• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

19/01/2024 08:23

ជនរួមជាតិខ្មែរនៅខេត្តត្រាវិញស្ទើរតែទាំងអស់កាន់ពុទ្ធសាសនា គណៈមហានិកាយ ប៉ុន្តែក្នុងការរស់នៅក៏នៅមានជំនឿក្រៅពីព្រះពុទ្ធសាសនា ក្នុងនោះមានទំនៀមជំនឿអ្ន កតាជាដើម។

ព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិ (ហៅត្រេវ) អ្នកមានប្រជាប្រិយភាពនៅភូមិជ្រៃធំ។

ផ្ដើមពីការជំនឿនោះ ជនរួមជាតិខ្មែរតែងចាត់តាំងពិធីតម្លើងអ្នកតាម្ដងនៅដើមរដូវភ្លៀង  ក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ តាមពិធីកិច្ចប្រពៃណី ពិធីតម្លើងអ្នកតាបានចាត់តាំងឡើង ក្នុងរយៈពេលពី ០២-០៣ ថ្ងៃ តាមនិយមនៃតំបន់នីមួយៗ។ ថ្វីត្បិតដូច្នោះ បច្ចុប្បន្ននេះ អាស្រ័យលក្ខណៈផលិតសេដ្ឋកិច្ច ពលកម្ម ម៉្លោះហើយ ពិធីកិច្ច តម្លើងអ្នកតាមានភាព សមញ្ញជាង មានកន្លែងជាច្រើនបានប្រារព្ធតែក្នុងមួយថ្ងៃ។ យើងខ្ញុំមានឱកាសស្វែងយល់និងបានស្ដាប់ព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិ (ហៅត្រេវ) អ្នកមានប្រជាប្រិយភាពនៅភូមិ ជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវពណ៌ នាអំពីប្រជាប្រិយជំនឿនិងពិធីកិច្ចតម្លើងអ្នកតា នៅតាមភូមិ ស្រុក។
លោកព្រឹទ្ធាចារ្យគឹមសុវណ្ណជោតិឲ្យដឹងថា៖ មុននឹងចាត់តាំងពិធីតម្លើងអ្នកតាពីរបីថ្ងៃ នាយ វេន មេវេនអញ្ជើញទៅដល់ផ្ទះមាមីងពុទ្ធបរិស័ទ ប្រកាសប្រាប់អំពីថ្ងៃប្រារព្ធពិធីតម្លើងអ្នកតារួច ចលនាមាមីងរួមវិភាគទានជាសម្ភារមាន អង្ករ អំបិល ប្រាក់ជាដើមសម្រាប់ចាត់តាំងពិធីតម្លើងអ្នកតា។ សម្ភារតិចឬច្រើនគឺយោងតាមផលដំណាំដែលបានផលិតពីឆ្នាំមុន។ ធម្មតា គ្រឿងសំណែនមានក្បាលជ្រូក មាន់ស្ងោរ នំ ផ្លែឈើ ។ល។ ឬក៏ជ្រូកខ្វៃទាំងមូល។ ពេលរាត្រី មាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ពេលព្រឹកប្រគេនភត្តាហារ។ ក្នុងពិធីកិច្ច អាចារ្យតំណាងឲ្យមាមីងក្នុងភូមិរបាយការណ៍អំពីស្ថានភាពផលិតផលដំណាំក្នុងឆ្នាំកន្លងរួចថ្វាយសំណែនដោយពោលពាក្យបួងសួង “ សូមឲ្យអ្នកតាជួយថែរក្សា ការពារកូនចៅក្នុងភូមិស្រុកបានសុខសប្បាយ កុំឲ្យមានជំងឺតម្កាត់ ជួយឲ្យការផលិតផលដំណាំទទួលបានផលច្រើន។ល។”
អ្នកតាបានតម្កល់ជានិមិត្តរូបដោយច្រើនរូបភាពផ្សេងគ្នា ប៉ុន្តែភាគច្រើនបានតំណាងដោយដុំថ្មធំមួយដុំនៅត្រង់កណ្ដាល ជុំវិញគឺដុំថ្មតូចៗ ល្មមបានដាក់តម្កល់ក្នុងខ្ទមមួយ។ ចំពោះកន្លែង ដែលមានលក្ខណៈគេសូនឬគូរជារូបតំណាង។ ខ្ទមអ្នកតាភាគច្រើន បានកសាងនៅក្រោមដើម ឈើធំៗក្នុងភូមិឬនៅជ្រុងវត្ត ព្រោះមាមីងខ្មែរជឿថា រុក្ខជាតិធំៗ មានដើមជ្រៃ ដើមពោធិ៍ជាដើមជាជម្រករបស់អ្នកតា។

ខ្ទមអ្នកតាភូមិសម្ដេច, ឃុំលឿងហ្វាអា។

កាលពីដើមនៅតាមខ្ទមអ្នកតាក្នុងបណ្ដាថ្ងៃប្រារព្ធពិធីតម្លើងអ្នកតា ក្រៅពីការអនុវត្តន៍ពិធីកិច្ចសែនថ្វាយ មាមីងនៅទាំងចាត់តាំងបណ្ដាសកម្មភាពវប្បធម៌សិល្បៈ និងល្បែងប្រជាប្រិយ មានយក្សរាំ ភ្លេងពិណពាទ្យជាដើម។ បន្ទាប់ពីពិធីកិច្ចសែនថ្វាយរួចមាមីងនិមន្តព្រះសង្ឃឆាន់រួចមាមីងទទួលទានអាហារសាមគ្គីសំណេះសំណាលអំពីបទពិសោធន៍ សហការផលិត ពង្រីក សេដ្ឋកិច្ច រឿងកូនចៅរៀនសូត្រ។ល។
ការគោរពអ្នកតាជាជំនឿមួយប្រភេទមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌មនោវិញ្ញាណ របស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ ព្រោះជំនឿ នេះប្រកបដោយតម្លៃប្រពៃណីរបស់ជនរួមជាតិខ្មែរ សម្ដែងឲ្យឃើញនូវការជំនឿរបស់សហគមន៍បានចាត់ទុកជាបេតិកភ័ណ្ឌវប្បធម៌អរូបីប្រពៃណីរបស់ជនរួមជាតិខ្មែរគប្បីបានអភិរក្សនិងអភិវឌ្ឍ៕      អត្ថបទ- រូបថត៖ ថាច់ហ្វាង  

 

TIN CÙNG MỤC

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រូវ នឹងថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៃវត្តទាំង ១៤៣ វត្តក្នុងខេត្តចាត់តាំងពិធីបុណ្យមាឃបូជា ជាព្រឹត្តិការណ៍មួយក្នុងព្រះពុទ្ធសាសនា តែងបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ។

  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
  • ផ្នែកអប់រំ-បណ្តុះបណ្តាល៖ យកចិត្តទុកដាក់បង្កើនគុណភាពអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.