• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង

23/04/2025 08:07

ក្នុងពិធីប្រឡងស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកទេសថ្នាក់ខេត្តសម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា ២០២៤-២០២៥ អាស្រ័យដោយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញចាត់តាំងគម្រោងការវិធានការអភិរក្សសាស្រ្តាស្លឹករឹតជាបេតិកភណ្ឌវប្បធម៌ខ្មែរនិងអភិវឌ្ឍវិស័យទេសចរណ៍ នៅវត្តផ្នោរដូងរបស់សិស្សឈ្មោះឡឹមថាញ់វ៉ូនិងហុងធីបិចវ៉ឹងសិក្សាថ្នាក់ទី ១០/៥ សាលាវិទ្យាល័យដាយអាងស្រុកថ្កូវទទួលបានរង្វាន់លេខ ១។

អានសាស្រ្តាស្លឹករឹត។ រូបថត៖ ង៉ុកស្វង
រីករាយចំពោះលទ្ធផលដែលបានទទួលប្អូនឡឹមថាញ់វ៉ូឲ្យដឹងថា៖សាស្រ្តាស្លឹករឹតជាបេតិកភណ្ឌវប្បធម៌វិសេសវិសាលមួយបានរក្សាទុកបណ្តាតម្លៃប្រវត្តិសាស្រ្ត  សាសនានិងចំណេះពីបុរាណរបស់ជនជាតិខ្មែរ។ទោះបីដូច្នោះក្តីប្រភេទបេតិកភណ្ឌនេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើននិងអាចត្រូវសាបសូន្យបន្តិចម្តងៗ។ដូច្នោះហើយការអភិរក្សសាស្រ្តាស្លឹករឹតមិនត្រឹមតែមានអត្ថន័យរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិថែមទាំងរួមចំណែកផ្សព្វផ្សាយវប្បធម៌ទេសចរណ៍នៅមូលដ្ឋានទៀតផង។
អាស្រ័យបានរៀនភាសាខ្មែរ ភាសាបាលី ច្រើនឆ្នាំនៅវត្តផ្នោរដូង ឃុំដាយអាង ម្ល៉ោះហើយឡឹមថាញ់វ៉ូបានប្រសព្វជាមួយសាស្រ្តាស្លឹករឹតហើយយល់បានពីតម្លៃ ប្រវត្តិសាស្រ្តវប្បធម៌របស់សាស្រ្តានិងមានបំណងស្វែងរកបណ្តាវិធានការអភិរក្សមានប្រសិទ្ធភាពដើម្បីរក្សាតម្លៃរបស់សាស្រ្តាស្លឹករឹតជៀសវាងមិនឲ្យសាបសូន្យ តាមពេលវេលា។ទន្ទឹមនឹងនោះឆ្លងតាមនោះបានដាក់ចេញទម្រង់អភិវឌ្ឍន៍ទេសចរណ៍ភ្ជាប់ជាមួយការឧទ្ទេសនាមតម្លៃវប្បធម៌របស់វត្តផ្នោរដូងជាវត្តអារាមមួយក្នុងបណ្តាវត្តល្បីឈ្មោះរបស់ខេត្តត្រាវិញជាកន្លែងរក្សាទុកបេតិកភណ្ឌវប្បធម៌ ជាច្រើនរបស់សហគមន៍ជនជាតិខ្មែរជា ពិសេសគឺសាស្រ្តាស្លឹករឹត។
ផ្ដើមពីគោលគំនិតនោះ ឡឹមថាញ់វ៉ូបាន រៀបរាប់ជាមួយលោកគ្រូផាមបិញង្វៀង  បង្រៀនវិញ្ញាសាអក្សរសាស្រ្តរបស់សា លា។ លោកគ្រូសប្បាយចិត្តណាស់ពេល ដឹងថាប្អូនមានគំនិតអនុវត្តគម្រោងការនេះ។ ចាប់ពីខែមេសាឆ្នាំ ២០២៤ ដោយមានការណែនាំរបស់លោកគ្រូ ប្អូនឡឹម ថាញ់វ៉ូរួមជាមួយមិត្តរួមថ្នាក់គឺហុងធីបិច វ៉ឹងអនុវត្តបណ្តាវិធីសាស្រ្តស្រាវជ្រាវដូចជា៖ស្រាវជ្រាវជាក់ស្តែងឯកសារពីវត្តផ្នោរ ដូងអនុវត្តការសម្ភាសន៍សង្កេតពិនិត្យប្រៀប ធៀប។ក្នុងនោះសំខាន់គឺស្រាវជ្រាវស្ថាន ភាពប្រើសាស្រ្តាស្លឹករឹត។ទន្ទឹមនឹងនោះ ពិនិត្យសក្តានុពលពង្រីកទម្រង់ទេសចរណ៍ ភ្ជាប់ជាមួយអភិរក្សបេតិកភណ្ឌវប្បធម៌នៅវត្តផ្នោរដូងនិងកសាងទម្រង់ពង្រីកវិស័យទេសចរណ៍នៅមូលដ្ឋាន។
ប្អូនឡឹមថាញ់វ៉ូឲ្យដឹងថា៖ ដំណើរការ អនុវត្តគម្រោងការស្រាវជ្រាវប្អូនរៀន បណ្ដើររៀបចំពេលវេលាអនុវត្តការកត់ប្រមូលព័ត៌មានបណ្តើរបានព្រះសង្ឃក្នុងវត្តជួយអស់ពីចិត្ត ម៉្លោះហើយមានភាពងាយ ស្រួលម្យ៉ាងដែរ។ផ្ដើមពីគម្រោងការនេះ ប្អូនបានយល់ដឹងបន្ថែមនិងត្រូវគោរពតម្លៃប្រវត្តិសាស្រ្តពីសាស្រ្តាស្លឹករឹត។ការអភិរក្សសាស្ត្រាស្លឹករឹតភ្ជាប់ជាមួយការពង្រីកវិស័យទេសចរណ៍មិនត្រឹមតែជួយផ្សព្វផ្សាយបេតិកភណ្ឌដល់ភ្ញៀវទេសចរ នៅទាំងបង្កបង្កើតបណ្តាផលិតផលទេសចរណ៍វិសេសវិសាលធ្វើឲ្យលេចធ្លោរូបភាពខេត្តត្រាវិញជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ការយល់ដឹងសហគមន៍ ស្តីពីការរក្សាវប្បធម៌ប្រពៃណីទៀតផង។
ប្អូនហុងធីបិចវ៉ឹង មានប្រសាសន៍៖ប្អូន មិនពូកែភាសាខ្មែរដូចមិត្តឡឹមថាញ់វ៉ូឡើយ ម៉្លោះហើយក្នុងដំណើរការអនុវត្តប្អូនច្រើន ឧបត្ថម្ភខាងធ្វើបណ្ណសង្កេតពិនិត្យ ប្រមូលបណ្ណនិងស្រាវជ្រាវទ្រឹស្តីដែលមានពាក់ព័ន្ធមួយចំនួន។អាស្រ័យដោយអនុវត្ត គម្រោងការដែលប្អូនបានដឹងសាស្រ្តាស្លឹករឹតអាចបែងចែកចេញជាច្រើនប្រភេទផ្សេងគ្នា៖សាស្រ្តាស្ដីពីធម៌ពុទ្ធសាសនាសាស្រ្តាស្ដីពីវេជ្ជសាស្រ្តបុរាណ សាស្រ្តា ស្ដីពីប្រវត្តិសាស្រ្តនិងប្រជាប្រិយ។របៀប ធ្វើសាស្រ្តាស្លឹករឹតមានច្រើនវគ្គទាមទារ ត្រូវមានបច្ចេកទេសខ្ពស់ រក្សាទុកអក្សរបាន យូរ ម៉្លោះហើយមានតម្លៃខាងវប្បធម៌ប្រ វត្តិសាស្រ្ត។

