• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ផ្នែកអប់រំ-បណ្តុះបណ្តាល៖ យកចិត្តទុកដាក់បង្កើនគុណភាពអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ

10/09/2021 09:06

ឆ្នាំសិក្សា ២០២០‑២០២១ មន្ទីរអប់រំ-បណ្តុះបណ្តាលបន្តយកចិត្តទុកដាក់អនុវត្តបណ្តាវិធីសាស្រ្តបង្កើនគុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ។ តាមការស្ថិតិក្នុងឆ្នាំសិក្សា ទូទាំងខេត្តមានសិស្សជនជាតិខ្មែរ ៧៥.៤៩២/២១៣.៦៧២ នាក់ (ស្រូបយកអត្រា ៣៣,៣៥%) បណ្តាសាលារៀនក្នុងតំបន់ជនរួមជាតិខ្មែរបន្តពង្រីកការបង្រៀន និងរៀនអក្សរខ្មែរតាមសេចក្ដីណែនាំលេខ ២៤/TT-BGDĐT ចុះថ្ងៃ ២៧ កក្កដាឆ្នាំ ២០១៤​ របស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ក្នុងនោះមានសាលារៀន ១១០ កន្លែងពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងមធ្យមសិក្សាបាលី-ខ្មែរ បង្រៀននិងរៀនអក្សរខ្មែរ ដោយមានសិស្ស ១៩.៦៧៦ អង្គ​និងរូបចូលរៀន។

សមណសិស្សសាលាបាលីវត្តខ្ទឹង។ រូបថត៖ រតនា

ដើម្បីបង្កើនគុណភាពកម្មវិធីបង្រៀនអក្សរខ្មែរ មន្ទីរអប់រំ-បណ្តុះបណ្តាលចាត់តាំងហ្វឹកហាត់គ្រូបង្រៀនអក្សរខ្មែរ ២០៦​ នាក់នៅបណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដែលមានបង្រៀនអក្សរខ្មែរ។ ចាត់តាំងប្រឡងទទួលស្គាល់កម្រិតវិជ្ជាបឋមសិក្សា និងមធ្យមសិក្សាភាសារខ្មែរ ដោយមានសិស្សចូល រួមប្រឡង ២.១០៦ នាក់ (សិស្សបឋមសិក្សា ១.៨៣៩ នាក់ និងសិស្សមធ្យមសិក្សា ២៦៧ នាក់) ដោយឡែកមជ្ឈមណ្ឌលអប់រំជាប្រចាំខេត្តបើកបង្រៀនបាន ២៣ ថ្នាក់ មានសិក្ខាកាម ៩០០ នាក់ចូលរួម និងចាត់តាំងប្រឡងបាន ១០ លើក ដោយមានសិស្សប្រឡងយកសញ្ញាប័ត្រភាសាខ្មែរជិត ១.០០០ នាក់។

មន្ទីរអប់រំ-បណ្តុះបណ្តាលសហការជាមួយបណ្តាមន្ទីរ គណៈ ផ្នែកក្នុងខេត្ត បណ្តាមូលដ្ឋានចាត់តាំងគ្រប់គ្រងតាមដានការអនុវត្តបែបបទ គោលនយោបាយជូនកម្មាភិបាល គ្រូបង្រៀន និងសិស្សដែលសកម្មរៀនសូត្រក្នុងតំបន់ជនរួមជាតិខ្មែរ អនុវត្តបណ្តាកម្មវិធីដកពិសោធន៍ភាសាខ្មែរអនុវិទ្យាល័យ ដើម្បីឆ្លើយតបតម្រូវការរៀនសូត្រ បំណងរបស់សិស្ស នៅតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ សហការជាមួយសាលាបម្រុងមហាវិទ្យាល័យទីក្រុងហូជីមិញពិនិត្យជម្រើសសំណុំលិខិតរបស់សិស្សចុះឈ្មោះប្រព័ន្ធបម្រុងមហាវិទ្យាល័យជនជាតិឆ្នាំសិក្សា ២០២០-២០២១ ចំនួន ១១៧ សំណុំ៕

ឆ្នាំសិក្សា ២០២១‑២០២២ កាត់ បន្ថយបាន ១៤ មណ្ឌលសាលា និង ៣៩ មណ្ឌលសាលារាយ បើប្រៀបជា មួយឆ្នាំសិក្សាមុន

អនុវត្តការពិនិត្យឡើងវិញ គម្រោងផែនការពង្រីកបណ្ដាញមូលដ្ឋានអប់រំ ឆ្នាំសិក្សា ២០២០‑២០២១ មន្ទីរអប់រំ-បណ្តុះបណ្តាលសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តបន្តរៀបចំ ចាត់តាំងមកវិញបណ្តាសាលារៀន ធានាទ្រង់ទ្រាយសមស្របតាមលក្ខការណ៍ងាយស្រួលដល់ប្រជាជន ធានាសិទ្ធិនិងផលប្រយោជន៍សិក្សារបស់សិស្ស។ ទន្ទឹមនឹងនោះយកចិត្តទុកដាក់បង្កើនគុណភាពអប់រំ បន្សុទ្ធសម្រាំងយន្តការគ្រប់គ្រងសមស្របជាមួយការបត់បែង សំណូមពរពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន។

