• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

29/04/2025 09:58

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

លោកថាច់ធាសិរី បង្រៀនតន្រ្តីដល់ប្អូនៗ។

រយៈពេលកន្លង បើទុកជាបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ពង្រីក និងរក្សាបណ្ដាតម្លៃសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរក៏ដោយ ប៉ុន្តែបណ្ដា​ ប្រភេទសិល្បៈនេះ នៅតែមិនទាន់បានវិនិយោគត្រូវតាមកម្រិត អាស្រ័យនៅជួបលំបាកពីថវិកា និងប្រភពធន ធានមនុស្សភាគច្រើនសកម្មភាពរបស់បណ្ដាក្រុម ក្លឹបពឹងផ្អែកទៅលើ ការងារសង្គមូបនីយកម្ម ប្រភពថវិកាសកម្មភាពភាគច្រើនបានមកពីការឧបត្ថម្ភពីបណ្ដាវត្ត ពីប្រភពចំណូលពីសកម្មភាព សម្ដែង។ ការងារបង្រៀនបន្តបណ្ដាប្រភេទ សិល្បៈប្រពៃណី ជនជាតិខ្មែរ សំខាន់គឺប្រព្រឹត្តនៅនឹងសហគមន៍ខ្វះសាលារៀន ខ្នាតបន្ទាត់សារវន្ត។
លោក កេវក្វឹកវៀត អនុប្រធានការិយាល័យវប្បធម៌ ឃោ សនាការស្រុកទីវកឹងបានឱ្យដឹងថា៖ ប្រភេទសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរជាច្រើនត្រូវសាបរលាបតាមពេលវេលា តួយ៉ាងដូចជាប្រភេទលោ្ខនយូរកេរ្តិ៍ របាំប្រជាប្រិយខ្មែរ។ ចលនា សិល្បៈមហាជនតំបន់ជនរួមជាតិខ្មែរ ភាគច្រើនខ្វះថវិកាវិនិយោគឧបករណ៍តន្ត្រី សម្លៀកបំពាក់ការសម្ដែង។ បច្ចុប្បន្នលើភូមិសាស្រ្តស្រុកមានក្រុមចំនួន ៣១ ដោយមានសមាជិក ២៨៨ រូប(ឆៃយុាំ ៩ ក្រុម មានសមាជិក ១១៨ រូប។ របាំ ៧ ក្រុម មានសមាជិក ៦៤ រូប។ ពិណពាទ្យ ១២ ក្រុម មានសមាជិក ៨១ រូប។ សិល្បៈប្រជាប្រិយចំនួន ៣ ក្រុម មានសមាជិក ២៥ រូប) ចំពោះក្រុម ឆៃយុាំជាកងកម្លាំងចូលរួមសម្បូរបែប ច្រើនរូបភាពជាងប្រៀបជាមួយបណ្ដាប្រភេទសិល្បៈដទៃ។ ជាពិសេសគឺ សកម្មភាពសិល្បៈប្រជាប្រិយកំពុងមាននិន្នាការសាបរលាប បច្ចុប្បន្ន លើភូមិសាស្រ្តស្រុកនៅមានក្រុមសិល្បៈប្រជាប្រិយចំនួន ២ ក្រុម មានសមាជិក ១៨  នាក់នៅភូមិកំពង់លាវ ឃុំភូកឹង និងវត្តផ្នោរដូង ភូមិផ្នោរដូង  ឃុំហីវតឺ។ ទោះជាភូមិសាស្រ្តឃុំភូកឹងមានអ្នកណែនាំ បង្ហាត់បង្រៀនប្រភេទសិល្បៈប្រជាប្រិយ ប៉ុន្តែមុខសញ្ញាចូលរួមកាន់តែតិចទៅ។
លោក ថាច់ធាសិរី នៅភូមិកំពង់លាវ ឃុំភូកឹង ស្រុកទីវកឹង ចែករំលែក៖ ក្នុងមួយឆាកជីវិតលោកផ្សារភ្ជាប់ជាមួយវិស័យតន្ត្រី និងរៀនដោយខ្លួនឯងជាការសំខាន់។ ដើម្បីបង្រៀនតន្ត្រី ដល់អ្នកជំនាន់ក្រោយ វត្តខ្មែរជាច្រើនក្នុងខេត្តបានអញ្ជើញ  លោកទៅបង្រៀនតន្ត្រីដូចជា៖ ឃឹម តាខេ ទ្រសោ ទ្រអ៊ូ ស្គរ  ខ្លុយ។ល។ដោយបំណងបានរួមចំណែករក្សា និងពង្រីកសិល្បៈ ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ទោះបីអាយុកាន់តែច្រើន ប្រាក់ឧបត្ថម្ភតិច ប៉ុន្តែលោកនៅតែសំភីបង្រៀនតាមភាពជក់ចិត្ត របស់ខ្លួន។
ដើម្បីរក្សា និងពង្រីកបណ្ដាប្រភេទសិល្បៈប្រពៃណីខ្មែរ នៅពេលខាងមុខ ស្រុកទីវកឹង គប្បីបើកបណ្ដាថ្នាក់បង្រៀនអំពីសិល្បៈប្រពៃណី ក្នុងនោះអាទិភាពបើកបណ្ដាថ្នាក់សម្រាប់មុខសញ្ញាជាយុវវ័យខ្មែរ អំពីបណ្ដាប្រភេទសិល្បៈ ល្ខោនយូរកេរ្តិ៍ របាំខ្មែរ តន្ត្រីពិណពាទ្យ ឆៃយុាំ របាំយក្ស-ស្វា។ល។  បង្កើតបណ្ដាក្រុមសិល្បៈមហាជនខ្មែរដែលអាចសម្ដែងបាន តន្ត្រីពិណ្យពាទ្យ និងចម្រៀងរបាំប្រជាប្រិយដើម្បីធ្វើជាស្នូល ពង្រីកចលនាហ្វឹកហាត់ សម្ដែងសិល្បៈប្រពៃណីខ្មែរនៅតាមឃុំ ភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ចាត់តាំងផ្សព្វ ផ្សាយចលនាហ្វឹកហ្វឺន សម្ដែងបណ្ដាប្រភេទសិល្បៈប្រពៃណីខ្មែរភ្ជាប់ជាមួយចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវ ភាពវប្បធម៌” និងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ល។ សន្សឹមៗស្រុកកសាងសិល្បៈប្រពៃណីខ្មែរក្លាយជាផលិតផលទេសចរណ៍វប្បធម៌និមិត្តពិសេស រួមចំណែកផ្សព្វផ្សាយ សម្រស់ស្រស់ស្អាតអំពីមាតុភូមិ និងប្រជាជន ស្រុកទីវកឹង  និងចាត់តាំងការស្ងើចសរសើរលើកតម្កើង បណ្ដាសមូហភាព បុគ្គលដែលមានការរួមវិភាគទានច្រើនក្នុងការអភិរក្ស  និងអភិវឌ្ឍន៍តម្លៃសិល្បៈប្រពៃណីខ្មែរលើភូមិសាស្រ្តស្រុក។  លោកកេវក្វឹកវៀត ឱ្យដឹងបន្ថែមដូច្នេះ៕  អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.