• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

11/03/2025 09:45

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

        ដោយមានប្រៀបជាតំបន់ដីសមស្របនឹងការដាំដំណាំ  ម៉្លោះហើយក្រៅពីការផុលផុសគំនិត ដាំដំណាំដោយខ្លួនឯងរបស់ប្រជាកសិករ ក្រុមហ៊ុនមួយចំនួនក៏មកចុះកិច្ចសន្យាជាមួយមាមីងកសិករដាំដំណាំមួយចំនួនដើម្បីបម្រើដល់ការផលិតច្នៃរបស់បណ្ដាក្រុមហ៊ុន រោងចក្រមួយចំនួន។
      ដើម្បីដោះស្រាយបានល្អ ស្ថានភាពច្រកចេញ ជូនកសិករ ក្នុងរដូវដំណាំឆ្នាំ ២០២៥ រដ្ឋអំណាចមូលដ្ឋានអនុវត្តការចង សម្ព័ន្ធជាមួយក្រុមហ៊ុន ពូជដំណាំមៀងណាម និងក្រុមហ៊ុន Syngenta  វិនិយោគឱ្យកសិករដាំពោតចំនួន ៧១ ហិកតា (ក្រុមហ៊ុន Syngenta ១២ ហិកតា និងក្រុមហ៊ុនពូជដំ ណាំមៀងណាម ៥៩ ហិកតា)។ ផ្ទៃដីទាំងនោះ  បានមាមីងកសិករបណ្ដាភូមិផ្នោលើអា ផ្នោលើបេ ចុងមីសថ្មី  ត្រពាំងវែង និងចុងមីសជើងចុះកិច្ចសន្យា ដាំ។ គិតមកទល់ពេលនេះ ពោតរបស់ប្រជាកសិករ ដាំបានជាង ២ ខែហើយ។

