• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឡុងហ៊ីបខិតខំអនុវត្តសម្រេចបន្ថែម ៣ លក្ខឋានជនបទថ្មីលើកកម្ពស់

06/07/2021 10:57

ឃុំឡុងហ៊ីប បានទទួលស្គាល់ជាឃុំជនបទថ្មីនៅឆ្នាំ ២០២០ សព្វថ្ងៃឃុំបន្តកៀរគរបណ្តាប្រភពកម្លាំងដើម្បីការកសាងបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២២ ។

គិតមកទល់ខែមិថុនា ឆ្នាំ ២០២១ គណៈចង្អុលការឃុំឡុងហ៊ីបវាយតម្លៃជាត្រួស​ត្រាយ សម្រេចបាន ១១/២០ លក្ខឋានតាមសេចក្តីសម្រេចចិត្តលេខ ១៦២៩/QĐ-UBND ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការចេញផ្សាយកន្សោមលក្ខឋានជនបទថ្មីលើកកម្ពស់លើភូមិសាស្រ្តខេត្ត។ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១ ឃុំ ខិតខំអនុវត្តសម្រេចបន្ថែម ៣ លក្ខឋានទៀត​ រួមមាន៖ លក្ខឋានទី ៤ (អគ្គិសនី) លក្ខឋានទី ១២ (ពលករមានការងារធ្វើ) លក្ខឋានទី ១៦ (វប្បធម៌)។ ទន្ទឹមនឹងនោះ តម្រូវឱ្យសមាជិកគណៈចង្អុលការទទួលបន្ទុកលក្ខឋានជនបទថ្មី​លើកកម្ពស់នីមួយៗ និងណែនាំបណ្តាសារលិខិតស្ដីពីការកសាងជនបទថ្មីលើកកម្ពស់  ​ជូនដល់គណៈកម្មការប្រជាជនបណ្តាភូមិទាន់ពេល ជាក់ស្តែងគឺអនុវត្តលក្ខឋានទី ៤៖ ឃុំបន្តសហការជាមួយផ្នែកអគ្គិសនី(អគ្គិសនីថ្កូវ និងក្រុមហ៊ុនអភិវឌ្ឍអគ្គិសនីជនបទ) គ្រប់គ្រង និងដាក់ឱ្យប្រើប្រាស់បណ្តាញអគ្គិសនី ធានាតាមសំណូមពរបច្ចេកទេសរបស់ផ្នែកអ​គ្គិសនី។ បច្ចុប្បន្ន ទូទាំងឃុំ មានខ្សែអគ្គិសនីថាមពលមធ្យម ទាបចំនួន ២៩ ខ្សែ ដោយមានប្រវែង​ ៣១,៦៥៨ គីឡូម៉ែត្រ។ ប្រព័ន្ធបណ្ដាញអគ្គិសនីជាតិ អគ្គិសនីជនបទផ្គត់ផ្គង់អគ្គិសនីទូទាំងឃុំ បានផ្នែកអគ្គិសនីពិនិត្យជួសជុលជាប្រចាំ ធានាតាមសំណូមពរបច្ចេកទេស ធានាផ្គត់ផ្គង់អគ្គិសនីបម្រើការប្រជុំជីវភាព និងការផលិត។ ទន្ទឹមនឹងនោះ ឃុំសហការជាមួយអង្គភាពពាក់ព័ន្ធបំផុសចលនា ផ្សព្វផ្សាយដល់ប្រ​ជាជន​អំពីការប្រើប្រាស់អគ្គិសនីសុវត្ថិភាព។ ឆ្លងតាមការត្រួតពិនិត្យស្ថិតិ បច្ចុប្បន្ននេះ មានគ្រួសារប្រជាជន ១.៨៥៩/១.៨៧៩ គ្រួបានប្រើប្រាស់អគ្គិសនី សម្រេចអត្រា ៩៨,៩៤% ប្រៀបជាមួយចំនួនគ្រួសាររួម។ ចំនួនគ្រួសារប្រើប្រាស់អគ្គិសនីជាប្រចាំ សុវត្ថិភាពប្រមាណ ១.៨៣៣/១.៨៥៩ គ្រួ សម្រេចអត្រា ៩៨,៦០​% គ្រួសារប្រើប្រាស់អគ្គិសនីមិនសុវត្ថិភាពនៅ ២៦​ ​គ្រួ ស្មើ ១,៤០ %។

លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប។

បច្ចុប្បន្ននេះ ចំនួនពលករក្នុងអំឡុងអាយុរបស់ឃុំមាន ៥.៣២៦/៧.០០៨ នាក់ ស្រូបយកអត្រា ៧៦ %នៃចំនួនមនុស្សរួម។ អត្រាពលករមានសមត្ថភាពចូលរួមពលកម្ម  ៥.១៦៨/៥.៣២៦ នាក់ ស្រូបយកអត្រា ៩៧,០៣%។ អត្រាពលករមានការងារធ្វើចំ​នួន ៤.៨០៩/៥.១៦៨ នាក់ ស្រូបយកអត្រា ៩៣,០៥%។ ខិតខំដល់ចុងឆ្នាំ ២០២១ អត្រាពលករមានសមត្ថភាពចូលរួមពលកម្មសម្រេចជាង ៩៥%។ ដើម្បីសម្រេចបានអត្រានេះ មូលដ្ឋានដាក់ចេញផែនការសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ​ចាត់តាំងបណ្តាវគ្គបណ្តុះបណ្តាលមុខរបររយៈពេលខ្លី ឧទ្ទេសនាមការងារធ្វើ បង្កលក្ខណៈឱ្យមូលដ្ឋានផលិត ធ្វើអាជីវកម្មលើភូមិសាស្រ្ត ឃុំពង្រីក​ទ្រង់ទ្រាយផលិត ធ្វើអាជីវកម្ម។ល។ ដើម្បីដោះស្រាយការងារធ្វើនៅនឹងកន្លែងជូនពលករ។

ឃុំបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ ៧/៧ ភូមិសម្រេចកិត្តិនាម “ភូមិវប្បធម៌” នៅឆ្នាំ ២០២០ តាមសេចក្តីសម្រេចចិត្តលេខ ៤៩១២/QĐ-UBND ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនស្រុកថ្កូវ។ គណៈចង្អុលការឃុំវាយតម្លៃ ៧/៧ ភូមិសម្រេចលក្ខឋានភូមិជនបទថ្មី តាមសេចក្តីសម្រេចចិត្តលេខ ១៩៥៩/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត រួចបានគណៈកម្មាធិការប្រជាជនស្រុកពិនិត្យ ទទួលស្គាល់កិត្តិនាម “ភូមិជនបទថ្មី”។ បច្ចុប្បន្ន ទូទាំងឃុំ មានគ្រួសារ ១.៨៣១/១.៨៦០​​​ ​គ្រួបានទទួលស្គាល់គ្រួសារសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី។

ឃុំតែងយកចិត្តទុកដាក់ចង្អុលការលើកកម្ពស់គុណភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងភូមិវប្បធម៌ ជនបទថ្មី”។ ចាត់តាំងវប្បធម៌ សិល្បៈ ហាត់ប្រាណកីឡា ចាត់តាំងផ្តោះប្តូរ បាល់ទាត់បាល់ទះ រាំរបាំជាញឹកញាប់។ល។ ទាក់ទាញមនុស្សចូលរួមជាង ៤.៥៧៩ លើក។

លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបបានឱ្យដឹងថា៖ គណៈកម្មាធិការប្រជាជនឃុំផ្ដុំកម្លាំងកៀរគរប្រភពទុនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកែប្រែមណ្ឌលរដ្ឋបាល កសាងថ្មីដំណាក់សុខាភិបាល ជួសជុល កែប្រែបើកទូលាយ​សាលាវិទ្យាល័យឡុងហ៊ីប កសាងដងផ្លូវឡុងហ៊ីបទៅទល់ឃុំ ង៉ាយស្វៀង ជួសជុលស្ពានក្បែរវត្តតាសឹកឆ្លងកាត់ព្រែក ៣/២ កសាងប្រព័ន្ធធារាសាស្រ្ត ឆ្លើយតបតម្រូវការផលិត និងការរស់នៅរបស់ប្រជាជន។ បើសិនអនុវត្តសម្រេច ៣ លក្ខឋានជនបទថ្មីចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១ នោះចំពោះបណ្តាលក្ខឋានក្រៅពីនោះ នឹងសម្រេចនៅក្នុងឆ្នាំ ២០២២ ក៏ជាភាពងាយស្រួលសម្រាប់ការអនុវត្តន៍។ ពីព្រោះ លក្ខឋានទាំងនោះសុទ្ធតែជាថ្នាលរបស់លក្ខឋានជនបទថ្មីដែលមូលដ្ឋានបានផ្តុំកម្លាំងអនុវត្តសម្រេចបានក្នុងពេលកន្លង៕    

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.