ម៉ោងប្រជុំជីវភាពរបស់សិស្សសាលាជនជាតិអន្តេវាសិកស្រុកចូវថាញ់។ រូបថត៖ ង៉ុកស្វង

ចុងឆ្នាំសិក្សា ២០២០‑២០២១ បណ្តាមូលដ្ឋានកាត់បន្ថយបានសាលារៀន ១៤ កន្លែង បើប្រៀបជាមួយឆ្នាំមុន ក្នុងនោះទីក្រុងត្រាវិញបន្ថយបានសាលាមត្យេយមួយ ស្រុកចូវថាញ់បន្ថយបានសាលាបឋមសិក្សា ០៥ កន្លែង ស្រុកទីវកឹងបន្ថយបានសាលាបឋមសិក្សា ០១ កន្លែង ទីផ្សាររួមខេត្តយ្វៀងហាយ បន្ថយបានសាលាអនុវិទ្យាល័យ ០២ កន្លែង ទន្ទឹមនឹងនោះកាត់បន្ថយបាន ៣៩ មណ្ឌលសាលារាយ (រួមមាន សាលាមត្តេយ្យ ២៦ កន្លែង និងបឋមសិក្សា​១៣ កន្លែង) នៅស្រុកកាងឡុង ចូវថាញ់ កូវកែ កូវង៉ាង ថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ការរៀបចំ កាត់បន្ថយមណ្ឌលសាលារាយ បង្កលក្ខណៈក្នុងការវិនិយោគទុនកសាងមូលដ្ឋានសម្ភារ បន្ថយពលកម្មប្រយោល រួមចំណែកបង្កើនគុណភាពបង្រៀននិងរៀន៕

ទូទាំងខេត្តមានសាលារៀន  ១៤៣ កន្លែងសម្រេចសម្បទាជាតិ

តាមដំណឹងអំពីមន្ទីរអប់រំ-បណ្តុះបណ្តាល អនុវត្តផែនការកសាងសាលាសម្រេចសម្បទាជាតិ ក្នុងឆ្នាំ​២០២០ និងបណ្តាខែដើមឆ្នាំ​ ២០២១ បណ្តាមូលដ្ឋានក្នុងខេត្តកសាងបាន ១៧ សាលា សម្រេចសម្បទាជាតិ រួមមានសាលាមត្តេយ្យពន្លក ០៤ សាលា បឋមសិក្សា ០៨ សាលា មធ្យមសិក្សា សាលាអនុវិទ្យាល័យ ០៥ កន្លែង។ បង្កើនចំនួនមកដល់បច្ចុប្បន្នទូទាំងខេត្តមាន ១៤៣/៤០៥ សាលាសម្រេចសម្បទាជាតិ (សម្រេច ៣៥,៣%)។ ក្នុងនោះមានសាលាមត្តេយ្យពន្លក ០៩កន្លែង សាលាបឋមសិក្សា ៨២ កន្លែង ក្រៅពីនោះគឺសាលាមធ្យមសិក្សា សាលាអនុវិទ្យាល័យ។

ការងារកសាងសាលាសម្រេចសម្បទាជាតិ តែងបានផ្នែកអប់រំនិងបណ្តុះបណ្តាលយកចិត្តទុកដាក់ ឆ្លងតាមនោះគឺដើម្បីបង្កើនគុណភាពអប់រំផង និងបង្កលក្ខណៈឲ្យបណ្តាមូលដ្ឋានបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីផង ប៉ុន្តែមានសាលាមួយចំនួនសម្រេចសម្បទាជាតិ បានទទួលស្គាល់ពីយូរមកហើយ ដល់រយៈ កាលទទួលស្គាល់ឡើងវិញ ប៉ុន្តែមិនទាន់ធានាគ្រប់លក្ខណៈតាមការកំណត់របស់ក្រសួងអប់រំ-បណ្តុះបណ្តាល អំពីការទទួលស្គាល់សាលាសម្រេចសម្បទាជាតិ។ ហេតុនោះ ផ្នែកអប់រំ-បណ្តុះបណ្តាលរួមជាមួយបណ្តាមូលដ្ឋាន បន្តឧបត្ថម្ភបណ្តាសាលារៀន វិនិយោគទុនកសាងមូលដ្ឋានសម្ភារ ដើម្បីឆ្លើយតបតម្រូវការ និងបន្តបានទទួលស្គាល់សាលាសម្រេចសម្បទាជាតិ៕        

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.