                                                    បង តាំងថាញ់គឿង ថែទាំពោតរបស់គ្រួសារ។
     រយៈពេលនេះ បង តាំងថាញ់គឿង (ជនជាតិខ្មែរ) នៅភូមិត្រពាំងវែង មមាញឹកពីការថែទាំពោតប្រមាណ ០,៩ ហិកតារបស់គ្រួសារ។ ដោយមានអង្គភាពចងសម្ព័ន្ធប្រមូលទិញ ម៉្លោះហើយគ្រួសារបង កាន់តែស្ងប់ចិត្តវិនិយោគឱ្យការដាំពោត។ បងតាំង ថាញ់គឿង បានឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង បញ្ហា កសិករ “បានផលដំណាំ បែរជាថ្លៃធ្លាក់ចុះ” ជារឿងរ៉ាវជួបប្រទះជាញឹកញាប់។ រយៈពេលប៉ុន្មានឆ្នាំមកអាយនេះ ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការចង សម្ព័ន្ធជាមួយ បណ្ដាក្រុមហ៊ុន អាជីវកម្មដែលមានប្រជាប្រិយភាពបានជួយដល់ការធានាផលប្រយោជន៍ជូនប្រជា កសិករ។ ជាក់ស្ដែង ដូចជារដូវដាំពោតរបស់គ្រួសារខ្ញុំបានធានាប្រមូលទិញជាមួយតម្លៃ ១១.០០០ ដុងក្នុងមួយគីឡូក្រាម។ ប្រសិនបើ ទិន្នផលសម្រេច ៨-៨,៥ តោនក្នុងមួយហិកតា នឹងទទួលបានប្រាក់ កម្រៃកើនជាច្រើនដងប្រៀបជាមួយការផលិត ស្រូវ។
ដើម្បីធានាផលប្រយោជន៍ជូនប្រជាកសិករព្រមទាំងធានាបរិមាណផលដំណាំបម្រើឱ្យការប្រមូលទិញ ការបង្កើតក្រុមសហការដាំដំណាំក៏តែងបានយកចិត្តទុកដាក់ផងដែរ។ បច្ចុប្បន្ន តាមរយៈបណ្ដាអង្គការមហាជន មូលដ្ឋានបង្កើតក្រុមសហការលើបណ្ដាវិស័យបានចំនួន ៣២ ក្រុម ក្នុងនោះ មានក្រុមសហការដាំដំណាំចំនួន ២៧ ក្រុម។ ទន្ទឹម ជាមួយនោះ បណ្ដាសហករណ៍ (ញ៉ឹកលិញ ង៉ុក ថាច់) រក្សាសកម្មភាពបានល្អជាថាមពលឱ្យបណ្ដា សមាជិកក្រុមសហករណ៍ដោះស្រាយបានល្អផលិតផលច្រកចេញ។
      កសិករ ថាច់លិញ នៅភូមិផ្នោរលើអា បានឱ្យដឹងថា៖ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់ការផលិត ដាំដំណាំរបស់ប្រជាកសិករ ធ្វើឱ្យខ្ញុំមានភាពកក់ក្ដៅ។ មុនពេលដាំដំណាំ មានអង្គភាពប្រមូលទិញផលិតផលចុះមកធ្វើកិច្ចសន្យាជាមួយប្រជាកសិករ ដល់ពេលប្រមូលផល ចុះមកឱ្យកសិករប្រមូលផល រួចទិញតាមតម្លៃដែលបាន ចុះកិច្ចសន្យា។ រីករាយជាមួយការដាំដំណាំ ម៉្លោះហើយរយៈពេលជាច្រើនឆ្នាំកន្លង គ្រួសារខ្ញុំរក្សាខ្ជាប់ការដាំពោតជាមួយផ្ទៃដីប្រមាណ ០,៤ ហិកតា។
ទោះបីផ្ទៃដីមិនជាច្រើនក៏ពិតមែន ប៉ុន្តែគ្រួសារ បង ថាច់លិញប្រើប្រាស់ដីបានល្អ និងនាំមកប្រសិទ្ធ ភាពខ្ពស់នៅលើដីរបស់ខ្លួន។ រំលឹកមកវិញរដូវដាំ ដំណាំឆ្នាំ ២០២២-២០២៣ ជាមួយផ្ទៃដីដាំពោត  ០,៤ ហិកតា គ្រួសារទទួលបានប្រាក់ចំណូលជាង ៤០ លានដុង។ ក្រោយពេលទូទាត់រាល់ការចំ ណាយ នៅចំណេញជាង ២០ លានដុង។
      មានផ្ទៃដីជាច្រើនបានកសិករនៅតាមបណ្ដាភូមិដូចជា៖ ត្រពាំងវែង ផ្នោរលើអា ផ្នោរលើបេ  ចុងមីសជើង ចុងមីសថ្មី ប្ដូរ វេនការផលិតស្រូវជាមួយដាំដំណាំ។ អនុផលក្រោយការផលិត បាន ប្រជាកសិកររក្សាទុកបម្រើឱ្យការចិញ្ចឹមសត្វធាតុផ្សេងៗ។ អាស្រ័យហេតុនោះ ឃុំញីទ្រឿង មានការរីកចម្រើនយ៉ាងខ្លាំងអំពីវិស័យពីរយ៉ាងគឺផលិត កសិកម្ម និងចិញ្ចឹមសត្វបង្កបានជាការទម្លុះទម្លាយយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាជន។
       ចំពោះការផលិតស្រូវវិញ ក៏តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចបំផុសចលនាឱ្យផ្លាស់ប្ដូរពូជស្រូវថ្មី មានគុណភាព ដើម្បីបង្កជាកម្លាំងប្រជែង នៅលើទីផ្សារ ហើយទិន្នផលក៏កាន់តែបានលើកកម្ពស់។ គិតជាមធ្យមទិន្នផលស្រូវក្នុងរដូវនីមួយៗ សម្រចប្រមាណ ៦,៤ តោនក្នុងមួយហិកតា។
      សមមិត្ត យឿងង៉ុកទឺ លេខាគណៈកម្មាធិការបក្សឃុំញីទ្រឿង មានប្រសាសន៍ឲ្យដឹងថា៖ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន  ហើយក៏ជាមូលដ្ឋានដែលមានប្រៀបអំពីកសិកម្ម។ អាស្រ័យហេតុនោះ ក្រៅពីការផ្សព្វផ្សាយអនុវត្តបណ្ដាកម្មវិធី គម្រោងការរបស់ខេត្ត និងមជ្ឈិម ឃុំនៅទាំងគួបផ្សំបណ្ដាកម្មវិធី គម្រោងការដទៃទៀតរបស់អង្គការក្រៅរដ្ឋាភិបាល។ ផ្ដើមពីនោះ បង្កបានជាគ្រឹះធារ សម្រាប់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិ ជួយពង្រឹងជំនឿក្នុងជនរួមជាតិខ្មែរទៅលើតួនាទីដឹកនាំរបស់បក្សកាន់តែស៊ីជម្រៅ ជនរួមជាតិខ្មែរតែងមានការជ្រោមជ្រែងជាមួយបណ្ដាចលនាក្នុងជីវភាពសង្គម៕    អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ

មិនត្រឹមតែសកម្មក្នុងបណ្តាចលនារបស់មូលដ្ឋាន អតីតយុទ្ធជន ថាច់ង៉ុកភឿង នៅភូមិ បាយ៉ាម អា ឃុំ ដូងស្វឹង ស្រុកយ្វៀងហាយ នៅទាំងជាគំរូមួយរូបពុះពារ​ឆ្លងកាត់ការលំបាកក្នុងការងារពលកម្ម និងផលិតទៀតផង។

  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
  • សេនាជនចល័ត ថាច់វណ្ណា រវៀសរវៃជាមួយការងារ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.