09/07/2021 08:51
សំណេះសំណាលជាមួយពូត្រឹងថាញ់ខើយបានដឹងថា៖ មុននេះ នៅលើផ្ទៃដីស្រែ ១,១ ហិកតារបស់គ្រួសារគាត់ដាំក្រូចត្លុងសម្បកខៀវ។ ពេលដាំយូរឆ្នាំក្រូចក៏ចាស់រឹល និងត្រូវជះឥទ្ធិពលពីការជ្រាបជាតិប្រៃ ធ្វើឲ្យក្រូចងាប់សន្សឹមៗបណ្ដាលឲ្យប្រភពចំណូលសេដ្ឋកិច្ចទាប។ ផ្ដើមពីនោះ គាត់សម្រេចចិត្តបង្វែរមកដាំឈើហូបផ្លែផ្សេងវិញ។ ឆ្នាំ ២០១៥ គាត់បានទៅខេត្តបេនត្រែស្វែងយល់ និងរៀនសូត្របទពិសោធន៍ពីទម្រង់មួយចំនួនដែលផ្ដល់សេដ្ឋកិច្ចខ្ពស់ដើម្បីអនុវត្តនៅលើផ្ទៃដីចម្ការរបស់គ្រួសារ។ ពូខើយឃើញថា ទម្រង់ដាំដូងតាកែតឿសមស្របជាមួយនឹងដីធ្លីរបស់មូលដ្ឋាន ម៉្លោះហើយគាត់សម្រេចចិត្តកាប់រំលំចោល ដើមក្រូចត្លុងដែលចាស់គំរឹលរួចដាំដូងតាកែតឿចំនួន១៥០ ដើមលើផ្ទៃដី ០,៤ ហិកតា។ ពូជបានទិញពូជនៅខេត្តបេនត្រែជាមួយតម្លៃក្នុងមួយដើម ៣៥.០០០ ដុង។
ពេលចាប់ផ្ដើមដាំ ពូខើយតែងបារម្ភពីការលក់ចេញ ក្រោយពេលដាំរួចថែទាំបាន ០៣ ឆ្នាំ ដូងអំណោយផលក្នុងធ្លាយពី ១២-១៥ ផ្លែ ឈ្មួញនៅទីក្រុងហូជីមិញមកស្វែងរកទិញដល់ចម្ការ ក្នុងមួយខែប្រមូលផលម្ដងបានប្រមាណ ១.២០០ ផ្លែ រួចលក់ក្នុងមួយទ្វាទសកៈ (១២ ផ្លែ) ជាមួយតម្លៃពី ៦០.០០០-១០០.០០០ ដុង។ ពូខើយបានឲ្យដឹងថា នៅរដូវក្ដៅ តម្រូវការដូងខ្ចីបម្រើក្នុងការបំបាត់ស្រេកកើនឡើងខ្ពស់ ម៉្លោះហើយ ឈ្មួញមកដល់ចម្ការប្រមូលទិញជាមួយតម្លៃក្នុងមួយទ្វាទសកៈប្រមាណ ១០០.០០០ ដុង។ ចំណែកនៅរដូវភ្លៀងទិញជាមួយតម្លៃក្នុងមួយទ្វាទសកៈតែ ៦០.០០០ ដុង គិតជាមធ្យមក្នុងមួយខែ ក្រោយពេលទូទាត់ប្រាក់ចំណាយទិញជីរួចនៅចំណេញពី ០៨-០៩ លានដុង។ ពូខើយបានឲ្យដឹងបន្ថែមទៀតថា ពូជដូងតាកែតឿសមស្របជាមួយនឹងដីនៅទីនេះ ហើយបច្ចេកទេសដាំក៏ធម្មតាបើប្រៀបជាមួយនឹងដំណាំផ្សេង មិនសូវបង់កម្លាំងថែទាំ ប៉ុន្តែផ្ដល់លទ្ធផលសេដ្ឋកិច្ចលំនឹងបង្គួរ។
ផ្ដើមពីលទ្ធផលសេដ្ឋកិច្ចលំនឹងពីចម្ការដូងតាកែតឿ បច្ចុប្បន្ន ពូខើយបានបង្វែរផ្ទៃដី ០,៧ ហិកតាដែលនៅសល់របស់គ្រួសារមកដាំដូងតាកែតឿបន្ថែម ក្នុងមួយកុងគាត់ដាំ ៣៧ ដើម បច្ចុប្បន្ន ដូងមានអាយុកាលជាង ០២ ឆ្នាំ។ អាស្រ័យដោយថែទាំម៉ត់ចត់ ម៉្លោះហើយ ដូងក៏លូតលាស់ល្អ។
លោកវិញវ៉ត្រឿងអាង អនុប្រធានសមាគមកសិករឃុំតាមង៉ាយបានឲ្យដឹងថា៖ អនុវត្ត ផែនការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមក្នុងការផលិតកសិកម្មរបស់គណៈកម្មាធិការប្រជាជនឃុំ នៅពេលខាងមុខ សមាគមកសិករឃុំតាមង៉ាយសកម្មចលនាសមាជិកឲ្យបង្វែរពីផ្ទៃដីចម្ការចម្រុះមកដាំឈើហូបផ្លែ បំផុតគឺដូង សមាគមកសិករឃុំនឹងចលនាសមាជិកឲ្យចុះឈ្មោះដាំដូង និងសហការជាមួយអាជីវកម្មធានាការប្រមូលទិញផលិតផលរបស់អ្នកចម្ការ។
អាចនិយាយបានថា ផ្ដើមពីប្រសិទ្ធភាពនៃទម្រង់ដាំដូងតាកែតឿរបស់កសិករត្រឹងថាញ់ខើយបាន និងកំពុងផ្ដល់នូវក្ដីសង្ឃឹមថ្មីសម្រាប់មាមីងកសិករនៅលើភូមិសាស្រ្តស្រុកកូវកែនិយាយរួម ឃុំតាមង៉ាយនិយាយដោយឡែក ស្រាវជ្រាវ ជ្រើសរើសប្រភេទដំណាំសមស្របជាមួយនឹងលក្ខណៈដីធ្លី និងលក្ខណៈផលិតរបស់គ្រួសារដើម្បីបង្កើនប្រភពចំណូលសេដ្ឋកិច្ចគ្រួសារ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។