23/07/2021 09:36
*សួរសុខទុក្ខ និងជូនអំណោយដល់បណ្តាតំបន់គម្លាតចត្តាឡីស័ក
កាលពីថ្ងៃទី ១៦ កក្កដា អ្នកស្រីថាច់ធីង៉ុកម៉ាយ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត អ្នកស្រីតូធីធូហុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងបំពេញភារកិច្ចនៅបណ្តាតំបន់គម្លាតចត្តាឡីស័កបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅតំបន់វត្តពន្លាជ័យ ឃុំលឿងហ្វា ស្រុកចូវថាញ់ មន្ទីរពេទ្យរបេង និងសួត។ នៅបណ្តាកន្លែងទៅដល់ក្រុមប្រតិភូបានជូនគ្រឿងឧបភោគ អាហារ ទឹកបរិសុទ្ធ ទឹករម្ងាប់មេរោគ របាំងមុខសុខាភិបាល គិតជាតម្លៃសរុបរួមជិត ៦០ លានដុងបានដក់ពីមូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្ត។
*ព្រះតេជគុណថាច់ញឹកជូនអំណោយដល់គ្រួសារក្រីក្រ
កាលពីថ្ងៃទី ១៦ កក្កដា ព្រះតេជគុណថាច់ញឹក ព្រះចៅអធិការវត្តពោធិព្រឹកគិរីវង្សារាម (ស្វាយសៀមថ្មី) ឃុំង៉ាយស្វៀង ស្រុកថ្កូវបានជូនអំណោយ ៥០ ចំណែកដល់គ្រួសារក្រីក្រ លំបាកជះឥទ្ធិពលជំងឺកូវីដ-១៩។ ក្នុងអំណោយមួយចំណែកៗគិតជាតម្លៃ ២៥០.០០០ ដុង រួមមានអង្ករ សាច់ប្រាក់ ១០០.០០០ ដុង និងរបាំងមុខសុខាភិបាល។ សរុបតម្លៃ ១២,៥ លានដុង ពីប្រភពចលនាសប្បុរសធម៌ឧបត្ថម្ភ៕
ព្រះតេជគុណថាច់ញ៉ឹកព្រះចៅអធិការវត្តស្វាយសៀមថ្មីជូនអំណោយគ្រួសារក្រីក្រ។
*វត្តនាគវនារាម (ខ្ទឹង) ឧបត្ថម្ភប្រាក់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩
កាលពីរសៀលថ្ងៃទី ១៨ កក្កដា ព្រះតេជគុណ ត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម(ខ្ទឹង) បានឧបត្ថម្ភទឹកប្រាក់ ១០ លានដុង និងអង្ករ ៥០០ គីឡូក្រាម ស្ករ ៣០ គីឡូក្រាម ទឹកសុទ្ធ ៥០ កេស របាំងមុខសុខាភិបាលនិងគ្រឿងឧបភោគផ្សេងៗមួយចំនួនទៀតដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។
គិតតាំងពីថ្ងៃបំផុសចលនាមកដល់ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀណាមខេត្តត្រាវិញបានទទួលការឧបត្ថម្ភផ្ទាល់ពីបណ្តាស្ថាប័ន និងតាមរយៈគណៈឧបត្ដម្ភសង្គ្រោះរបស់ខេត្តត្រាវិញ ជាមួយទឹកប្រាក់ជាង ១៤,៩ ពាន់លានដុងពីសប្បុរសជននៅក្នុងនិងក្រៅខេត្ត ៦១៩ រូប។ បច្ចុប្បន្ននេះ ការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ កំពុងឈានចូលដំណាក់កាលសំខាន់ រួមជាមួយទូទាំងប្រទេសរុញច្រានជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ ខេត្តបន្តការអំពាវនាវដល់បណ្តាអង្គការចាត់តាំង បុគ្គល និងសប្បុរសជនក្នុង និងក្រៅខេត្តបន្តគបវាល់ឧបត្ថម្ភ ដើម្បីការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានងាយស្រួល ឆាប់រុញច្រានអាសន្នរោគជំងឺឲ្យចេញឆ្ងាយ ជួយឲ្យជីវភាពរបស់ប្រជាជនមានសភាពធម្មតាវិញ ៕
ឧបត្ថម្ភប្រាក់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
*សម្ព័ន្ធយុវជនឃុំគីមស៊ើងអនុវត្តការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩
អនុវត្តកិច្ចការក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២១ កាលពីថ្ងៃទី ១៤ កក្កដា សម្ព័ន្ធយុវជនឃុំគីមស៊ើង ស្រុកថ្កូវសហការជាមួយសាខាសម្ព័ន្ធយុវជនសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យ-វិទ្យាល័យថ្កូវចាត់តាំងផ្សព្វផ្សាយច្បាប់កុមារនិងជូនអំណោយដល់សិស្សក្រីក្រ ២០ រូបនៅភូមិថ្កូវ (បេ) អំណោយមួយចំណែកៗតម្លៃ ១០០.០០០ ដុង រួមមានសៀវភៅសរសេរ ១០ ក្បាល ប៊ិច នំ ស្ករគ្រាប់ សរុបតម្លៃអំណោយទាំងអស់ ០២ លានដុង អាស្រ័យសាខាសម្ព័ន្ធយុវជនសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យ-វិទ្យាល័យថ្កូវ ឧបត្ថម្ភ។ ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល និងជូនរបាំងមុខ ២០០ បន្ទះ ទឹកលាងដៃរម្ងាប់មេរោគ និងឯកសារផ្សព្វផ្សាយដល់ប្រជាជននៅក្នុងភូមិ។
សម្ព័ន្ធយុវជនឃុំគីមស៊ើងជូនអំណោយដល់សិស្ស។
ឆ្លងតាមរយៈនោះសំដៅជួយឲ្យប្អូនៗមានលក្ខណៈរៀនសូត្រក្នុងឆ្នាំសិក្សាថ្មី ទទួលបានក្តីរីករាយ និងទទួលបានការស្រឡាញ់រាប់អានក្នុងរដូវអាសន្នរោគ ជួយបណ្តាគ្រួសារប្រជាជននៅតំបន់ជនបទអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ និងរួមដៃរុញច្រានអាសន្នរោគជំងឺកូវីដ-១៩៕
រតនា-ថាច់ហៀង-តឹងង៉ុក
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។