សាស្រ្តាស្លឹករឹតជាបេតិកភណ្ឌ វប្បធម៌ខ្មែរ។ រូបថត៖ ង៉ុកស្វង
តាមការស្វែងយល់និងស្រាវជ្រាវអំពីសាស្រ្តាស្លឹករឹតប្អូនៗបានស្នើវិធីសាស្រ្តរក្សាទុកឯកសារលើស្លឹករឹតដោយបច្ចេក ទេសឌីជីថលដោយថតចម្លងឯកសារ ស្លឹករឹតនៅតាមវត្តខ្មែរនៅណាមបូរួចរក្សាទុកក្នុងថាសស៊ីឌីឬប្រកាសលើបណ្តា ទំព័រវ៉ែប។ បន្ទាប់ពីឌីជីថលបណ្តាក្រុម ឯកទេសអានវិភាគនិងបែងប្រភេទបណ្តាឯកសារជួយបង្ហាញឲ្យឃើញនូវផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរនិងអភិរក្សបេតិកភណ្ឌយូរអង្វែង។
ការអភិរក្សសាស្ត្រាស្លឹករឹតមិនត្រឹមតែ ជួយឲ្យរក្សាតម្លៃវប្បធម៌នៅទាំងជួយមួយចំណែកសំខាន់ក្នុងការរក្សាអត្តសញ្ញាណជនជាតិខ្មែរម៉្លោះហើយបានគណៈមេ ប្រយោគវាយតម្លៃខ្ពស់និងគម្រោងការទទួលបានរង្វាន់លេខមួយ។សង្ឃឹមថា លទ្ធផលស្រាវជ្រាវរបស់គម្រោងការបន្តបានពង្រីករួមចំណែកអភិរក្សសាស្រ្តា ស្លឹករឹតភ្ជាប់ជាមួយអភិវឌ្ឍន៍ទេសចរណ៍នៅវត្តផ្នោរដូងគួបផ្សំរវាងការរក្សាបេតិក ភណ្ឌនិងពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជាឃុំដាយអាង៕     ង៉ុកស្វង-លឺវវ៉ូ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.