• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់

21/01/2025 08:46

ចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ឃុំង៉ូឡាក ស្រុកយ្វៀងហាយ មិនត្រឹមតែពង្រីកបានស្មារតីសាមគ្គីប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការកសាងឃុំជនបទថ្មីលើកកម្ពស់។

     គិតមកដល់បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំនៅ ០២% ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចជាង ៦៨ លានដុង កម្រិតជីវភាពរបស់ប្រជាជនបានលើកកម្ពស់ ដងផ្លូវជនបទជាច្រើនបានក្រាលកៅស៊ូ បង្កលក្ខណៈងាយស្រួល សម្រាប់​ឃុំដែលមានជនរួមជាតិ​ខ្មែរ​ជាង​ ៦៤%​។

ផ្លូវគមនាគមន៍ជនបទនៅឃុំង៉ូវឡាក។

     សមមិត្ត ហ្វិញធីអា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំ ង៉ូវឡាក បានឲ្យដឹងថា៖ ក្នុងខែកក្កដា ឆ្នាំ ២០២៤ ឃុំ ង៉ូវឡាកបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ ស្តែងឲ្យឃើញនូវការខិតខំឈានឡើងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនមូលដ្ឋានក្នុងការកសាងជនបទថ្មី ។ នេះ​ក៏​ជា​ចលនា​រៀនសូត្រ​និង​ធ្វើ​តាម​គំរូ​របស់អ៊ំហូ ដែលបានឃុំ ង៉ូវឡាក ជំរុញមាំ​ក្នុងរយៈកាលកន្លង។ ឆ្លងតាមនោះ លទ្ធផលនៃការកៀរគរថវិកាដើម្បីកសាងជនបទថ្មីពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្នបានចំនួន ៤៩៣,៧៨៩ ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទានជាង ៦១,៦២១ ពាន់លានដុង។ ការអនុវត្តន៍កម្មវិធីគោលដៅជាតិ ស្តីពីការកសាងឃុំជនបទថ្មី ទទួលបានការគាំទ្រ និងឯកភាពចូលរួមរបស់ប្រជាជន ដូចជា៖ ចូលរួមបរិច្ចាគដីធ្លី សម្ភារសំណង់ ដំណាំកសិកម្ម និងការរួមចំណែកថ្ងៃពលកម្មចូលរួមកសាង ផ្លូវ និងស្ពានជនបទថ្មី។ល។

     និយាយរួម ផ្តើមពីការផ្សព្វផ្សាយ បង្ហាញឲ្យឃើញថា ចំណេះដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនបានលើកកម្ពស់ យល់ច្បាស់ពីគោលបំណង អត្ថន័យ សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជន រួមចំណែកជាមួយបក្ស និងរដ្ឋ ក្នុងការកសាងជនបទថ្មីយោងលើសកម្មភាពជាក់ស្តែង ដូចជា៖ ចូល​រួម​កសាង​ផ្លូវ​ជនបទ បង្គោល​ភ្លើង​បំភ្លឺតាមដង​ផ្លូវ ​ថ្ងៃ​ពលកម្ម បរិច្ចាគដី ​សម្ភារ​កសាង​ផ្លូវ​ភូមិ បរិច្ចាគ​ដើមឈើ បូម​ខ្សាច់​ប្រឡាយ​ក្នុង​ស្រែ កៀរគរ​ប្រជាជន​ ចូល​រួម​ក្នុង​សហករណ៍ ក្រុមសហការផលិតស្ម័គ្រចិត្តចូលរួមអនាម័យបរិស្ថាននៅថ្ងៃសៅរ៍  ថ្ងៃអាទិត្យ។

     ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់លំដាប់ថ្នាក់អំពីអត្ថន័យ សារៈសំខាន់ និងគោលដៅនៃកម្មវិធីជនបទថ្មីលើកកម្ពស់ ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ហូជីមិញ នោះ ឃុំង៉ូវឡាក ជំរុញមាំការងារផ្សព្វផ្សាយ។ ឆ្លងតាមរយៈនោះ បំផុសចលនាឲ្យប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទ រហូតមកដល់ពេលនេះ មានប្រជាជនចំនួន ៤១៥ គ្រួសារ បានបរិច្ចាគដីជាង ៦៨.០០០ ម៉ែត្រក្រឡា ចាក់ថ្ម ៤១២ ម៉ែត្រត្រីគុណ ដើម្បីកសាងដងផ្លូវជនបទ ដោយទទួលបានថវិកាឧបត្ថម្ភពីប្រជាជនជាង ១,២ ពាន់លានដុង  មានភូមិ ១0/១០ បានទទួលស្គាល់ឡើងវិញជាភូមិវប្បធម៌ ជនបទថ្មី និងទទួលស្គាល់ ៤.៣៨៦ គ្រួសារវប្បធម៌ជនបទថ្មី (ស្មើនឹង ៩៤,១%) នៃចំនួនគ្រួសាររួម។

     មីង ថាច់ធីសុធន នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក បានឲ្យដឹងថា៖ ពេលឃុំចាប់ផ្តើមចលនារៀនសូត្រ និងធ្វើតាមអ៊ំហូ និងកសាងឃុំជនបទថ្មីលើកកម្ពស់ ខ្លួនខ្ញុំផ្ទាល់ក៏ចង់រួមចំណែកខិតខំចូលរួមតាមសមត្ថភាពផងដែរ។ តាមរយៈនោះ ខ្ញុំបានចូលរួមជាមួយក្លឹបសប្បុរសធម៌ ដែលបានបង្កើតដោយសមាគមនារីឃុំ ដើម្បីរួមចំណែកកៀរគរប្រជាជន ក្នុងភូមិ រួមដៃគ្នាឧបត្ថម្ភដល់គ្រួសារជួបការលំបាក និងគ្រួសារចាស់ជរាអនាថាជម្នះការលំបាក។

     លទ្ធផលលេចធ្លោក្នុងចលនារៀនសូត្រនិងធ្វើតាមអ៊ំហូ ក្នុងការកសាងជនបទថ្មីនៅឃុំង៉ូវឡាកនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងលទ្ធផលពីការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព បណ្ដាប្រភពទុនពីគម្រោងការ និងដើមទុនសម្រាប់ពង្រីកការផលិត ទុនវិនិយោគពីធនាគារបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន ពង្រីកការផលិត បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគលើគំរូផលិតផលសំខាន់ៗ របស់ឃុំ រួមចំណែកពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យរឹងមាំ៕

អត្ថបទ​​-រូបថត៖​ សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
  • ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.