowatt  ក្នុងមួយម៉ោង។ 
ស្តីពីភារកិច្ចឆ្នាំ ២០២៥ សមមិត្ត ឡេវ៉ាំងហាំង សំណូមពរក្រុមហ៊ុនគប្បីពង្រីកស្មារតីឆ្លងកាត់រាល់ការលំបាក ទាញយកសក្តា នុពល កេណ្ឌប្រមូលកម្លាំងដើម្បីអនុវត្តសម្រេចភាគកម្រិត។ ចំពោះមុខគឺត្រូវផ្តើមការងារជាបន្ទាន់នៅដើមឆ្នាំ បង្កបរិយា កាសឫទ្ធានុភាពពលកម្ម ផលិត ផុលផុស មានប្រសិទ្ធភាព។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជឿងជាក់ថាឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនអនុវត្តសម្រេចភាគកម្រិតដែលបានប្រគល់ជូន បន្តរួមចំណែកសម្រាប់ខេត្តបង្កើនសម្ទុះកំណើនរួមចំណែកជា មួយខេត្តអនុវត្ត សម្រេចភារកិច្ចដែលបានប្រគល់ជូន ពិសេស គឺសម្រេចនិងសម្រេចលើសបណ្តាភាគកម្រិត អំពីសេដ្ឋកិច្ចដែលសេចក្តីសម្រេចចិត្តបាន ដាក់ចេញ៕     ប្រែសម្រួល៖  រតនា 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
  • ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.