• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្តាកសិករហ៊ានគិត ហ៊ានធ្វើ (អត្ថបទបញ្ចប់៖) ផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត-ស្នាមតម្រាបក្ខជនឈានមុខ

22/06/2021 08:52

ឯកសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សបានកំណត់ច្បាស់ ផ្លាស់ប្តូរពីផ្នត់គំនិតផលិតកសិកម្មទៅជាផ្នត់គំនិតសេដ្ឋកិច្ចកសិកម្ម។ យោងតាមនោះ កំណត់កត្តាទំនើប ៣ យ៉ាងគឺ កសិកម្មជីវបរិស្ថាន ជនបទទំនើប និងជនបទឈ្លាសវៃ។ ដោយក្តាប់បាននិន្នាការក្នុងសម័យផ្លាស់ប្តូរថ្មី សមាហរណកម្ម និងក្ដាប់បាននូវចំណុចថ្មីក្នុងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស មានកសិករជាច្រើននៅស្រុកទីវកឹងបានឈានឡើងធ្វើមាននៅលើផ្ទៃដីដែលធ្លាប់ជួបការលំបាកកាលពីមុននោះ។ ជាគំរូឈានមុខមួយក្នុងចលនានោះមានកសិករថាច់យឿង បក្ខជនឈានមុខក្នុងការនាំយកសេចក្តីសម្រេចចិត្តរបស់បក្សមកអនុវត្តក្នុងជីវភាព។

កសិករថាច់យឿង(ខាងស្តាំ)ផ្តោះប្តូរបច្ចេកទេសដាំដូងសរីរាង្គ។

       តាមប្រសាសន៍របស់លោកឌិញវ៉ូដាក លេខាបក្សឃុំតឹងហ្វា៖ មុននោះ កាលពីឆ្នាំ ២០១៧ ដើម្បីអនុវត្តទម្រង់ផលិតសមស្របជាមួយអាកាសធាតុប្រែប្រួល​ ឃុំតឹងហ្វាបានអនុវត្តគោល ការណ៍បំផុសចលនាប្រជាជនឲ្យផ្លាស់ប្តូរទម្រង់ដាំដូងតាមរបៀបប្រពៃណីមកដាំដូងសរីរាង្គ។ ខណៈនោះមានតែពីបីគ្រួសារនៅក្នុងឃុំអនុវត្តតាម។ ក្រោយពេលផ្សព្វផ្សាយដល់បណ្តាសាខាបក្សភូមិ បក្ខជនថាច់យឿង ប្រធានគណៈកម្មការប្រជាជនភូមិចាក់ទ័ព (កៅ ម៉ោក) ឈានមុខចុះឈ្មោះអនុវត្តទម្រង់ដាំដូងសរីរាង្គវិសោធនកម្ម ដើម្បីមាមីងកសិករនៅក្នុងឃុំចូលរួមទស្សនា ដកពិសោធន៍ និងវាយតម្លៃលទ្ធផលទម្រង់នេះ។ ក្រោយពេលទម្រង់ វិសោធនកម្មនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ មានប្រជាកសិករជាច្រើននៅក្នុងឃុំចាប់ផ្តើមអនុវត្តតាម។

      កសិករថាច់យឿងបានឲ្យដឹង៖ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានឃុំតឹងហ្វាបំផុសចលនាឲ្យបង្វែរផ្ទៃដី ១,៦ ហិកតាមកដាំដូងសរីរាង្គ។ ទម្រង់ទទួលបានលទ្ធផលខ្ពស់ជាងបើប្រៀបជាមួយការផលិតដូងតាមទម្លាប់ចាស់។ ចូលរួមក្នុងទម្រង់ កសិករត្រូវអនុវត្តតាមវិធីសាស្រ្តផលិត ប្រើប្រាស់ជីសរីរាង្គអតិសុខុមប្រាណ ឬក៏ប្រើជីលាមកជំនួសឲ្យជីគីមីសាស្ត្រដែលប្រើមុននោះ។ ផ្តើមពីអនុវត្តទម្រង់នេះ ចម្ការដូងរបស់ខ្ញុំលូតលាស់ល្អ មិនសូវមានដង្កូវបំផ្លាញ ទិន្នផលកើនជាង ២០% បើប្រៀបជាមួយនឹងការដាំដូងធម្មតា។ ទន្ទឹមនឹងផ្តល់លទ្ធផល សេដ្ឋកិច្ចខ្ពស់ ទម្រង់នៅទាំងពង្រីកតួនាទីការពារបរិស្ថាន ការពារសុខភាពចំពោះកសិករ គ្រួសារ និងអ្នកប្រើប្រាស់ទៀតផង។

