• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ

23/07/2024 08:51

មិនត្រឹមតែសកម្មក្នុងបណ្តាចលនារបស់មូលដ្ឋាន អតីតយុទ្ធជន ថាច់ង៉ុកភឿង នៅភូមិ បាយ៉ាម អា ឃុំ ដូងស្វឹង ស្រុកយ្វៀងហាយ នៅទាំងជាគំរូមួយរូបពុះពារ​ឆ្លងកាត់ការលំបាកក្នុងការងារពលកម្ម និងផលិតទៀតផង។

អតីតយុទ្ធជន ថាច់ង៉ុកភឿង ប្រមូលផលម្រះ។

កាលពីខែកុម្ភៈ ឆ្នាំ ១៩៧៥ យុវជន ថាច់ង៉ុកភឿង បានចូលរួមបដិវត្តន៍។ បន្ទាប់ពីប្រទេសជាតិ បានរំដោះភាគខាងត្បូងប្រទេសជាតិបានឯករាជ្យ ថាច់ង៉ុកភឿង បានមូលដ្ឋានចាត់ឲ្យទៅរៀននៅសាលាឧស្សាហកម្ម និងកសិកម្មនៅខេត្តគឺវឡុង។ នៅឆ្នាំ ១៩៧៩ យុវជន ថាច់ង៉ុកភឿង បានស្ម័គ្រចិត្តចូលរួមបំបេញកាតព្វកិច្ចយោធាអន្តរជាតិនៅប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៨១ គាត់បានចេញ ពីកងជួរទ័ព រួចត្រឡប់មកស្រុកកំណើតវិញ។
ទោះបីបានបញ្ចប់ភារកិច្ចរំដោះប្រទេសជាតិ  និងបំពេញកាតព្វកិច្ចយោធាអន្តរជាតិក៏ដោយ  ប៉ុន្តែលោកមា ថាច់ង៉ុកភឿង នៅតែឈានមុខក្នុងការចូលរួមបដិវត្តន៍វិលត្រឡប់មកស្រុកកំណើត  និងបន្តចូលរួមការងារនៅគណៈបញ្ជាការដ្ឋានយោធាឃុំ និងទទួលតួនាទីសំខាន់ៗ ជាច្រើននៅអង្គភាព។ ក្នុងឆ្នាំ ២០០១ គាត់បានគណៈកម្មាធិការបក្សឃុំដូងស្វឹង ប្រគល់ភារៈឲ្យធ្វើជាលេខាសាខាបក្សភូមិ។
អតីតយុទ្ធជន ថាច់ង៉ុកភឿង ឲ្យដឹង៖ បច្ចុប្បន្ន ដោយសុខភាពមិនបានមាំមួន ទើបខ្ញុំលែងទទួលនាទីជាលេខាសាខាបក្សភូមិរួចហើយ ប៉ុន្តែខ្ញុំនៅតែចូលរួមជាមួយសាខាបក្ស ដើម្បីធ្វើជាគំរូក្នុងការអនុវត្តន៍តាមគោលការណ៍របស់បក្ស ច្បាប់របស់ រដ្ឋ និងមូលដ្ឋាន ហើយពង្រីកល្អស្មារតីកងទ័ពអ៊ំ ហូ។ ក្នុងឆ្នាំ ២០១៤ នៅពេលដែលមូលដ្ឋានមានគោលនយោបាយកសាងដងផ្លូវជនបទថ្មី តាមទម្រង់  រដ្ឋនិងប្រជាជនរួមដៃគ្នាធ្វើខ្ញុំបានបរិច្ចាគដីជាង ៤០០ ម៉ែត្រក្រឡា ដើម្បីកសាងដងផ្លូវនេះ។ ទន្ទឹមនឹងនោះ ខ្ញុំបានកៀរគរប្រជាជនក្នុងភូមិ ចូលរួមបរិច្ចាគដីដើម្បីឲ្យដងផ្លូវនេះបានកសាងឆាប់បានសម្រេច។ នៅឆ្នាំ ២០២៣ មូលដ្ឋានបន្តមានគោល នយោបាយកសាងដងផ្លូវជនបទ ឆ្លងកាត់តំបន់លំនៅឋានរបស់ប្រជាជននៅក្នុងភូមិ គ្រួសារខ្ញុំបន្តបរិច្ចាគដីជាង ២០០ ម៉ែត្រក្រឡាទៀតដើម្បីដងផ្លូវបានកសាងសម្រេចត្រូវតាមពេលវេលាកំណត់។
លោកមា ថាច់ង៉ុកភឿង មិនត្រឹមតែជាអតីតយុទ្ធ ជនឈានមុខ ក្នុងការកសាងជនបទថ្មីប៉ុណ្ណោះ ទេ លោកមា នៅទាំងជាគំរូកសិករមួយរូបផលិតធ្វើ អាជីវកម្មពូកែ ជាមួយទម្រង់ដាំដំណាំនាំមកប្រភពចំណូលខ្ពស់ និងលំនឹងប្រចាំឆ្នាំទៀតផង។
ជាមួយនឹងផ្ទៃដីផលិតស្រូវ ៥ កុង ដែលមិនសូវ មានផលនោះ លោកមាភឿង បានបង្វែរមកដាំចំដំណាំគ្រប់ប្រភេទ ដូចជាម្រះ ត្រសក់ម្ទេស។ល។ គិតជាមធ្យមក្នុងមួយឆ្នាំ នាំមកប្រភពចំណូលរាប់រយលានដុង ទម្រង់ដាំដំណាំបានជំនួយឲ្យគ្រួសាររបស់គាត់ មានជីវភាពធូរធា និងជាទម្រង់មួយដែលបានសមាគមកសិករឃុំដូងស្វឹងជ្រើសរើស  ដើម្បីចាត់តាំងវគ្គហ្វឹកហាត់ឲ្យសមាជិកកសិករនៅក្នុងឃុំរៀនសូត្រតាម។ 
លោកថាច់សាន្ត ប្រធានគណៈកម្មការប្រជាជនភូមិ បាយ៉ាមអា ឲ្យដឹង៖អតីតយុទ្ធជន ថាច់ង៉ុកភឿង បានបង្ហាញពីលក្ខណៈល្អប្រពៃរបស់កងទ័ពអ៊ំហូ សកម្មក្នុងពលកម្មរកទទួលទានសម្រាប់គ្រួសារ និងជាសមាជិកអតីតយុទ្ធជនម្នាក់ អស់ពីចិត្តជាមួយសមាគមលោកមាបានឈានមុខចូលរួមជ្រោមជ្រែងក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន និងបរិច្ចាគដីជិត ០១ កុង សម្រាប់កសាងដងផ្លូវនៅមូលដ្ឋាន៕  អត្ថបទ-រូបថត៖ សុខា 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
  • សេនាជនចល័ត ថាច់វណ្ណា រវៀសរវៃជាមួយការងារ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.