• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 09/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់

26/04/2022 07:57

ឃុំង៉ុកបៀង ស្រុកថ្កូវ បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីកាលពីឆ្នាំ ២០១៥ ។ ជាមួយការខិតខំរបស់បក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងការអនុវត្តន៍បណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានតាមការកំណត់។

ផ្លូវទៅកាន់ឃុំង៉ុកបៀង។
     ព្រះតេជគុណថាច់រ៉ូ ព្រះចៅអធិការវត្តកំពង់សាលាមានថេរដីកាឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង ដោយបានផ្សព្វផ្សាយអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋដល់ជនរួមជាតិខ្មែរ ម៉្លោះហើយជីវភាពរបស់ពុទ្ធបរិស័ទខ្មែរមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ កាលពីមុនសម្លឹងមើលអំពីលំនៅ ឋានរបស់ជនរួមជាតិខ្មែរ មានលំនៅឋានរឹងមាំ ត្រឹមតែបន្តិចបន្តួចនោះ បច្ចុប្បន្ន ផ្ទះរឹងមាំនិងប្រកបដោយផាសុកភាពមានច្រើនជាង កូនចៅរូបណាក៏បានរៀនសូត្រល្អ ឆ្លើយតបដល់តម្រូវការ របស់សម័យកាលបច្ចុប្បន្ន។
     បច្ចុប្បន្ន មូលដ្ឋានមានផ្លូវកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ផ្លូវបេតុងជាង ២០ គីឡូម៉ែត្រ តភ្ជាប់ជាមួយបណ្ដាមូលដ្ឋានជិតខាងបម្រើឱ្យការផលិតនិងការដឹកជញ្ជូនបណ្ដាមុខទំនិញកសិផល របស់ប្រជាជន។ ទន្ទឹមជាមួយការវិនិយោគកសាងថ្មី បណ្ដាសំណង់ផ្លូវគមនាគមន៍ដែលបានវិនិយោគ កសាងកាលពីមុនហើយត្រូវទ្រុឌទ្រោមនោះ បច្ចុប្បន្នក៏បានវិនិយោគទុនបង្កើនកម្រិត ពង្រីកទូលាយធានាឲ្យបណ្ដាមធ្យោបាយបើកបរទៅមកបានដោយស្រួល។
     លោកថាច់សម ប្រជាជននៅភូមិព្រែកបត់បាន ឱ្យដឹង៖ ដងផ្លូវជនបទលេខ ១២ បានតភ្ជាប់ជាមួយបណ្ដាតំបន់ជិតខាង ជាដងផ្លូវបម្រើការសំខាន់សម្រាប់ការដឹកជញ្ជូនកសិផល បម្រើដល់បណ្ដាទីផ្សារ។ ដោយហេតុនោះ ពិនិត្យឃើញថានោះជាដងផ្លូវចាំបាច់ និងស្ថិតក្នុងក្រុមគប្បីកែប្រែ ដើម្បីធានាលក្ខឋានជនបទថ្មីលើកកម្ពស់ ម៉្លោះហើយមូលដ្ឋានស្នើដល់ផ្នែកពាក់ព័ន្ធវិនិយោគទុន បង្កើនកម្រិតបន្ថែម។ ក្នុងការសាងសង់ មានចំណែកដី រុក្ខជាតិជាច្រើនរបស់ប្រជាជនត្រូវប៉ះពាល់ គិតឃើញពីផលប្រយោជន៍សម្រាប់មាតុភូមិ គ្រួសារជាច្រើនក៏ស្ម័គ្រចិត្តបរិច្ចាគ។
     លោកថាច់ធឿន នៅភូមិព្រៃវល្លិ បានឱ្យដឹងថា៖ ឃើញរបៀបធ្វើរបស់រដ្ឋអំណាចមូលដ្ឋានគឺ ដើម្បីកសាងមាតុភូមិឱ្យកាន់តែស្រស់បំព្រងផង កែលម្អជីវភាពរបស់ប្រជាជនផង។ ក្នុងបណ្ដាឆ្នាំកន្លង បណ្ដាគ្រួសារក្រីក្រគ្មានដីសង់លំនៅឋាន  ដីសម្រាប់ផលិតនោះ បានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភដោះស្រាយការងារធ្វើជូនពលករ ជនបទមានជីវភាពលំនឹង។ ពេលជីវភាពបានលំនឹង ប្រជាជនតែងចូលរួមជាមួយនឹងរដ្ឋ ដើម្បីកសាងបណ្តាសំ ណង់លក្ខឋានជនបទថ្មី ពិសេសគឺផ្លូវគមនាគមន៍បង្ក លក្ខណៈងាយស្រួលក្នុងការធ្វើ ដំណើរទៅមកដឹកជញ្ជូនមុខទំនិញទាំងរដូវប្រាំង និងរដូវវស្សា។
     លោក វ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងបានឱ្យដឹង៖ លទ្ធផលក្នុងការកសាងឃុំជនបទថ្មីលើកកម្ពស់ជួយឱ្យមូល ដ្ឋានបង្កើនសម្រស់ជាង ជីវភាពរបស់ប្រជាជនមិនបង្អង់បានកែលម្អ។ បច្ចុប្បន្នលំនៅឋានស្ថិរ វន្តក្នុងប្រជាជនមានអត្រាជាង ៦០% ពាក់កណ្ដាល ស្ថិរវន្តជាង ៣៥% វិស័យផលិតចិញ្ចឹមសត្វកាន់តែនាំមកប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន ឃុំមានហ្វួង គោជិត ៥.០០០ ក្បាល ក្នុងនោះហ្វួងគោបង្កាត់ ជាង ៩៥% ។ ផ្ដើមពីនោះ គ្រួសារក្រីក្រភាគច្រើន   មានលក្ខណៈឈានឡើងជាមួយទម្រង់ចិញ្ចឹមសត្វរបស់គ្រួសារ។ លទ្ធផលនៃការខិតខំក្នុងការកសាងជនបទថ្មីលើកកម្ពស់ ក្នុងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ ឃុំចាត់តាំងពិធីទទួលប័ណ្ណទទួលស្គាល់ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវា ភាគខាងត្បូងបានរំដោះទាំងស្រុង អំណរអនុស្សាវ រីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ៕            អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.