        បច្ចុប្បន្ន ចម្ការដូងសរីរាង្គ ០១ ហិកតារបស់គ្រួសារកសិករថាច់យឿង កំពុងអំណោយផល ក្នុងមួយឆ្នាំៗ ប្រមាណ ១០០ លានដុង ចំណែកចម្ការដូង ០,៦ ហិកតាដែលដាំក្រោយ​កំពុង លូតលាស់ល្អ និងចេញផ្លែដំបូង។ ដូងរបស់គ្រួសារលោកមាបានក្រុមហ៊ុនមេគង់នៅខេត្តបេនត្រែម៉ៅទិញផលិតផលជាមួយតម្លៃក្នុងមួយទ្វាទសកៈ ១០០.០០០ ដុង។

         កសិករថាច់យឿងបានឲ្យដឹង​៖ មុននោះជាតំបន់ផលិតស្រូវ ពេលផលិតស្រូវមិនសូវបាន ផល ខ្ញុំក៏សម្រេចចិត្តបង្វែរមកដាំអំពៅ ហើយខណៈដែលតម្លៃអំពៅមិនលំនឹង ទើបខ្ញុំបង្វែរ មកដាំដូងវិញ។ ដំបូងខ្ញុំបង្វែរផ្ទៃដី ០១ ហិកតាមកដាំដូងគ្រប់ប្រភេទ ជាមធ្យមក្នុងមួយកុងដាំ ២៥ ដើម។ ក្រោយពេលដាំបានជាង ៣ ឆ្នាំ ដូងចាប់ផ្តើមចេញផ្លែ ក្នុងមួយខែប្រមូលផល បានពី​ ៨០០-១.០០០​ ផ្លែ ហើយលក់បានប្រមាណ​ ០៩ ​លានដុង។ ដើម្បីអនុវត្តគោល លំនាំ “យកខ្លីចិញ្ចឹមវែង” ឆ្នាំ ២០១៧ ក្រោយពេលបង្វែរផ្ទៃដីមកដាំដូងចំនួន ២៥០ ដើមនោះ លោកមាយឿងនៅទាំងដាំចេកក្រមួន និងដាំចេកស្លា។ល។ ឆ្លាស់ក្នុងចម្ការដូង ដើម្បីមានប្រ ភពចំណូលប្រចាំថ្ងៃ។ បើប្រៀបជាមួយបណ្តាឈើហូបផ្លែផ្សេង ដាំដូងបង់តែប្រាក់ចំណាយ ទិញពូជ និងឡើងចម្ការក្នុងមួយកុងប្រមាណ​ ០៧ លានដុង។ ក្រោយមកក្នុងមួយឆ្នាំចំណាយទុនតែបន្តិចបន្តួចប្រមាណ ៣០០.០០០ ដុងសម្រាប់ទិញជីដាក់ដូងក្នុងមួយកុង។

        មិនត្រឹមតែជាបក្ខជនឈានមុខក្នុងចលនាផ្លាស់ប្តូររចនាសម្ព័ន្ធផលិតនៅមូលដ្ឋានដោយមានតួនាទីជាប្រធានគណៈកម្មការប្រជាជនភូមិចាក់ទ័ព លោកមាថាច់យឿងនៅទាំងសកម្មចែករំលែកបទពិសោធន៍ដើម្បីជួយឲ្យកសិករ ជាពិសេសគឺមាមីងជនរួមជាតិខ្មែនៅក្នុងភូមិបង្វែរផ្ទៃដីផលិតស្រូវមានទិន្នផលទាបមកដាំដូង និងឈានឡើងលំនឹងជីវភាពដូចជា៖ បង ថាច់បែង្វាង បង្វែរផ្ទៃដីផលិតស្រូវ ០,៧​ ហិកតា គ្រួសារបងថាច់ចង បង្វែរផ្ទៃដីដាំអំពៅ ១,២ ហិកតាមកដាំដូង៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.